អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយល់ថា ចំណាត់ការរបស់ក្រសួងការងារដែលទាមទារឱ្យក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការងារនៅបរទេសអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ការងារ ជាការណ៍ល្អប្រសើរ។ ប៉ុន្តែលោកស្រីបានសម្តែងការគួរឱ្យសោកស្តាយដែលពលករខ្មែរនៅតែបន្តហូរចេញទៅធ្វើការនៅក្រៅប្រទេស។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការពលករចំណាកស្រុកនៃគណបក្សមិនកាន់អំណាចយល់ថា ការណ៍នេះដោយសារតែស្ថានការណ៍ការងារក្នុងប្រទេសមិនអាចផ្តល់កម្រៃច្រើនគ្រប់គ្រាន់សម្រាប់ពួកគាត់។
សូមប្រិយមិត្តស្តាប់ការបកស្រាយរបស់លោកស្រី មូរ សុខហួរ ទាំងស្រុងនៅក្នុងកម្មវិធី Hello VOA ត្រង់នេះ៖