ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ តើ​កត្តា​អ្វី​នាំ​ឲ្យ​ស្ត្រី​ធ្វើ​ចំណាកស្រុក?

កញ្ញា នៅ សំ អតីត​ពលករ​ចំណាកស្រុក​និង​លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​ទទួល​បន្ទុក​ស្រ្តី កុមារ និង​ពលករ​ចំណាកស្រុក​នៃ​គណបក្ស​សង្គ្រោះជាតិ​ ចូល​រួម​ពិភាក្សា​អំពី​«កត្តា​ដែល​នាំ​ឱ្យ​ស្ត្រី​ធ្វើ​ចំណាកស្រុក​ និង​បញ្ហា​ប្រឈម​របស់​ស្រ្តី​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក» នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​​ថា ​កត្តា​​ចម្បង​​ដើម្បី​ការពារ​ស្រ្តី​ពី​ការ​រំលោភ​បំពាន​ទាំង​នេះ​គឺ​ត្រូវ​​បង្កើត​​ការងារ​នៅ​​ក្នុង​ស្រុក​​និង​​ផ្តល់​ជំនាញ​ឱ្យ​ពួក​គាត់​។

ច្បាប់និង​កតិកា​សញ្ញា​អន្តរជាតិ​មាន​ជាច្រើន​សម្រាប់​ការពារ​ផលប្រយោជន៍​ពលការិនី​ចំណាក​ស្រុក​ឱ្យ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​និង​ប្រាក់ខែ​សមរម្យ ​ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ។ នេះបើ​តាម​ការ​លើក​ឡើង​របស់​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង។

លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ​កត្តាចម្បងដើម្បី​ការពារ​ស្រ្តី​ពី​ការ​រំលោភ​បំពាន​ទាំង​នេះ​គឺ​ត្រូវបង្កើតការងារ​នៅក្នុង​ស្រុកនិងផ្តល់​ជំនាញ​ឱ្យ​ពួក​គាត់​ព្រោះ​បើ​ពួក​គាត់​ធ្វើចំណាកស្រុកគឺត្រូវទៅធ្វើការងារ​ណា​ដែល​មាន​ជំនាញ​ដោយសារ​វា​អាច​ជួយ​ផ្តល់ការធានាការពារបានល្អប្រសើរជាង។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​
លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​

XS
SM
MD
LG