នៅក្នុងប្រទេសអ៊ុយក្រែន យុទ្ធជនដែលរងរបួសហើយត្រូវការការធ្វើកាយសម្បទានរយៈពេលយូរ ត្រូវបានមើលថែទាំដោយសាច់ញាតិរបស់ពួកគេ។ សាច់ញាតិទាំងនេះប្រឈមនឹងកិច្ចការដ៏លំបាកដោយមានជំនួយតិចតួចពីរដ្ឋាភិបាល។ អ្នកនាង Lesia Bakalets រាយការណ៍លម្អិតពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកនាង នីណា យេង ប្រែសម្រួល៕
ដ្រូនដែលមានតម្លៃថោកនិងអាចបញ្ជាដោយមនុស្សបានក្លាយជាអាវុធដ៏មានឥទ្ធិពលមួយនៅក្នុងសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
យោងតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ការខូចខាតបរិស្ថានដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតជាទឹកប្រាក់សរុបប្រមាណ៥៦ពាន់លានដុល្លារ ដោយការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ជាមហន្តរាយដ៏អាក្រក់បំផុតមួយ។
សិស្សវិទ្យាល័យអ៊ុយក្រែនចំនួន ៨៤ នាក់មានទេពកោសល្យ ឆ្លាត និងមានមហិច្ឆតា ហើយពួកគេកំពុងស្ថិតក្នុងសង្គ្រាម ប៉ុន្តែពួកគេមិនបណ្តោយឱ្យសង្រ្គាមបំផ្លាញក្តីសុបិនរបស់ពួកគេឡើយ។ ពួកគេកំពុងរៀបចំដាក់ពាក្យទៅមហាវិទ្យាល័យនិងសាលាបណ្ដុះបណ្ដាលកំពូលៗរបស់អាមេរិក ដោយមានជំនួយពីអង្គការមិនរកប្រាក់ចំណេញ។