ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ចិន​លូតលាស់​យឺត​ជាង​ការ​គ្រោង​ទុក


កម្មករ​ដើរ​ចេញ​ពី​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។​
កម្មករ​ដើរ​ចេញ​ពី​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។​

សេដ្ឋកិច្ច​ចិន​បាន​រីក​លូតលាស់​ក្នុង​ជំហាន​ដ៏​យឺត​បំផុត​នៅ​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ ​ហើយ​និន្នាការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​ចូល​ក្នុង​ឆ្នាំ​២០១៥​ នេះ​បើ​យោង​តាម​តួ​លេខ​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

រដ្ឋាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សេដ្ឋ​កិច្ច​របស់​ខ្លួន​បាន​រីក​លូតលាស់​ត្រឹម​តែ​ ៧,៤ ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៤ ​ដោយ​មិន​បាន​បំពេញ​ទៅ​តាម​អត្រា​នៃ​ការរីក​លូតលាស់​ដែល​បាន​ព្យាករណ៍​ទុក​របស់​ខ្លួន​ចំនួន​ ៧,៥ ភាគរយ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​អត្រា​នេះ​មិន​អាក្រក់​ប៉ុន្មាន​ទេ ​ដោយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​មាន​ប្រាក់​កម្ចី​គេ​មិន​សង​ច្រើន ឥណទាន​ដួលរលំ​ ហើយ​ការធ្លាក់​តម្លៃ​អចលនទ្រព្យ។

​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​បាន​គេ​រំពឹង​នឹង​បន្ត​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៥​ដោយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​ទៀត​របស់​សេដ្ឋ​កិច្ច។​ ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ម​អំពី​ចាប់​ផ្តើម​នៃ​វដ្ត​អតិផរណា​ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការយឺតយ៉ាវ​ដល់​តម្រូវ​ការ​ផ្នែក​ឧស្សាហកម្ម​ជាច្រើន​ក្នុង​ប្រទេស។

​ធនាគារ​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កាបន្ត​នៃ​ការរីក​ចម្រើន​យឺត​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន ​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ពិភពលោក ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​វិជ្ជមាននៃ​កំនើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ទីផ្សារ​ពលកម្ម​របស់​សហរដ្ឋ​អាមេរិកនិង​អង់គ្លេស៕

XS
SM
MD
LG