ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ហុង​កុង​បារម្ភ​ថា​ ពិធី​រំឭក​ខួប​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ធានអានមិន​មិន​អាច​បន្ត​ទៅ​មុខ​ទៀត


ពលរដ្ឋ​ហុងកុង​ចូលរួម​ប្រារព្ធ​គម្រប់​ខួប​៣០ឆ្នាំ​នៃការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ធានអានមិន​ដោយ​ដុត​ទាន​​នៅ​យប់​ថ្ងៃ​អង្គារ។
ពលរដ្ឋ​ហុងកុង​ចូលរួម​ប្រារព្ធ​គម្រប់​ខួប​៣០ឆ្នាំ​នៃការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ធានអានមិន​ដោយ​ដុត​ទាន​​នៅ​យប់​ថ្ងៃ​អង្គារ។

អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​គម្រប់ខួប​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ពួក​គេ​ចាំ​ថា ​ពួក​គេ​ទស្សនា​ព្រឹត្តិការណ៍​ឆ្នាំ១៩៨៩​នោះ ខណៈដែល​ក្រុម​និស្សិត​បាន​ទៅ​​ទីលាន​ធានអានមិន​ប៉ុន្មាន​សប្តាហ៍​មុន​នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​ទី៤ ខែ​មិថុនា។

ខណៈ​ដែល​មាន​ពលរដ្ឋ​ហុងកុង​ ១សែន ៨ម៉ឺន​នាក់​ប្រារព្ធ​គម្រប់​ខួប​៣០ឆ្នាំ​នៃការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ធានអានមិន​ដោយ​ដុត​ទាននៅ​យប់​ថ្ងៃ​អង្គារ ក្រុម​អ្នក​ចូលរួម​និង​ក្រុមអ្នក​រៀប​ចំ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​នៃ​ពិធី​រំឭកខួប​នេះ ខណៈ​មាន​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ហុងកុង។

មាន​តែ​ទីក្រុង​ហុងកុង​ដែល​ជា​ទីក្រុង​ស្វយ័ត​របស់​ចិន​និង​ទីក្រុង​ ម៉ាកាវ​ដែល​នៅ​ជិត​ខាង​ ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​របស់​អង់គ្លេស​និង​ព័រទុយហ្គាល់ ដែល​ប្រារព្ធ​គម្រប់ខួប​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ធានអានមិន។ ការ​លើក​ឡើង​ពី​បាតុកម្ម​ឆ្នាំ១៩៨៩ ជា​សាធារណៈ​ឬ​នៅ​ក្នុង​សារព័ត៌មាន​ត្រូវ​បាន​ហាមឃាត់​នៅ​ចិន​ដីគោក។

អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​គម្រប់ខួប​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ពួក​គេ​ចាំ​ថា ​ពួក​គេ​ទស្សនា​ព្រឹត្តិការណ៍​ឆ្នាំ១៩៨៩​នោះ ខណៈដែល​ក្រុម​និស្សិត​បាន​ទៅទីលាន​ធានអានមិន​ប៉ុន្មាន​សប្តាហ៍​មុន​នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​ទី៤ ខែ​មិថុនា។

លោក Jovi Lok ដែល​ជា​អ្នក​ចូលរួម​មួយ​រូប​បាន​ថ្លែង​ថា៖«កាលពី​ឆ្នាំ១៩៨៩ ខ្ញុំ​ជា​ក្មេង​ជំទង់​មួយ​រូប។ ខ្ញុំ​ចាំ​ថា​ ពេល​ខ្ញុំ​មើល​ព័ត៌មាន​តាម​ទូរទស្សន៍ ខ្ញុំ​បាន​ឃើញ​និស្សិត​នៅ​ទីក្រុង​ប៉េកាំង​បាន​ចេញ​ទៅ​ប្រឈម​នឹង​រដ្ឋាភិបាល​ អំពី​គោល​នយោបាយ​អយុត្តិធម៌​របស់​ពួកគេ‍»៕

XS
SM
MD
LG