ភ្នំពេញ —
ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (ប.វ.ស.) ដែលជាបច្ចេកទេសបង្កើនទិន្នផលស្រូវ ត្រូវបានផ្សព្វផ្សាយនៅកម្ពុជាអស់រយៈពេល១៣ឆ្នាំមកហើយ ប៉ុន្តែអ្នកជំនាញកសិកម្មយល់ថា វិធីសាស្ត្រដាំស្រូវថ្មីនេះនៅមិនទាន់អាចផ្លាស់ប្តូរផ្នត់គំនិតកសិករកម្ពុជាភាគច្រើននៅឡើយទេ។
ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (ប.វ.ស.) ដែលត្រូវបានស្រាវជ្រាវឃើញនៅប្រទេសម៉ាដាហ្គាស្កា (Madagascar) ក្នុងទស្សវត្សរ៍១៩៨០គឺជាបច្ចេកទេសដំណាំស្រូវថ្មីមួយដែលផ្តោតលើការផ្លាស់ប្តូរទម្លាប់របស់កសិករ តាមរយៈការប្រើប្រាស់ធនធានដែលមានស្រាប់របស់កសិករឱ្យកាន់តែមានប្រសិទ្ធិភាព។
ខុសពីការដាំដុះបែបប្រពៃណី ប.វ.ស.ប្រើជីរធម្មជាតិ ឬជីរ កំប៉ុស្ត ធ្វើស្មៅដើម្បីឱ្យដីមានដង្ហើម និងស្តុកទឹកក្នុងស្រែឱ្យត្រឹមតែសើមល្មមប៉ុណ្ណោះ។ បន្ទាប់មកកសិករជ្រើសរើសតែសំណាបដែលថ្លោះល្អយកទៅដាំ ហើយដោតតែមួយដើមក្នុងមួយគុម្ព ដោយទុកគម្លាតឱ្យឆ្ងាយពីគ្នាបន្តិច។
បច្ចេកទេសនេះត្រូវបានណែនាំដល់កសិករកម្ពុជាដោយមជ្ឈមណ្ឌលសិក្សានិងការអភិវឌ្ឍកសិកម្មកម្ពុជា (សេដាក) នៅឆ្នាំ២០០០។
លោកយ៉ង់ សាំងកុមារ ប្រធានអង្គការសេដាក ថ្លែងថា ប្រសិនបើអនុវត្តបានខ្ជាប់ខ្ជួន កសិករអាចបង្កើនទិន្នផលខ្ពស់ខ្លាំងជាងមុន។
«ប្រសិនបើអនុវត្តបានពេញលេញល្អ កសិករអាចធ្វើកើនបានពីរទៅបីដង។ ឧទាហរណ៍គាត់ធ្លាប់ធ្វើបាន២តោនអញ្ចឹង គាត់អាចកើនដល់៤តោន ឬក៏៥តោន។ ប៉ុន្តែចំពោះអ្នកដែលគាត់អនុវត្តបានខ្លះ ទិន្នផលគាត់ក៏អាចកើនពី២០ទៅ៣០ភាគរយដែរ ស៊ីសងលើកម្រិតនៃការកែរបស់គាត់»។
បច្ចុប្បន្ននេះ បច្ចេសទេសប.វ.ស.ត្រូវបានអនុវត្តដោយកសិករខ្មែរជាង២សែនគ្រួសារ ឬប្រហែល១លាននាក់។
លោករស់ ម៉ៅជាកសិករអាយុ៥៥ឆ្នាំម្នាក់នៅខេត្តតាកែវដែលបានអនុវត្តបច្ចេកទេសប.វ.ស.នេះ។
«កាលពីមុន ខ្ញុំអាចធ្វើបាន១តោនក្នុងមួយហិកតា ប៉ុន្តែក្រោយពីខ្ញុំបានប្រើប.វ.ស..ក្នុងឆ្នាំ២០០៣មក ខ្ញុំទទួលផលបាន២តោន ក្រោយមក៣តោនរហូតមកដល់ពេលនេះ ខ្ញុំប្រមូលផលបាន៥តោនក្នុងមួយឆ្នាំ»។
កសិកររស់ ម៉ៅថ្លែងថា ការធ្វើស្រែតាមបច្ចេកទេសប.វ.ស.ត្រូវការការថែទាំប្រហាក់ប្រហែលគ្នាហ្នឹងការដាំដុះលក្ខណៈប្រពៃណីដែរ ប៉ុន្តែកសិករមួយចំនួនក្នុងភូមិរបស់លោកនៅតែមិនព្រមអនុវត្តតាម មូលហេតុមកពីពួកគេថ្នឹកនឹងការដាំដុះបែបប្រពៃណីនេះ។
យ៉ាងណាក៏ដោយ តាមការកត់សម្គាល់របស់លោកយ៉ង់ សាំងកុមារ ភាគច្រើនក្នុងចំណោមកសិករប្រហែល៦០ភាគរយនៃប្រជាពលរដ្ឋកម្ពុជាសរុបនៅតែបន្តធ្វើស្រែតាមបែបប្រពៃណី ដែលជាទូទៅទទួលផលបានត្រឹមតែ២ហិកតាក្នុងមួយឆ្នាំប៉ុណ្ណោះ។
អ្នកស្រីហៃ ស្រ៊ីន កសិករអាយុ៥៧ឆ្នាំម្នាក់ក្នុងឃុំកញ្ជៀ្រច ខេត្តព្រៃវែង ថ្លែងថាគ្រួសារអ្នកស្រី មិនបានដឹងពីបច្ចេកទេសនេះ។
«ខ្ញុំមិនប្រើបច្ចេកទេសនេះទេ ពីព្រោះអត់មានពីណាគេមកបង្រៀនខ្ញុំទេ។ ខ្ញុំនឹងប្រើដែរបើខ្ញុំដឹង ដើម្បីបង្កើនទិន្នផលស្រូវខ្ញុំ»។
អ្នកស្រី ហៃ ស្រ៊ីន ប្រមូលផលស្រូវបានប្រហែល២តោនក្នុងមួយហិកតា។
លោក យ៉ង់ សាំងកុមារ យល់ថារដ្ឋាភិបាលគួរបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនថែមទៀតដើម្បីបញ្ចៀបបច្ចេកទេសនេះដល់កសិករឱ្យបានទូលំទូលាយ។
«យើងមិនមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយនិងធ្វើការផ្ទាល់ជាមួយកសិករទាំងអស់ក្នុងប្រទេសទេ។ យើងគិតថាដើម្បីឱ្យកិច្ចការនេះបានសម្រេច ក្រសួងកសិកម្មក៏ដូចជារដ្ឋាភិបាលហ្នឹងគួរមានធនធានមនុស្សនិងថវិកាឱ្យបានគ្រប់គ្រាន់។ សេដាកគ្រាន់តែជាអង្គការមួយប៉ុណ្ណោះ ដូច្នេះយើងធ្វើតាមលទ្ធភាពដែលយើងអាចធ្វើបាន»។
ប៉ុន្តែ លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ថ្លែងថារដ្ឋាភិបាលមានការប្រឹងប្រែងខ្ពស់ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកទេសប.វ.ស.នេះ ដោយបានដាក់បច្ចេកទេសនេះក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៅឆ្នាំ២០០៥ ចំណែកឯក្រសួងកសិកម្មបានបង្កើតស្រែគំរូប.វ.ស.នៅគ្រប់ស្រុកនិងខេត្តក្នុងប្រទេស។
ទោះបីជាយ៉ាងណា លោក ហ៊ាន វណ្ណហនពន្យល់ថា បច្ចេកទេសប.វ.ស.មិនអំណោយផលគ្រប់ស្ថានភាពរបស់កសិករទេ។
«ប.វ.ស.អាចអនុវត្តបានល្អនៅកណ្លែងដែលមានប្រព័ន្ធស្រោចស្រពល្អរួចមកហើយ ចង់បង្ហូរចេញឬចូលបានគ្រប់ពេល។ ទីពីរកសិករត្រូវតែស្រលាញ់ស្រែគាត់ខ្លាំង នៅមើលថែទាំតែស្រែ។ ប៉ុន្តែយើងត្រូវគិតដែរថាប្រសិនបើគាត់យកពេលសល់ធ្វើអ្វីផ្សេងអាចនឹងអាចឱ្យគាត់រកចំណូលបានច្រើនជាង។ សម្រាប់ខ្ញុំប.វ.ស.គឺល្អសម្រាប់អ្នកដែលមានសមាជិកគ្រួសារច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានដីស្រែច្រើនលើសពី៥ហិកតាទៅ ប.វ.ស.មិនអាចទៅរួចទេ ព្រោះត្រូវការកម្លាំងពលកម្មច្រើនណាស់»។
ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ហើយរដ្ឋាភិបាលកំពុងជំរុញផលិតកម្មស្រូវដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិឱ្យបានមួយលានតោនត្រឹមឆ្នាំ២០១៥។
លោកហ៊ាន វណ្ណហនបន្ថែមថា ប្រសិនបើកសិករទូទាំងប្រទេសអនុវត្តបច្ចេកទេសប.វ.ស.នេះ នោះកម្ពុជានឹងមិនអាចជំរុញការនាំចេញស្រូវតាមគោលដៅកំណត់បានទេ មូលហេតុមកពីកង្វះកម្លាំងពលកម្ម៕