ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Trump៖​ អតីត​ទីប្រឹក្សា​របស់​លោក​ម្នាក់​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​នានា​សម្រាប់​ជំនួស​តំណែង​អ.ស.ប


ប្រធានាធិបតីអាមេរិកលោក Donald Trump
ប្រធានាធិបតីអាមេរិកលោក Donald Trump

លោកស្រី Haley ដែល​ជា​អតីត​អភិបាលរដ្ឋ South Carolina រូប​នេះ​មិន​សូវ​និយាយ​ខ្លាំងៗ​ក្នុង​ចំណោម​គណៈរដ្ឋមន្រ្តី​របស់​លោក Trumpទេ។

លោកប្រធានាធិបតី Donald Trump ថ្លែង​ថា​ លោក​បាន​និយាយ​ទៅ​កាន់​អតីត​ទីប្រឹក្សា​របស់​លោក​ម្នាក់​គឺលោកស្រី Dina Powell អំពី​លទ្ធភាព​នៃ​ការ​កាន់​តំណែង​ជំនួស​លោកស្រី Nikki Haleyជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ហើយ​លោក​ក៏​នឹង​មាន​គម្រោង​និយាយ​ជាមួយ​អ្នកផ្សេងទៀត​អំពី​តំណែង​នេះ​ផងដែរ។

ថ្លែង​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃពុធ​ លោកTrump បាន​និយាយ​ថា​ លោកស្រី Powell​គឺ​ជា ​បេក្ខនារី​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ជាច្រើន​នាក់​ទៀត​ ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​ធ្វើ​ការ​ពិចារណា។ កាល​ពី​ថ្ងៃអង្គារ​លោកស្រី Haley​បាន​ប្រកាស​ថា​ លោកស្រី​នឹង​លាលែង​ចេញ​ពី​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សប្រជាជាតិ​នៅ​ចុង​ឆ្នាំ​នេះ។

លោកស្រី Haley ដែល​ជា​អតីត​អភិបាលរដ្ឋ South Carolina រូប​នេះ​មិន​សូវ​និយាយ​ខ្លាំងៗ​ក្នុង​ចំណោម​គណៈរដ្ឋមន្រ្តី​របស់​លោក Trumpទេ។

ការ​តែងតាំង​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហរប្រជាជាតិ​ត្រូវ​បានគេ​មើល​ឃើញ​ថា​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​តែ​លោកស្រី​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នករិះគន់​មួយ​រូប​ទៅ​នឹង​វោហាសាស្រ្ត​ប្រឆាំង​របស់​លោក Trump នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦។

លោកស្រី Haley វ័យ៤៦ឆ្នាំ​ ដែល​ឳពុកម្តាយ​របស់​លោកស្រី​បាន​ធ្វើ​អន្តោប្រវេសន៍​មក​ពី​ប្រទេសឥណ្ឌា​នោះ​គឺ​ជា​ស្រ្តីម្នាក់​ក្នុង​ចំណោម​ស្ត្រី៦នាក់​ធ្វើការ​នៅក្នុង​គណៈរដ្ឋមន្រ្តី​របស់​លោក Trump និង​ជា​បេក្ខនារី​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សក្តានុពល​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាណត្តិ​ក្រោយ។

ក៏​ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា​ លោកស្រី​នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ទេ​ហើយ​លោកស្រី​នឹង​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឲ្យ​លោកTrump នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាណត្តិ​ក្រោយ​នេះ៕

XS
SM
MD
LG