ភ្នំពេញ —
លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកម្ពុជា។
នេះគឺជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អន្តរជាតិធំលំដាប់ទីពីរមកកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុនកាលពីខែមុន ក្រោយពីការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅកម្ពុជា។
នៅថ្ងៃទីមួយនេះ លោកស្រីបានជួបពិភាក្សារយៈពេល១ម៉ោងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព។
លោកអ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ដ្រីបានប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបនេះថា លោកស្រី Lagarde បានសរសើរពីកំណើនសេដ្ឋកិច្ចរឹងមាំនិងកំណែទម្រង់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។
«លោកជំទាវបានមានប្រសាសន៍ថា មូលនិធិរូបិយប័ណ្ណអន្តរជាតិ ទស្សន៍ទាយថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧ភាគរយនៅឆ្នាំនេះ។ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគច្រើនមកវិនិយោគនៅកម្ពុជា។ យុទ្ធសាស្ត្រចតុកោណគឺល្អណាស់ គឺការយកចិត្តទុកដាក់លើការអប់រំសុខភាព និងហិរញ្ញវត្ថុ គឺជាការត្រឹមត្រូវណាស់សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
លោកអ៊ាង សុផល្លែត បន្ថែមថា លោកស្រី Lagarde ក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាបន្តធ្វើកំណែទម្រង់របស់ខ្លួនបន្តទៀត ចំណែកឯភាគី IMF សន្យាបន្តធ្វើជាដៃគូជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយតបទៅវិញដោយបានបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់ IMFសម្រាប់កម្ពុជា។ នេះបើតាមលោក អ៊ាង សុផល្លែត៖ «សម្តេចបានមានប្រសាសន៍ថា ភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និង IMFមានសារៈសំខាន់ណាស់ អ្វីជាអនុសាសន៍របស់ IMF ក្នុងក្របខ័ណ្ឌកំណើនសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច។ បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចនៅអាស៊ីកន្លងមក IMF បានផ្តល់អនុសាសន៍មកកម្ពុជា ដែលនាំឱ្យកម្ពុជាឆ្លងផុតវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨-២០០៩ នាពេលកន្លងមក»។
IMF គឺជាស្ថាប័នហិរញ្ញវត្ថុកំពូលមួយរបស់ពិភពលោក ដែលបានផ្តល់ជំនួយ និងកម្ចីដល់រដ្ឋាភិបាលកម្ពុជា ដែលត្រូវការជំនួយបរទេសប្រហែល១.០០០លានដុល្លារក្នុងមួយឆ្នាំៗ។
ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពិនិត្យមើលស្ថានភាពសេដ្ឋកិច្ច និងអំពើពុករលួយនៅកម្ពុជាប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំជឿថា ទីមួយមកមើលស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងទីពីរដើម្បីស៊ើបអង្កេតរឿងពិតនៃអំពើពុករលួយដែលល្បីខ្ចរខ្ចាយពីការបាត់លុយជំនួយពីសហគមន៍អន្តរជាតិ។ នេះជាព័ត៌មានដែលយើងបានដឹង»។
សេចក្តីប្រកាសព័ត៌មានរបស់ IMF ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនេះ លោកស្រី Lagarde ក៏គ្រោងនឹងចូលគាល់ព្រះបាទនរោត្តម សីហមុនី និងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។
លោកស្រីក៏គ្រោងនឹងធ្វើបទបង្ហាញមួយទៅកាន់និស្សិតនៅសាលាភូមិន្ទរដ្ឋបាល និងជួបពិភាក្សាជាមួយស្ត្រីថ្នាក់ដឹកនាំជំនួញ អ្នករៀបចំគោលនយោបាយ និងតំណាងវិស័យឯកជនជាច្រើនរូបផ្សេងទៀត។
កម្ពុជាជាប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចថ្នាក់តំបន់របស់លោកស្រី។ លោកស្រីគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងភូមា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា៕