ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Haley ប្រកាស​ចាកចេញ​ពី​តំណែង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប


លោកប្រធានាធិបតី Donald Trump អង្គុយ​អម​ជាមួយ​លោកស្រី Nikki Haleyនៅក្នុង​ការិយាល័យ​រាង​ពងក្រពើ កាល​ពីថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
លោកប្រធានាធិបតី Donald Trump អង្គុយ​អម​ជាមួយ​លោកស្រី Nikki Haleyនៅក្នុង​ការិយាល័យ​រាង​ពងក្រពើ កាល​ពីថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។

លោក Trump បាន​ឆ្លើយតប​ទៅ​លោកស្រី Haley វិញ​ថា«យើង​នឹង​មាន​ការ​នឹករលឹក​លោកស្រី។ លោកស្រី​បាន​បំពេញ​ការងារ​​យ៉ាង​ល្អ​បំផុត»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley​ បាន​ប្រកាស​ពី​ការលាលែង​ចេញ​ពី​តំណែង​របស់​លោកស្រី។ លោកស្រី​បាន​ថ្លែង​ដោយ​មាន​វត្តមាន​របស់​លោកប្រធានាធិបតី Donald Trump អង្គុយ​អម​ជាមួយ​នៅក្នុង​ការិយាល័យ​រាង​ពងក្រពើ​ជា​ទីកន្លែង​ដែល​លោកស្រី​បាន​ប្រកាស​ពី​ការ​ពន្យាពេល​នៃ​ការចាកចេញ​របស់​លោកស្រី​កាល​ពី​ថ្ងៃអង្គារ​ថា​៖ «វា​ជាកិត្តិយសណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ចាកចេញ​ពី​តំណែង​នៅ​ចុងឆ្នាំ​នេះ»។

លោក Trump បាន​ឆ្លើយតប​ទៅ​លោកស្រី Haley វិញ​ថា«យើង​នឹង​មាន​ការ​នឹករលឹក​លោកស្រី។ លោកស្រី​បាន​បំពេញ​ការងារយ៉ាង​ល្អ​បំផុត»។

លោក Trump បាន​ថ្លែង​អំណរគុណ​លោកស្រី Haleyចំពោះ​ការងារ​របស់​លោកស្រី។ លោក Trump បាន​ចាត់ទុក​លោកស្រី​ឯកអគ្គរដ្ឋទូត​ជា​មនុស្ស​ពិសេស​សម្រាប់​រូប​លោក​ និង​ជា​ក្រុមការងារ​ដែល​លោក​បាន​ចូលរួម​ជាមួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ជាពិសេស​ដូចជា⁠ ​បញ្ហា​ជាមួយ​ប្រទេសអ៊ីរ៉ង់​ និង​កូរ៉េខាងជើង​ជាដើម។

លោកប្រធានាធិបតី​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា​លោកស្រី​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​មួយ។ លោកស្រី​អាច​ជ្រើសរើស​ការងារ​ផ្សេងទៀត​នៅក្នុង​រដ្ឋបាល​បាន»។

លោកស្រី​បាន​ឆ្លើយតប​វិញ​ថា«ខ្ញុំ​មិន​ទាន់​បាន​សម្រេចចិត្ត​ថា​ នឹង​ទៅ​កន្លែង​ណា​នៅ​ឡើយ​ទេ»។
លោកស្រី Haleyដែល​ជា​អតីត​អភិបាលរដ្ឋ South Carolinaរូប​នេះ​មិន​សូវ​និយាយ​ខ្លាំងៗ​ក្នុង​ចំណោម​គណៈរដ្ឋមន្រ្តី​របស់​លោក Trumpទេ។

ការ​តែងតាំង​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហរប្រជាជាតិ​ត្រូវ​បានគេ​មើល​ឃើញ​ថា​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​តែ​លោកស្រី​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​អ្នករិះគន់​មួយ​រូប​ទៅ​នឹង​វោហាសាស្រ្ត​ប្រឆាំង​របស់​លោក Trump នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦៕

XS
SM
MD
LG