ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ឥណ្ឌូនេស៊ី​រំពឹង​​ថានឹង​ទទួល​អត្ថប្រយោជន៍​ពី​កីឡា​អាស៊ី ​Asia Games ​


កង​សន្តិសុខ​ឈរ​យាម​នៅ​មុន​ពេល​ចាប់​ផ្តើម​នៃ​កីឡា​ទ្វីប​អាស៊ី (Asian Games) នៅ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៧ ​សីហា ២០១៨។
កង​សន្តិសុខ​ឈរ​យាម​នៅ​មុន​ពេល​ចាប់​ផ្តើម​នៃ​កីឡា​ទ្វីប​អាស៊ី (Asian Games) នៅ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៧ ​សីហា ២០១៨។

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចំណាយ​ប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​លើ​ការ​ប្រុង​ប្រៀប​រៀប​ចំ​កីឡា​តំបន់​អាស៊ី​ដោយ​រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា ​កីឡា​នេះ​នឹង​បង្កើត​ផល​ប្រយោជន៍​នៅ​ពេល​បច្ចុបន្ននេះ​ និង​រយៈ​ពេល​យូរ​សម្រាប់​ឥណ្ឌូនេស៊ី។

ក៏ប៉ុន្តែ ​ខណៈ​ដែល​ការ​ប្រុង​ប្រៀប​រៀប​ចំបាន​ឃើញ​ការ​វិនិយោគ​ទុន​ក្នុង​ការ​អភិ​វឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ការ​ប៉ុនប៉ង​បន្ធូ​បន្ថយ​ចរាចរណ៍​កក​ស្ទះ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា ​ពួក​អ្នក​សង្កេតការ​ខ្លះ​និយាយ​ថា វាជា​ការ​បាត់​បង់​ឱកាស​ដើម្បី​ដោះ​ស្រាយបញ្ហា​សំខាន់ៗ ​ហើយ​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​រស់​រវើក​របស់​ទីក្រុង​ដែល​មាន​ប្រជា​ពលរដ្ឋ​១០​លាន​នាក់​រស់​នៅ​នោះ។

មុន​ពេល​បើក​ពិធី​នោះ​ចុង​សប្តាហ៍​នេះ ​អត្ថពលិក​និង​ពួក​មន្រ្តី​ប្រហែល​១ម៉ឺន​៥​ពាន់​នាក់​មក​ពី​ប្រទេស​ចំនួន​៤៥​នៅ​ក្នុង​តំបន់​អាស៊ី​និង​តំបន់​មជ្ឈិមបូព៌ា​នឹង​ទៅ​ដល់​រដ្ឋ​ធានី​ហ្សាការតា និង​ទីក្រុង​ Palembang ​នៅ​កោះ​ស៊ូម៉ាត្រា​ភាគ​ខាងត្បូង។

​បន្ទាប់​ពីការ​បំផ្ទុះ​គ្រាប់​បែកនៅ​ទីក្រុង​ Surabaya ​កោះ​ស៊ូម៉ា​ត្រាភាគ​ខាង​កើត​ កាល​ពី​ខែ​ឧសភា​ដែល​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់បំផុត​ក្នុង​រយៈ​ពេល​មួយ​ទសវត្យ​នេះ បុគ្គលិក​សន្តិសុខ​ជាង​១សែន​នាក់​នឹង​មាន​ភារៈ​កិច្ច​ផ្តល់​សន្តិសុខ។ ពាក់​ព័ន្ធ​នឹង​ខ្យល់​កខ្វក់ក៏​នៅ​ជា​បញ្ហា​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​មួយ ​ដោយ​អង្គការ ​Greenpeace ​របស់​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ថា រដ្ឋ​ធា​នីហ្សាកាតា​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​គុណភាព​ខ្យល់​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក។

ទីភ្នាក់​ងារ​ផែនការ​អភិវឌ្ឍន៍​ជាតិ​ឥណ្ឌូនេស៊ី​បាន​ព្យាករណ៍​កាល​ពី​ខែ​ឧសភា​ថា ការ​ខាត​បង់​ខាង​សេដ្ឋ​កិច្ច​ដោយ​ផ្ទាល់​នៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​អាស៊ី​មាន​ចំនួន​សរុប​ទាំង​អស់​៣១០០​លាន​ដុល្លារ ​ហើយ​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​បាន​សរសើរ​ការ​វិនិយោគ​ទុន​ក្នុង​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​មូលធន​មនុស្ស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG