ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IMF បង្ហាញ​ការ​ព្យាករណ៍​កំណើន​សេដ្ឋ​កិច្ច​សាកល


ការ​ព្យាករណ៍កំណើន​សេដ្ឋកិច្ច​របស់ IMF សម្រាប់​កំណើន​​សេដ្ឋកិច្ច​សាកល​ឆ្នាំ​២០១៥។
ការ​ព្យាករណ៍កំណើន​សេដ្ឋកិច្ច​របស់ IMF សម្រាប់​កំណើន​​សេដ្ឋកិច្ច​សាកល​ឆ្នាំ​២០១៥។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IMF បាន​តម្រឹមការ​ទស្សន៍​ទាយ​របស់​ខ្លួន​អំពី​សេដ្ឋកិច្ច​សាកល​សម្រាប់​ឆ្នាំ២០១៥ ដោយ​ប្រធាន​ពួក​អ្នក​សេដ្ឋសាស្ត្រ​របស់​ខ្លួន​បាននិយាយ​ថា​ ពិភពលោកប្រឈម​មុខ​នឹង​«ភាព​ខ្លាំង​និង​សាំញ៉ាំ​ខាង​សេដ្ឋកិច្ច​»។

អង្គការ​ IMF​ នៅ​តែ​ទស្សន៍ទាយ​ថា​ មាន​ការ​ជឿន​លឿន​៣,៥​ភាគរយ​នៅ​ឆ្នាំ​នេះ​និង​មាន​៣,៧​ភាគ​រយ​នៅ​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ​តួលេខ​ទាំងពីរ​នេះ​ចុះថយ​ចំនួន​៣ភាគ​១០​នៃ​ពិន្ទុ​ដែល​បានពី​ការ​ស្ទង់​ប្រមាណ​កាល​ពី​ខែ​តុលា​របស់​អង្គការ​នេះ។​

លោក ​Olivier Blanchard ប្រធាន​ពួក​អ្នក​សេដ្ឋសាស្ត្រនៃ​អង្គការ IMF ​បានមាន​ប្រសាសន៍​ប្រាប់ពួក​អ្នកកាសែត​នៅក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ គេ​រំពឹង​ថាសេដ្ឋកិច្ច​ពិភព​លោក​នឹង​លូត​លាស់នៅ​ក្នុង​ឆ្នាំ២០១៥​លឿន​ជាង​កាល​ពី​ឆ្នាំ២០១៤​បន្តិច ​ទោះណា​ជាមាន​ការទស្សន៍​ទាយ​ខ្សោយ​ជាង​មុន​សម្រាប់​ភាគ​ច្រើន​នៃ​ពិភពលោក។ ​អង្គការ IMF​ បាននិយាយ​ថា​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​នឹងមាន​ការ​ចំណេញ២,៤​ភាគ​រយ​ ហើយ​មាន​ការ​លូតលាស់​៤,៣​ភាគ​រយ​នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លេច​ទ្បើង​និង​កំពុង​អភិវឌ្ឍ។

IMF ​និយាយ​ថា​ ស.រ.អា.ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេបំផុត​នៅ​ក្នុង​ពិភពលោក​ គួរ​មាន​ការ​លូតលាស់​៣,៦​ភាគរយ​គឺ​កន្លះ​ភាគ​រយ​ខ្ពស់​ជាង​ការ​ទស្សន៍​ទាយ​កាល​ពី​ខែ​តុលា។​

ទីភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​បាននិយាយ​ថា ​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំទីពីរ​គួរ​លូតលាស់​៦,៨​ភាគរយ​ក្នុង​ឆ្នាំ២០១៥ចំណែក​ឯ​ប្លុក​នៃប្រទេស​១៨​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូ​និង​ប្រទេស​ជប៉ុន​នឹង​មាន​ការ​ជឿន​លឿន​បន្តិច​បន្តួច។

IMF បាន​និយាយថា​ សេដ្ឋកិច្ច​ក្នុង​ប្រទេសរុស្ស៊ី​ និង​ទ្វីប​អឺរ៉ុបកណ្តាល​និង​ផ្នែក​ខាង​កើត​នឹងមាន​ការ​ចុះថម​ថយ៕

XS
SM
MD
LG