ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ៖ ប្លង់​របង​ដែល​បាន​ស្នើ​ឡើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​អាមេរិក​និង​ម៉ិកស៊ិក​​កំពុង​ដំណើរការ


កម្មករ​បន្ត​លើក​របង​នៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិក និង​ម៉ិកស៊ិក នៅ​ក្នុង​រដ្ឋ New Mexico កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
កម្មករ​បន្ត​លើក​របង​នៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិក និង​ម៉ិកស៊ិក នៅ​ក្នុង​រដ្ឋ New Mexico កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ប្លង់​របង​ដើម្បី​ទប់​លំហូរ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក​មិន​ឲ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ចាប់​ផ្តើម​ហើយ។

លោក​ប្រធានាធិបតី​ត្រាំ​ និយាយ​មិន​ចំ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅខាង​មុខ​ប្រធាន​សមាគមន៍​ប៉ូលីស​របស់​ទីក្រុង​ថា «របង​នោះ​កំពុង​ធ្វើ ប្លង់​នៅ​ពេល​ឥឡូវ​នេះ។​ វា​នឹង​ក្លាយ​ជា​របង​យ៉ាង​ធំមួយ​ ហើយ​របង​នោះ​នឹង​ជួយ​ខ្លាំង​ណាស់‍»។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​ឡើង​វិញ​ថា ការ​សន្យា​របស់​លោក​ដើម្បី​ស្ថាបនា​របង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ជា​វិធី​មួយ​ដើម្បី​បញ្ឈប់គ្រឿង​ញៀន​កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​របស់​យើង‍ ហើយ​លោក​បាន​និយាយ​យោង​ដល់​ប្រទេស​អ៊ីស្រាអែល​ថា ​ជា​ប្រទេស​មួយ​ដែល​បាន​សាង​សង់​របង​បាន​ទទួល​ជោគ​ជ័យ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​របស់​ខ្លួន។

លោក​ប្រធានាធិបតីត្រាំ​បាន​និយាយ​ថា «តើ​របង​នោះ​មាន​ដំណើរ​ការ​ឬ​ទេ? ចូរ​សួរ​ប្រទេស​អ៊ីស្រាអែល​ទៅ។​ វា​មាន​ដំណើរ​ការ ​ប្រសិនបើ​វា​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ‍»។

អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ស្ថាបនា​ប្រព័ន្ធ​របងនៅ​ឆ្នាំ​២០០២ ​ក្នុង​អំឡុង​ពេល​នៃ​ការ​ងើប​បះបោរ​ដ៏​ខ្លាំងលើក​ទី២​របស់​ជនជាតិ​ប៉ាឡេស្ទីន​ដែល​បាន​ឃើញ​ពួក​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​បាន​ចុច​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​កន្លែង​សាធារណៈក្នុង​ទីក្រុង​នានា​របស់​អ៊ីស្រាអែល។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​បន្ត​បន្ទាប់ ​អ៊ីស្រាអែល​បាន​ស្ថាបនា​របង​នៅ​តាម​បណ្តោយ ​និង​នៅ​ខាង​ក្នុង​តំបន់ West Bank ដែល​បាន​រចនា​ធ្វើ​ជា​ទ្វារ​សម្រាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល៕

XS
SM
MD
LG