ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ឯកអគ្គរដ្ឋទូត Nikki Haley ជំរុញ​ប៉ាឡេស្ទីន​ឲ្យ​យល់ព្រម​លើកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល


រូបឯកសារ៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ 
រូបឯកសារ៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ 

លោកស្រី Haley ដែល​ជា​អ្នកគាំទ្រ​ឥតសំចៃ​ចំពោះ​អ៊ីស្រាអែល​បាន​ថ្លែង​ទៅ​ប៉ាឡេស្ទីន​ថា «មាន​អ្នកខ្លះ​ប្រហែល​ជា​យល់ច្រឡំ​មក​លើ​ខ្ញុំ ​និង​គិតថា​ខ្ញុំប្រឆាំង​នឹង​ពលរដ្ឋប៉ាឡេស្ទីន​ ប៉ុន្តែ​យើង​មិន​អាច​គេចវេស​ពី​ការពិត​បាន​ទេ»។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ដែល​នឹងត្រូវ​ចេញ​ពីតំណែង​នៅ​បំណាច់​ចុងឆ្នាំនេះ​ កំពុង​ជំរុញ​ឲ្យ​ប៉ាឡេស្ទីន​ ទទួល​យក​កិច្ចព្រមព្រៀង​សន្តិភាព​ ដោយ​លោកស្រី​បាន​និយាយ​ថា​ប៉ាឡេស្ទីន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនជាង​អ៊ីស្រាអែល។

លោកស្រី Haley បាន​ថ្លែង​កាល​ពី​ថ្ងៃអង្គារ​នៅឯកិច្ចប្រជុំ​ប្រចាំខែ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​បញ្ហា​នៅ​តំបន់មជ្ឈិមបូព៌ា​ថា «នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ប្រឈម​នឹង​ការ​ពិតជាក់ស្តែង។ ភាគី​ទាំងពីរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ពី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ។ ប៉ុន្តែ​ភាគីប៉ាឡេស្ទីន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនជាង​ ហើយ​ភាគី​អ៊ីស្រាអែល​នឹង​ប្រឈម​នឹង​ហានិភ័យ​ច្រើនជាង»។

លោកស្រី ​Haley ​បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​នានា​ថា «អ៊ីស្រាអែល​គឺ​ជា​ប្រទេស​ដែល​រីកចម្រើន​ និង​មាន​ភាពរឹងមាំ។ ប្រទេសនេះ​តែងតែ​ចង់បាន​សន្តិភាព​ជាមួយ​នឹង​ប្រទេស​ជិតខាង។ អ៊ីសា្រអែល​បាន​បង្ហាញ​យ៉ាងច្បាស់​អំពី​ឆន្ទៈ​លះបង់ដើម្បី​សុខសន្តិភាព​ រួមទាំង​ការលះបង់​ទឹកដី​របស់​ខ្លួន​ផងដែរ​ ក៏ប៉ុន្តែ​អ៊ីស្រាអែល​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀងមួយ​នៅក្នុង​តម្លៃ​ណាមួយ​ឡើយ​ ហើយ​វា​ក៏​មិនគួរ​កើត​ឡើង​នោះដែរ»។

លោកស្រី Haley ដែល​ជា​អ្នកគាំទ្រ​ឥតសំចៃ​ចំពោះ​អ៊ីស្រាអែល​បាន​ថ្លែង​ទៅ​ប៉ាឡេស្ទីន​ថា «មាន​អ្នកខ្លះ​ប្រហែល​ជា​យល់ច្រឡំ​មក​លើ​ខ្ញុំ ​និង​គិតថា​ខ្ញុំប្រឆាំង​នឹង​ពលរដ្ឋប៉ាឡេស្ទីន​ ប៉ុន្តែ​យើង​មិន​អាច​គេចវេស​ពី​ការពិត​បាន​ទេ»៕

XS
SM
MD
LG