ខេត្តកំពង់ចាម —
ក្រុមយុវជន មកពីបណ្តាខេត្តក្រុងចំនួន៨ បានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់ពីចូលរួមការបោះជំរំយុវជនមួយរយៈពេល៥ថ្ងៃ ដែលរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ។
ក្រុមយុវជនទាំងនេះចំណាយពេលប្រមាណតែ១៥នាទីប៉ុណ្ណោះក្នុងការដំឡើងតង់ទាំងនេះ បន្ទាប់ពីពួកគេត្រូវបានបង្ហាញពីរបៀបដំឡើង។
ក្រៅពីម្នីម្នារដំឡើងតង់យ៉ាងស្វាហាប់ ក្រុងយុវជនទាំងនេះក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរក្នុងការបំពេញបេសកកម្មដ៏មានលក្ខណៈហ្មត់ចត់និងលំបាកជាងនេះរបស់ពួកគេមួយទៀតគឺការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ក្រុមសិស្សទាំងនេះមកពីខេត្តក្រុងចំនួន៨រួមមានខេត្តកោះកុង កែប កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល ស្ទឹងត្រែង និងរាជធានីភ្នំពេញ។
ពួកគេបានចូលប្រឡូកក្នុងសកម្មភាពអប់រំជាច្រើនដែលមានគោលដៅលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីផលប៉ះពាល់នៃអំពើពុករលួយទៅលើខ្លួនពួកគេផ្ទាល់ ទៅលើគ្រួសារ និងសង្គមរបស់ពួកគេទាំងមូល។
ក្រុមសិស្សទាំងនេះក៏ត្រូវបានបង្ហាញពីរបៀបដោះស្រាយទប់ទល់នឹងអំពើពុករលួយមួយចំនួន នៅពេលដែលពួកគេជួបប្រទះអំពើទាំងនោះ។
ជា សុខងីម វ័យ១៦ឆ្នាំគឺជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ។
សុខងីមនិយាយថា៖ «ពីមុន ខ្ញុំអត់ទាន់យល់ច្បាស់ទេ ថាតើខ្ញុំត្រូវធ្វើដូចម្តេច ពេលទៅជួបអំពើពុករលួយ ដូចជាពេលជិះម៉ូតូតាមផ្លូវសុខៗ ប៉ូលិសហៅខ្ញុំ ឬក៏ខ្ញុំខុសអី គាត់អត់ចេញវិក្ក័យបត្រឲ្យខ្ញុំទេ។ តែក្រោយពីខ្ញុំបានចូលរួមនៅក្នុងកម្មវិធីបោះជំរំហ្នឹង ខ្ញុំដឹងថា ត្រូវធ្វើយ៉ាងម៉ិច យល់ច្បាស់ថា អាហ្នឹងជាអំពើពុករលួយ។ ពេលយើងដឹងថា អាហ្នឹងខុស ឬត្រូវ អញ្ចឹងគេអត់អាចព្រមានយើង ឬជម្រិតយកប្រាក់យើងដោយខុសច្បាប់បានទេ»។
សិស្សខ្លះបានសារភាពថា ខ្លួនធ្លាប់សូកប៉ាន់គ្រូដើម្បីបានលួចបើកមើលឯកសារនៅពេលប្រឡង។ ប៉ុន្តែពួកគេនិយាយថា ក្រោយពីបានចូលរួមនៅក្នុងសកម្មភាពបោះជំរំនេះ ពួកគេបានប្តេជ្ញាចិត្តមិនប្រព្រឹត្តអំពើពុករលួយទៀតទេ ហើយថែមទាំងប្តេជ្ញាប្រយុទ្ធប្រឆាំអំពើទាំងនោះទៀតផង។
លាង លីហៀង វ័យ១៨ឆ្នាំគឺជាសិស្សថ្នាក់ទី១២មកពីខេត្តកំពង់ស្ពឺ។
លាង លីហៀងនិយាយថា៖ «បើក្រឡេកទៅក្រោយវិញ ខ្ញុំមានអារម្មណ៍ថា សោកស្តាយដែរ ដែលបានប្រព្រឹត្តអំពើពុករលួយហ្នឹង។ អំពើពុករលួយហ្នឹង បើយើងប្រព្រឹត្តអញ្ចឹង ឬប្រាប់ប្អូនថា យើងត្រូវធ្វើអញ្ចេះ អញ្ចុះទៅ ឬឲ្យលុយគ្រូបន្តិចបន្តួចទៅវាស្រួល អញ្ចឹង អំពើពុករលួយហ្នឹងកាន់តែបន្តទៀត ពីមួយទៅមួយ អត់មានថ្ងៃចប់ទេ។ អញ្ចឹង យើងត្រូវតែបញ្ឈប់វា»។
នៅក្នុងអំឡុងពេលបោះជំរំរយៈពេល៥ថ្ងៃនៅទីនេះ លើកំពូលភ្នំហាន់ជ័យនៃខេត្តកំពង់ចាម ក្រុមសិស្ស និស្សិតទាំងនេះក៏ត្រូវបានបង្រៀនអំពីគោលគំនិតនៃតម្លាភាពនិងសុច្ចរិតភាព ហើយនឹងរបៀបចូលរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។
លោកប៉ិច ពិសីគឺជានាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា ដែលបានរៀបចំកម្មវិធីបោះជំរំនេះ។
លោកប៉ិច ពិសីនិយាយថា៖ «កាលណាយុវជនមានការយល់ដឹងអំពីអ្វីទៅជាសុច្ចរិតភាព អ្វីទៅជាតម្លាភាព និងអ្វីទៅជាផលប៉ះពាល់នៃអំពើពុករលួយ ពួកគាត់នឹងអាចក្រោកឈរឡើងប្រឆាំងអំពើពុករលួយ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺដើម្បីបង្កើននូវការទាមទារពីសំណាក់យុវជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងកិច្ចការនេះ។ អំពើពុករលួយអាចកាត់បន្ថយបាន លុះត្រាមានការទាមទារពីប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយយើងធ្វើការងារជាច្រើនដើម្បីធ្វើយ៉ាងម៉ិចឲ្យប្រជាពលរដ្ឋយល់អំពីផលប៉ះពាល់នៃអំពើពុករលួយទៅលើជីវភាពរបស់គាត់ ជីវិតរបស់គាត់ ហើយគាត់នឹងអាច នៅថ្ងៃណាមួយ ត្រៀមខ្លួនចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងនោះ»។
នៅពេលយប់ ក្រៅពីរាំសប្បាយទៅតាមចង្វាក់ភ្លេង និងល្បែងកម្សាន្តផ្សេងៗនោះ ក្រុមយុវជនទាំងនេះក៏បានសច្ចានៅចំពោះមុខគប់ភ្លើងដែរថា នឹងចូលរួមប្រយុទ្ធប្រឆាំងអំពើ់ពុករលួយនេះ។
ដោយថ្លែងទៅកាន់ក្រុមយុវជនទាំងនេះ អ្នកស្រីចិន ច័ន្ទមុនី ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បាននិយាយថា៖ «ដូចយើងដឹងហើយថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាការងារស្មុគស្មាញដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
អ្នករៀបចំកម្មវិធី និងក្រុមសិស្សនិស្សិតទាំងនេះយល់ស្របថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង។
ហើយអ្នកខ្លះជឿថា វាត្រូវចាប់ផ្តើមពីខ្លួនឯងផ្ទាល់។
ស្រុង ឈីវម៉ី វ័យ១៦ឆ្នាំគឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ។
ស្រុង ឈីវម៉ីនិយាយថា៖ «បើខ្លួនឯងនិយាយថា «ទេ»ចំពោះអំពើពុករលួយ គ្មានអំពើពុករលួយជ្រាបចូលក្នុងខ្លួនទេ។ អញ្ចឹង ពេលយើងដឹងច្បាស់អំពីអំពើពុករលួយ យើងអាចផ្សព្វផ្សាយដល់មនុស្សជុំវិញខ្លួនយើងអំពីអត្ថន័យនៃអំពើពុករលួយ ហើយឲ្យគេឈប់ប្រព្រឹត្ត ហើយបង្កើតជាបណ្តាញយុវជនដើម្បីធ្វើឲ្យសហគមន៍យើងគ្មានអំពើពុករលួយ»។