ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​អនុញ្ញាត​ផ្តល់​ថវិកា​សង់​ជញ្ជាំង​ដល់​លោក ​ត្រាំ


រូបឯកសារ៖ ដៃ​របស់​លោក Daniel Zambrano មក​ពីទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កំពុង​ឱប​របា​របង​ដែល​បែង​ចែក​ប្រទេស​ម៉ិកស៊ិកពី​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ដៃ​របស់​លោក Daniel Zambrano មក​ពីទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កំពុង​ឱប​របា​របង​ដែល​បែង​ចែក​ប្រទេស​ម៉ិកស៊ិកពី​សហរដ្ឋ​អាមេរិក។

សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​បិទ​កិច្ច​ប្រជុំ​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​តាក់​តែង​ច្បាប់​ដ៏​សំខាន់​មួយ​កាលពី​ថ្ងៃ​សុក្រ ដែល​រួម​បញ្ចូល​ទាំង​កាដូ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​រួម​បញ្ចូល​ថវិកា ​១ពាន់​៦រយ​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ស្នើ​ដើម្បី​សាងសង់​ជញ្ជាំង​នៅ​ព្រំប្រទល់​រវាង​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​តាម​ការ​សន្យា​របស់​លោក។

លោក Paul Ryan ប្រធាន​សភា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​សាទរ​ចំពោះ​ការ​សម្រេច​របស់​សភា​ក្នុង​ការ​សាង​សង់​ជញ្ជាំង​នេះ​ថា៖ «យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​ទឹកដី​របស់​យើង។ នេះ​គឺ​ជា​អាទិភាព​មួយ​របស់​យើង។ ថវិកា​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​សម្រាប់​មុខងារ​ដ៏​សំខាន់​បំផុត​របស់​រដ្ឋាភិបាល។ វា​នឹង​ជួយ​ការ​ពារ​ព្រំដែន​របស់​យើង ដោយ​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​យើង»។

ប៉ុន្តែ​ការ​ស្នើ​សាងសង់ជញ្ជាំង​នេះ​នឹង​ប្រឈម​ការ​លំបាក​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក ខណៈ​ដែល​បរិយាកាស​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​មាន​ភាព​តានតឹង​ ក្រោយ​គណបក្ស​សាធារណរដ្ឋ​បរាជ័យ​នៅ​ក្នុង​ព្រឹទ្ធសភា​ក្នុង​ការលុប​ចោល​ច្បាប់​ធានារ៉ាប់​រង​សុខភាព​ Obamacare៕

XS
SM
MD
LG