ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​ស្លាប់​មនុស្ស​ចំនួន​១០០​នាក់​ដោយ​ស្រា​បិត​បង្ហាញ​ថា​ឥណ្ឌូនេស៊ី​មាន​បញ្ហា​ផ្នែក​​គ្រឿង​ស្រវឹង​ខុស​ច្បាប់


មន្ត្រី​រដ្ឋាភិបាលឥណ្ឌូនេស៊ី​​កម្ទេច​ដប​ស្រា​ខុស​ច្បាប់​ដែល​រឹប​អូស​បាន​នៅ​ក្រុង Serpong នៅជាយ​ក្រុងហ្សាការតា កាល​ពី​ថ្ងៃទី​១៣ មេសា ២០១៨។
មន្ត្រី​រដ្ឋាភិបាលឥណ្ឌូនេស៊ី​​កម្ទេច​ដប​ស្រា​ខុស​ច្បាប់​ដែល​រឹប​អូស​បាន​នៅ​ក្រុង Serpong នៅជាយ​ក្រុងហ្សាការតា កាល​ពី​ថ្ងៃទី​១៣ មេសា ២០១៨។

មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​នៅ​ខែ​នេះ​ទូទាំងប្រទេស​ឥណ្ឌូនេស៊ី​ដែល​ពាក់​ព័ន្ធ​ នឹង​ស្រាបិត​ខុស​ច្បាប់។​ រឿង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បញ្ហា​ពិបាក​ដោះ​ស្រាយ​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ព្រោះ​តែ​ស្រា​ខុស​ច្បាប់​ដែល​ផលិត​តាម​ផ្ទះ​នេះ។​

មាន​ទីផ្សារ ងងិត​ដ៏​ធំ​សម្រាប់​លក់​ស្រា ​ដែល​ត្រូវ​បង់ពន្ធ​យ៉ាង​ខ្ពស់​ក្នុងប្រទេស​ដែល​មាន​ពលរដ្ឋ កាន់​សាសនា​ឥស្លាម​យ៉ាង​ច្រើន​ ជាពិសេស​ចាប់​តាំង​ពីឆ្នាំ​២០១៥​មក​នៅ​ពេល​ប្រទេស ឥណ្ឌូនេស៊ី ​បានហាម​លក់គ្រឿង​ស្រវឹង​ក្នុងហាង​ mini-marts​ តូចៗ ។

មាន​មនុស្ស​៣១​នាក់​ថ្មីៗ​នេះ ​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី​ប្សាការតា​ (Jakarta)​ ដូចជា​ជា មនុស្ស​ស្លាប់​រាប់​សិប​នាក់​លើ​កោះ ​ចាវ៉ា ​និង ​កោះ ​Kalimantan ។​ កោះ​ចាវ៉ា​ខាង​លិច បាន​ប្រកាស​ភាព​អាសន្ន​កាលពី​ថ្ងៃអង្គារ។​ រឿង​នេះ​បាន​នាំ​ទៅ​ឲ្យ​អ្នក​ស៊ើប​អង្កេត សង្ស័យ​ទៅ​លើ​ការផលិត​ស្រា​បិត​ខុស​ច្បាប់។ ​ក៏ប៉ុន្តែ​តាំង​ពី​នោះ​មក​ គេ​មិន​ទាន់​រក ឃើញ​អ្នក​ចែក​ចាយ​ណាមួយ​ទេ។ ​នេះ​បើ​តាម​ការឲ្យ​ដឹង​របស់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង ​AFP ។

ទោះជា​យ៉ាង​ណា​ ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​៧នាក់​ ដែល​ក្នុង​នោះ ​មាន​ម្នាក់​បាន សារភាព​ថា​គាត់​បាន​លាយ​គ្រឿង​ផ្សំ​ពេល​បិតស្រា​នៅ​ផ្ទះ​ ដោយ​គ្មាន​គ្រឿង​ផ្សំ​ម្ហូប នោះ​ទេ ​ហើយ​ក៏​មិន​បាន​ដំណើរការ​ដាក់​បិត​ចំហុយ​ដែរ​ ដោយ​គ្រាន់​តែ​បាន​ដាក់​មេអាកុល ​ថ្នាំ​បាញ់​មូស ​និង ​ទឹក​ស៊ីរ៉ូ​ព្យាបាល​ជំងឺ​ក្អក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG