ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​បាន​ប្រារព្ធ​ខួប​២៥ឆ្នាំ​នៃ​ការ​បង្រួប​បង្រួម​គ្នា​ឡើង​វិញ​

លោក Joachim Gauck ប្រធានាធិបតី​អាល្លឺម៉ង់ (ស្តាំ) និង​លោកស្រី​អធិការបតី​ Angela Merkel (កណ្តាល) ជួប​អ្នក​គាំទ្រ​នៅ​តាម​ផ្លូវ​ក្រុង​ហិរញ្ញវត្ថុ​ Frankfurt របស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៥។

ការ​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់​នេះ​ ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែលអាល្លឺម៉ង់​​កំពុង​ប្រឈម​នឹង​បញ្ហា​​លំហូរ​ចូល​នៃ​ជន​ចំណាកស្រុក​ដ៏​ច្រើន​មិន​ធ្លាប់​​ និង​​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ Volkswagen។

ថ្ងៃ​ទី៣ ខែតុលា គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក​សាធារណៈ​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​កំណត់​សម្គាល់​ថ្ងៃដែល​ប្រទេស​អាល្លឺម៉ង់​ខាង​កើត និង​អាល្លឺម៉ង់ខាង​លិច​រួបរួម​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ១៩៩០។ អាជ្ញាធរ​រដ្ឋធានី​ប៊ែរឡាំង (Berlin) កាលពី​ថ្ងៃ​សៅរ៍​ ទី​៣ ខែ​តុលា បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​តាម​ដង​ផ្លូវ​មួយ​ នៅ​ខោ្លង​ទ្វារ ​Brandenburg​ ដែល​ជា​និមិត្តរូប​នៃ​ការ​បង្រួប​បង្រួម​របស់​អាល្លឺម៉ង់។

ប្រទេស​អាល្លឺម៉ង់​ដែល​បាន​រួបរួម​គ្នា​ឡើង​វិញ បាន​ក្លាយ​ជា​ប្រទេស​មេដឹកនាំមួយ​ក្នុង​ទ្វីប​អឺរ៉ុប និង​ជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​ ​ដឹកនាំ​ដោយ​អ្នក​នយោបាយ​ពីរ​រូប​ដែល​ធំ​ដឹង​ក្តី​នៅ​អាល្លឺម៉ង់​ខាង​កើត គឺ​លោក​ស្រី​អធិការបតី Angela Merkel និង​លោក​ប្រធានាធិបតី Joachim Gauck។ លោកស្រី​ Merkel ធ្លាប់​ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​អាល្លឺម៉ង់​ខាង​កើត​ ចំណែក​ឯ​លោក ​Gauck វិញ​គឺ​ជា​គ្រូ​គង្វាល​គ្រឹះសាសនា​ និង​ជា​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​រូប។

ការ​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់​នេះ​ ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​គួរ​ឲ្យប្រឈម​ធំៗ​ចំនួន​ពីរ​នា​ពេល​ថ្មីៗ​នេះ គឺ​លំហូរ​ចូល​នៃ​ជន​ចំណាកស្រុក​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​ និង​ផែនការ​គៃ​បន្លំ​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ Volkswagen។

ជន​ចំណាកស្រុក​មួយ​រូប​ថត​រូប​ selfie ជាមួយ​លោកស្រីអធិការបតី Angela Merkel​ ខាង​ក្រៅ​ជំរំ​ជន​ភៀស​ខ្លួន​មួយ​កន្លែង​នៅ​ក្រុង​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥។
ជន​ចំណាកស្រុក​មួយ​រូប​ថត​រូប​ selfie ជាមួយ​លោកស្រីអធិការបតី Angela Merkel​ ខាង​ក្រៅ​ជំរំ​ជន​ភៀស​ខ្លួន​មួយ​កន្លែង​នៅ​ក្រុង​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥។

បញ្ហា​ជន​ចំណាកស្រុក​ពី​មជ្ឈិមបូព៌ា

លោក​ស្រី ​Merkel ​បាន​និយាយ​ថា​ អាល្លឺម៉ង់​នឹង​ទទួល​យក​ជន​ចំណាកស្រុក​ឬ​ជន​ទេសន្តរប្រវេសន៍​ចំនួន​៨០០.០០០​នាក់​ និង​បាន​ជំរុញ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ឲ្យ​ទទួល​យក​ជន​ដែល​កំពុង​រត់​គេច​ពី​សង្គ្រាម​ និង​ភាព​ក្រីក្រ។ អ្នក​រិះគន់​លើ​លោក​ស្រី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​និង​នៅ​ប្រទេស​ដទៃ​ទៀត​បាន​បង្ហាញ​ចម្ងល់​អំពី​ការ​ទទួល​យក​ជន​ចំណាកស្រុក​ឲ្យ​ចូល​ក្នុង​សហភាព​អឺរ៉ុប​ និង​ទីផ្សារ​ការងារ​របស់​អឺរ៉ុប។ ក៏​ប៉ុន្តែ​ លោក​ស្រី​ Merkel ​នៅ​តែ​រក្សា​ជំហរ​របស់​លោកស្រី​ដដែល​ ចំពោះ​ការ​ទទួល​យក​ជន​ចំណូល​ថ្មី​ ហើយ​លោកស្រី​ថា​ ពួក​គេ​គួរ​តែ​ត្រូវ​បាន​គេ​ស្វាគមន៍​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម។

លោកស្រី​ Merkel បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា៖ «បទ​ពិសោធន៍​របស់​អាល្លឺម៉ង់​ក្នុង​ការ​បង្រួបបង្រួម​ប្រទេស​ធ្វើ​ឲ្យ​យើង​មាន​ទឹកចិត្ត​និង​មាន​ទំនុក​ចិត្ត​ថា​ យើង​អាច​ដោះស្រាយ​បញ្ហាប្រឈម​នៅ​ចំពោះ​មុខ​យើង​ដោយ​ជោគជ័យ​ ទោះ​ជា​វា​ធំ​ប៉ុណ្ណា​ក៏​ដោយ។ រឿង​នេះ​ក៏​ទាក់​ទិន​ទៅ​នឹង​ការ​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដែល​យើង​កំពុង​ប្រឈម​នា​ពេល​ឥឡូវ​នេះ​ ហើយ​វា​ទាមទារ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ប្រទេស​ជាតិ​ទាំង​មូល បញ្ហា​នោះ​គឺថា មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​កំពុង​ស្វែង​រក​ទី​ជ្រកកោន​ជាមួយ​យើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ និង​នៅ​ប្រទេស​អាល្លឺម៉ង់»។

ការ​គាំទ្រ​ឥត​ងាករេ​របស់​លោកស្រី​អធិការបតី​ចំពោះជន​ចំណាកស្រុក​ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ លោក​ស្រី​ទំនងនឹង​អាច​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាពនៅ​ក្នុង​ឆ្នាំ​នេះ។

លោក ​Wolfgang Schauble​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បាន​និយាយ​ថា «ភាព​លោភលន់» ​គឺ​ជា​ឫស​គល់​នៃ​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន ​Volkswagen។ លោក​រដ្ឋមន្ត្រី​និយាយ​ថា៖ «គ្រប់​គ្នា​តែងតែ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ធំជាង​គេ។ វា​ជា​ក្តី​សុបិន​ចង់​បាន​កិត្តិនាម​និង​ការ​ទទួល​ស្គាល់»។ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​រន្ទឺ​មួយ​នេះ​រង​ការ​ចោទប្រកាន់ថាបាន​បន្លំ​លទ្ធផល​ធ្វើ​តេស្ត​ការ​បញ្ចេញ​ឧស្ម័ន​របស់​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត ដែល​ការ​វាស់វែង​នេះ​បាន​ប៉ះពាល់​ដល់​ម្ចាស់​រថយន្ត​ Volkswagen​ រាប់​លាន​នាក់​នៅ​លើ​ពិភពលោក។ រឿង​អាស្រូវ​នេះ​មិន​ទាន់មាន​ផល​ប៉ះពាល់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ឡើយ​ទេ ​ដែល​ប្រទេស​នេះ​មាន​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៧នាក់​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​រថយន្ត​សម្រាប់​ជា​មុខ​របរ​របស់​ពួកគេ។

ពិធី​​រំឭក​​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង

The installation 'Lichtgrenze' (Border of Light) along a former Berlin Wall location is illuminated near the Brandenburg Gate in Berlin, Nov. 7, 2014.
1/6 The installation 'Lichtgrenze' (Border of Light) along a former Berlin Wall location is illuminated near the Brandenburg Gate in Berlin, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
Passersby listen to a soundcheck on stage in front of the Brandenburg Gate before a remembrance of 25 years since the fall of the Berlin Wall, Berlin, Nov. 7, 2014.
2/6 Passersby listen to a soundcheck on stage in front of the Brandenburg Gate before a remembrance of 25 years since the fall of the Berlin Wall, Berlin, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
Former Soviet President Mikhail Gorbachev makes an impression with his hands in cement as he visits the former Berlin Wall border crossing point Checkpoint Charlie, in Berlin, Nov. 7, 2014.
3/6 Former Soviet President Mikhail Gorbachev makes an impression with his hands in cement as he visits the former Berlin Wall border crossing point Checkpoint Charlie, in Berlin, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
The history of the fall of the Berlin Wall is presented as part of the permanent exhibition in the Legoland Discovery Center, Berlin, Nov. 7, 2014.
4/6 The history of the fall of the Berlin Wall is presented as part of the permanent exhibition in the Legoland Discovery Center, Berlin, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
Luminous white balloons are installed along the former route of the Berlin Wall, reflecting in the Spree River, in Berlin, Germany, Nov. 7, 2014.
5/6 Luminous white balloons are installed along the former route of the Berlin Wall, reflecting in the Spree River, in Berlin, Germany, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
People pass by the art project 'Lichtgrenze 2014' (Border of Light) next to remaining parts of the Berlin Wall. The light installation featuring 8,000 luminous white balloons commemorates the division of Berlin, in the East Side Gallery in Berlin, Germany, Nov. 7, 2014.
6/6 People pass by the art project 'Lichtgrenze 2014' (Border of Light) next to remaining parts of the Berlin Wall. The light installation featuring 8,000 luminous white balloons commemorates the division of Berlin, in the East Side Gallery in Berlin, Germany, Nov. 7, 2014.
រូប​ថត​ពិធី​ប្រារព្ធ​ខួប​ទី​២៥​នៃ​ការ​រលំ​ជញ្ជាំំង​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។
Previous slide
Next slide

ជញ្ជាំង​ប៊ែរឡាំង

កាល​ពី​ឆ្នាំ​មុន ​អាល្លឺម៉ង់​បាន​ប្រារព្ធ​ខួប​២៥ឆ្នាំ​នៃ​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង។ ជញ្ជាំង​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ១៩៦១នេះ​ បាន​ពុះ​ចែក​ក្រុង​ប៊ែរឡាំង​អស់​រយៈពេល​ជិត​៣​ទសវត្សរ៍។ ជញ្ជាំង​នេះ​ក៏​បាន​ពុះ​ចែក​អាល្លឺម៉ង់​ខាង​កើត​ដែល​ត្រួតត្រា​ដោយ​សូវៀត​ ចេញ​ពី​អាល្លឺម៉ង់​ខាង​លិច​ដែល​ត្រួតត្រា​ដោយ​អាមេរិក ​បារាំង ​និង​ចក្រភព​អង់គ្លេស​នៅ​ចុង​បញ្ចប់​នៃ​សង្រ្គាម​លោក​លើក​ទី២។

​ជញ្ជាំង​ខណ្ឌ​ចែក​ដែល​មាន​ប្រវែង​១៦១គ.ម​នេះ​ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឃាំង​ទុក​ពលរដ្ឋ​ឲ្យ​រស់​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ខាង​កើត​ និង​មិន​ឲ្យ​ពួក​គេ​រត់​ចេញ​ទៅ​អាល្លឺម៉ង់​ខាង​លិច។ វា​បាន​ពុះ​ចែក​ផ្លូវ និង​សង្កាត់​ជាច្រើន​ ហើយ​បាន​បំបែក​គ្រួសារ​និង​មិត្តភក្តិ​ជា​ច្រើន​ចេញ​ពី​គ្នា។

ខួប​ទី​២៥​ឆ្នាំ​នៃ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង​រំឭក​ពី​ប្រវត្តិសាស្ត្រ

West German construction workers have a chat in West Berlin, April 18, 1967 at the meters high wall separating the city, as the communists hold their seventh party congress in East Berlin. (AP Photo/Edwin Reichert)
1/9 West German construction workers have a chat in West Berlin, April 18, 1967 at the meters high wall separating the city, as the communists hold their seventh party congress in East Berlin. (AP Photo/Edwin Reichert)
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
Berlin Wall
2/9 Berlin Wall
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
ARCHIV - Ein Ostberliner Polizist arbeitet am 9. Oktober 1961 an der Berliner Mauer. Am Donnerstag, den 13. August 2009, jaehrt sich der offizielle Tag des Mauerbaus zum 48. Mal. (AP Photo/Archiv) * NUR S/W * --- FILE - In this Oct. 9, 1961 file photo an
3/9 ARCHIV - Ein Ostberliner Polizist arbeitet am 9. Oktober 1961 an der Berliner Mauer. Am Donnerstag, den 13. August 2009, jaehrt sich der offizielle Tag des Mauerbaus zum 48. Mal. (AP Photo/Archiv) * NUR S/W * --- FILE - In this Oct. 9, 1961 file photo an
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
ARCHIV - Westberliner schauen im August 1961 Ostberliner Arbeitern bei der Errichtung der Berliner Mauer an der Wildenbruchstrasse und Heidelbergerstrasse zu. Am Donnerstag, den 13. August 2009, jaehrt sich der offizielle Tag des Mauerbaus zum 48. Mal.  (
4/9 ARCHIV - Westberliner schauen im August 1961 Ostberliner Arbeitern bei der Errichtung der Berliner Mauer an der Wildenbruchstrasse und Heidelbergerstrasse zu. Am Donnerstag, den 13. August 2009, jaehrt sich der offizielle Tag des Mauerbaus zum 48. Mal. (
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
Germany Remnants of the Berlin Wall
5/9 Germany Remnants of the Berlin Wall
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
A demonstrator pounds away at the Berlin Wall as East German border guards look on from above at the Brandenburg Gate 11 November 1989.WR - RTRRSTV
6/9 A demonstrator pounds away at the Berlin Wall as East German border guards look on from above at the Brandenburg Gate 11 November 1989.WR - RTRRSTV
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
FILE PHOTO 11NOV89 - East Berlin border guards stand atop the Berlin Wall in front of the Brandeburg Gate in this November 11, 1989 file photo. The 10th anniversary off the "fall" of the Berlin wall is coming up on November 10, 1999. - RTXJABH
7/9 FILE PHOTO 11NOV89 - East Berlin border guards stand atop the Berlin Wall in front of the Brandeburg Gate in this November 11, 1989 file photo. The 10th anniversary off the "fall" of the Berlin wall is coming up on November 10, 1999. - RTXJABH
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
Germany Berlin Wall Anniversary Then and Now
8/9 Germany Berlin Wall Anniversary Then and Now
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
Germany Berlin Wall Anniversary Then and Now
9/9 Germany Berlin Wall Anniversary Then and Now
ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ចុង​សប្តាហ៍​នេះ កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​ដួល​រលំ​​នៃ​​​​ជញ្ជាំង​​ក្រុង​ប៊ែរឡាំង​ឬ Berlin Wall ​ប្រទេស​អាល្លឺម៉ង់។ តទៅ​នេះ​ជា​រូបថត​ទាក់ទង​នឹង​ការ​ស្ថាបនា​និង​ការ​ដួល​រលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង។
Previous slide
Next slide

ការ​រំឭក​ខួប​នៃ​ការ​ដួល​រលំជញ្ជាំង​ប៊ែរឡាំង​កាល​ពីឆ្នាំ​១៩៨៩ ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​រាល់​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា។ វា​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៃ​ការ​ដួល​រលំ​នៃ​លទ្ធិ​កុម្មុយនិស្ត។

អាល្លឺម៉ង់​ខាង​កើត​និង​ខាង​លិច​បាន​បង្រួប​បង្រួម​គ្នា​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​បន្ទាប់ គឺ​ឆ្នាំ​១៩៩០៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

This item is part of
XS
SM
MD
LG