ព្រះមហាក្សត្រីយានី Elizabeth ទី ២ ដែលសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស បានសោយទីវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សានៅព្រះរាជដំណាក់ Balmoral របស់ព្រះមហាក្សត្រី ដែលស្ថិតនៅប្រទេសស្កុតលែន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ ។ តទៅនេះជារូបភាពពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនក្នុងដំណើរជីវិតរបស់ព្រះមហាក្សត្រីយានី។
កម្រងរូបភាព៖ ជីវិតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ របស់ចក្រភពអង់គ្លេស
![ព្រះអង្គម្ចាស់ក្សត្រី Elizabeth ប្រសូត្រនៅឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជារាជបុត្រីទីមួយរបស់អនាគតព្រះមហាក្សត្រ George VI និង និង Lady Elizabeth Angela Marguerite Bowes-Lyon។](https://gdb.voanews.com/00eb0000-0aff-0242-0961-08da91b1e7e4_cx0_cy19_cw0_w1024_q10_r1_s.jpg)
១
ព្រះអង្គម្ចាស់ក្សត្រី Elizabeth ប្រសូត្រនៅឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជារាជបុត្រីទីមួយរបស់អនាគតព្រះមហាក្សត្រ George VI និង និង Lady Elizabeth Angela Marguerite Bowes-Lyon។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ (កណ្តាល) កាលនៅជាព្រះអង្គម្ចាស់ក្សត្រី រាជបុត្រីរបស់ព្រះមហាក្សត្រីយានី Elizabeth (ឆ្វេង) និង ព្រះមហាក្សត្រ ព្រះបាទ George ទី៦ ថតនៅព្រះបរមរាជវាំង ក្នុងរាជធានីឡុងដ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៣៧។ ](https://gdb.voanews.com/09d40000-0a00-0242-def5-08da91b4560d_w1024_q10_s.jpg)
២
ព្រះមហាក្សត្រិយានី Elizabeth ទី ២ (កណ្តាល) កាលនៅជាព្រះអង្គម្ចាស់ក្សត្រី រាជបុត្រីរបស់ព្រះមហាក្សត្រីយានី Elizabeth (ឆ្វេង) និង ព្រះមហាក្សត្រ ព្រះបាទ George ទី៦ ថតនៅព្រះបរមរាជវាំង ក្នុងរាជធានីឡុងដ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៣៧។
![ព្រះអង្គម្ចាស់ក្សត្រី Elizabeth កាលនៅព្រះជន្ម១៤ព្រះវស្សា (ស្តាំ) នៅក្នុងរាជបន្ទូលដំបូងតាមការផ្សាយវិទ្យុ នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៤០។](https://gdb.voanews.com/09d40000-0a00-0242-5236-08da91b45622_w1024_q10_s.jpg)
៣
ព្រះអង្គម្ចាស់ក្សត្រី Elizabeth កាលនៅព្រះជន្ម១៤ព្រះវស្សា (ស្តាំ) នៅក្នុងរាជបន្ទូលដំបូងតាមការផ្សាយវិទ្យុ នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៤០។
![ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទទួលបានសញ្ញាបត្របរិញ្ញាប័ត្រផ្នែកតន្ត្រីពីសាកលវិទ្យាល័យឡុងដ៏ (London University) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៤៦។](https://gdb.voanews.com/09d40000-0a00-0242-b184-08da91ba3541_w1024_q10_s.jpg)
៤
ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទទួលបានសញ្ញាបត្របរិញ្ញាប័ត្រផ្នែកតន្ត្រីពីសាកលវិទ្យាល័យឡុងដ៏ (London University) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៤៦។
![ព្រះអង្គម្ចាស់ក្សត្រី Elizabeth រៀបអភិសេកជាមួយស្វាមីគឺព្រះអង្គម្ចាស់ Philip, Duke of Edinburgh នៅព្រះវិហារ Westminster Abbey នៅរាជធានីឡុងដ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧។ ](https://gdb.voanews.com/00eb0000-0aff-0242-f75b-08da91bdee36_w1024_q10_s.jpg)
៥
ព្រះអង្គម្ចាស់ក្សត្រី Elizabeth រៀបអភិសេកជាមួយស្វាមីគឺព្រះអង្គម្ចាស់ Philip, Duke of Edinburgh នៅព្រះវិហារ Westminster Abbey នៅរាជធានីឡុងដ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧។
![ពលរដ្ឋនៅទីក្រុងឡុងដ៍អានព័ត៌មានអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រព្រះបាទ George ទី៦ ព្រះបិតារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth។](https://gdb.voanews.com/09d40000-0a00-0242-6089-08da91bc9b29_w1024_q10_s.jpg)
៦
ពលរដ្ឋនៅទីក្រុងឡុងដ៍អានព័ត៌មានអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រព្រះបាទ George ទី៦ ព្រះបិតារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth។
![ព្រះអង្គម្ចាស់ក្សត្រី Elizabeth ក្នុងពិធីឡើងគ្រងរាជ្យជា ព្រះមហាក្សត្រីយានី Elizabeth ទី ២ នៅព្រះវិហារ Westminster Abbey ក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣។](https://gdb.voanews.com/00e90000-0aff-0242-1d0b-08da91af8e1d_w1024_q10_s.jpg)
៧
ព្រះអង្គម្ចាស់ក្សត្រី Elizabeth ក្នុងពិធីឡើងគ្រងរាជ្យជា ព្រះមហាក្សត្រីយានី Elizabeth ទី ២ នៅព្រះវិហារ Westminster Abbey ក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ (ខាងក្រោយ) ក្នុងរូបថតឯកជនជាមួយស្វាមីព្រះអង្គម្ចាស់ Philip និងរាជបុត្រាបុត្រី ព្រះអង្គម្ចាស់ Edward (ឆ្វេង) ព្រះអង្គម្ចាស់ក្សត្រី Anne ព្រះអង្គម្ចាស់ Charles (កណ្តាលខាងមុខ) និងព្រះអង្គម្ចាស់ Andrew នៅរាជដំណាក់ Sandringham របស់អង់គ្លេស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣។](https://gdb.voanews.com/00e90000-0aff-0242-6338-08da91c45927_w1024_q10_s.jpg)
៨
ព្រះមហាក្សត្រិយានី Elizabeth ទី ២ (ខាងក្រោយ) ក្នុងរូបថតឯកជនជាមួយស្វាមីព្រះអង្គម្ចាស់ Philip និងរាជបុត្រាបុត្រី ព្រះអង្គម្ចាស់ Edward (ឆ្វេង) ព្រះអង្គម្ចាស់ក្សត្រី Anne ព្រះអង្គម្ចាស់ Charles (កណ្តាលខាងមុខ) និងព្រះអង្គម្ចាស់ Andrew នៅរាជដំណាក់ Sandringham របស់អង់គ្លេស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣។
![អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Gerald Ford រាំជាមួយព្រះមហាក្សត្រីយានី Elizabeth ទី ២ នៅសេតវិមាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៦។](https://gdb.voanews.com/09d40000-0a00-0242-70a0-08da91bfe511_w1024_q10_s.jpg)
៩
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Gerald Ford រាំជាមួយព្រះមហាក្សត្រីយានី Elizabeth ទី ២ នៅសេតវិមាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៦។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងស្វាមីគឺព្រះអង្គម្ចាស់ Charles បក់ដៃដាក់អ្នកមកស្វាគមន៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៧ នៅទីក្រុង Belfast ដែនដីអៀរឡង់ខាងជើង ជាទីមានចលនាហិង្សាបំបែករដ្ឋ។](https://gdb.voanews.com/00eb0000-0aff-0242-f5b9-08da91bf7387_w1024_q10_s.jpg)
១០
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងស្វាមីគឺព្រះអង្គម្ចាស់ Charles បក់ដៃដាក់អ្នកមកស្វាគមន៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៧ នៅទីក្រុង Belfast ដែនដីអៀរឡង់ខាងជើង ជាទីមានចលនាហិង្សាបំបែករដ្ឋ។
![អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandel ត្រូវអមដំណើរដោយព្រះមហាក្សត្រិយានី Elizabeth ទី ២ នៅព្រះបរមរាជវាំង Buckingham Palace កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៦។](https://gdb.voanews.com/00e90000-0aff-0242-444d-08da91c1c640_w1024_q10_s.jpg)
១១
អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandel ត្រូវអមដំណើរដោយព្រះមហាក្សត្រិយានី Elizabeth ទី ២ នៅព្រះបរមរាជវាំង Buckingham Palace កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៦។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងស្វាមីគឺព្រះអង្គម្ចាស់ Charles ទតកម្រងផ្កាដាក់ថ្វាយព្រះសពព្រះអង្គម្ចាស់ក្សត្រី Diana នៅរាជវាំង Buckingham កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៧។](https://gdb.voanews.com/00e90000-0aff-0242-80fb-08da91c56e82_w1024_q10_s.jpg)
១២
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងស្វាមីគឺព្រះអង្គម្ចាស់ Charles ទតកម្រងផ្កាដាក់ថ្វាយព្រះសពព្រះអង្គម្ចាស់ក្សត្រី Diana នៅរាជវាំង Buckingham កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៧។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងរាជបុត្រ គឺព្រះអង្គម្ចាស់ Charles នៅក្នុងពីធីថ្លែងបើកសភាអង់គ្លេសក្នុងទី ក្រុងឡុងដ៍ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។](https://gdb.voanews.com/00e90000-0aff-0242-ee40-08da91c5f0ed_w1024_q10_s.jpg)
១៣
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងរាជបុត្រ គឺព្រះអង្គម្ចាស់ Charles នៅក្នុងពីធីថ្លែងបើកសភាអង់គ្លេសក្នុងទី ក្រុងឡុងដ៍ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុងព្រះរាជពិធីបុណ្យព្រះសពរបស់ស្វាមីគឺព្រះអង្គម្ចាស់ Charles នៅ Windsor ចក្រភពអង់គ្លេសកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។](https://gdb.voanews.com/00e90000-0aff-0242-3a25-08da91af9263_w1024_q10_s.jpg)
១៤
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុងព្រះរាជពិធីបុណ្យព្រះសពរបស់ស្វាមីគឺព្រះអង្គម្ចាស់ Charles នៅ Windsor ចក្រភពអង់គ្លេសកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
![ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងរាជវង្សានុវង្សក្នុងខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រីយានី នៅរាជវាំង Buckingham កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។](https://gdb.voanews.com/0f590000-0aff-0242-d2c0-08da44970623_w1024_q10_s.jpg)
១៥
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងរាជវង្សានុវង្សក្នុងខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រីយានី នៅរាជវាំង Buckingham កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
![ព្រះមហាក្សត្រិយានី Elizabeth II នៃចក្រភពអង់គ្លេសរង់ចាំទទួលការចូលគាល់របស់លោកស្រី Liz Truss ដែលត្រូវក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នៅប្រាសាទ Balmoral Castle នៅប្រទេសស្កុតលែនរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២២។](https://gdb.voanews.com/00eb0000-0aff-0242-4b47-08da919a8f01_w1024_q10_s.jpg)
១៦
ព្រះមហាក្សត្រិយានី Elizabeth II នៃចក្រភពអង់គ្លេសរង់ចាំទទួលការចូលគាល់របស់លោកស្រី Liz Truss ដែលត្រូវក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នៅប្រាសាទ Balmoral Castle នៅប្រទេសស្កុតលែនរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២២។