ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលិសទប់ទល់នឹងកុប្បកម្មមានបន្តទៅទៀតកាលពីយប់ថ្ងៃអង្គារនៅក្នុងសាកលវិទ្យាល័យហុងកុង ដោយបន្តការតវ៉ាឃោរឃៅជាងមុននៅក្នុងបាតុកម្មទាំងនេះដែលមានរយៈពេលប្រាំខែមកហើយ។
ប៉ូលិសបានបាញ់គ្រាប់បែកផ្សែងនិងគ្រាប់កាំភ្លើងកៅស៊ូទៅលើពួកបាតុករនៅឯសាកលវិទ្យាល័យចិននៃក្រុងហុងកុង ហើយពួកនិស្សិតបានតបតរដោយគប់ឥដ្ឋនិងដបដុតសាំងទៅលើប៉ូលិស។
ការប៉ះទង្គិចគ្នាមានតទៅទៀតរហូតដល់ប៉ូលិសបានប្រើកាណុងទឹកហើយបន្ទាប់មកបានចាប់ផ្តើមដកថយ។
លោកស្រី Carrie Lam ប្រធានប្រតិបត្តិក្រុងហុងកុងបានហៅពួកបាតុករដែលបានធ្វើឱ្យមានចលាចលនៅពេលអ្នកស្រុកហុងកុងធ្វើដំណើរនៅម៉ោងមមារញឹក
កាលពីថ្ងៃអង្គារថាជា ពួកមនុស្ស «គិតតែប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងណាស់»។
ក្រុមអ្នកដំណើររាប់សិបនាក់ដែលជិះរទេះភ្លើងមួយខ្សែបានត្រូវបង្ខំឱ្យចេញពីរថភ្លើងនោះនៅពេលវាឈប់មុនទៅដល់ស្ថានីយ៍។
ក្រុមបាតកររាប់ពាន់នាក់បានធ្វើបាតុកម្មមួយ «ដោយហ្វូងមនុស្សឥតសណ្តាប់ធ្នាប់» នៅក្នុងសង្កាត់ជំនួញនៅកណ្តាលក្រុងហុងកុងកាលពីពេលថ្ងៃត្រង់ដោយស្រែកបន្ទរថា «ការទាមទារប្រាំយ៉ាង គ្មានអ្វីតិចជាងនេះទេ» ដែលជាការនិយាយយោងដល់ការទាមទាររបស់ពួកគេឱ្យមានលទ្ធិប្រជាធិបតេយ្យ ការស៊ើបអង្កេតឯករាជ្យអំពីអំពើឃោរឃៅដោយពួកប៉ូលិសនិងបញ្ហាឯទៀតៗ៕