ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ព្រះ​អង្គម្ចាស់ Harry ​និង​នាង ​Meghan​ បាន​ក្លាយ​ជា​ព្រះ​ស្វាមី​និង​មហេសី​ក្នុង​ពិធី​​រៀប​អភិសេក​នៅ​អង់គ្លេស


​ព្រះ​អង្គម្ចាស់ Harry និង​ នាង Meghan Markle ចាក​ចេញ​ពី​វិមាន Windsor ក្រោយ​ពិធី​អភិសេក នៅ​ខាង​ក្រៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៨។
​ព្រះ​អង្គម្ចាស់ Harry និង​ នាង Meghan Markle ចាក​ចេញ​ពី​វិមាន Windsor ក្រោយ​ពិធី​អភិសេក នៅ​ខាង​ក្រៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៨។

ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​បាន​មក​ដល់​សម្រាប់​ព្រះ​អង្គម្ចាស់ Harry​ នៃ​ចក្រភព​អង់គ្លេស​និង​នាង ​Meghan Markle ​ដែល​គូ​ស្រករ​ទាំង​២​នេះ​បាន​រៀប​អភិសេក​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​ Winsor ​ខាង​ក្រៅ​រាជ​ធានី​ឡុងដ៍។

ព្រះអង្គ​ម្ចាស់ ​Charles ដែល​ជា​ព្រះរាជ​បីតា​របស់​ព្រះ​អង្គម្ចាស់ ​Harry​ បាន​ដឹក​កូន​ក្រមុំ​ដើ​រ​ក្នុង​ព្រះវិហារ។

អតីត​តារា​ភាព​យន្ត​អាមេរិកាំង​បាន​បញ្ជាក់​កាល​ពី​ដំបូង​ថា ឪពុក​របស់​នាង​នឹង​មិន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ទេ​ដោយ​សារ​មាន​ជម្ងឺ ​បន្ទាប់​ពីការ​និយាយ​ស្មានៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ថា​តើ​លោក​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិក​ដែ​ឬ​ទេ។

​មនុស្ស​ដ៏​ច្រើន​បាន​សម្រុក​ចូល​ក្នុង​ទីក្រុង​ប្រវត្តិសាស្រ្ត​នៅ​ពេល​ដែល​ពួក​អ្នក​ជូន​ពរ​ព្យាយាម​មើល​គូ​ស្រករ​នេះ។

អ្នក​គាំទ្រ​ជជែក​ឲ្យ​ហេតុផល​ថា ​ពិធី​អភិសេក​នេះ​ទំនង​ជា​ទាក់​ទាញ​ដោយ​ការ​ចំណាយ​ដ៏​ច្រើន​របស់​ទេស​ចរណ៍​និង​ពួកអ្នក​មើល។

ពិធី​នេះ​បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​នៅ​ក្នុង​វិហារ​ Saint George’s Chapel ​កសាង​នៅ​សតវត្សរ៍​ទី​១៤​នៅ​ក្នុង​បរិវេណ​ប្រាសាទ ​Windsor។

គេ​បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៦​រយ​នាក់ ​ភាគ​ច្រើន​នៃ​ភ្ញៀវទាំង​នោះ​ជា​សាច់​ញាតិ​របស់​គូ​ស្រករ​នេះ។

​បន្ថែម​ពី​នោះ ​មាន​សមាជិក​សាធារណៈ​ជាង​២ពាន់​៥រយ​នាក់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ ​ជា​ទី​កន្លែងសំខាន់​ដែល​អាច​មើល​ភ្ញៀវចេញ​ចូល​បាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG