ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ក្នុង​តំបន់​​​ Gaza​ មាន​​មនុស្ស​ស្លាប់​នៅ​ពេល​​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ខួប​នៃ​ការ​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម


ពលរដ្ឋប៉ាឡេស្ទីន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ប្រារព្ ធ​«ទិវា​ដីធ្លី» និង​ខួប​ទី​១​នៃ​ការ​ធ្វើ​បាតុក​ម្ម​នៅ​ព្រំដែន​ នៅ​របង​ព្រំដែន​រវាង​ប្រទេស​អ៊ីស្រាអែល​ និង​តំបន់​ Gaza នៅ​ខាង​កើត​ទីក្រុង​ Gaza កាល​ពី​ថ្ងៃ​ទី​៣០ មីនា ២០១៩។
ពលរដ្ឋប៉ាឡេស្ទីន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ប្រារព្ ធ​«ទិវា​ដីធ្លី» និង​ខួប​ទី​១​នៃ​ការ​ធ្វើ​បាតុក​ម្ម​នៅ​ព្រំដែន​ នៅ​របង​ព្រំដែន​រវាង​ប្រទេស​អ៊ីស្រាអែល​ និង​តំបន់​ Gaza នៅ​ខាង​កើត​ទីក្រុង​ Gaza កាល​ពី​ថ្ងៃ​ទី​៣០ មីនា ២០១៩។

ជន​ជាតិ​ប៉ាឡេស្ទីន​បី​នាក់​បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម​ នៅ​ឯ​របង​ព្រំដែន​រវាង​តំបន់ Gaza ​និង​ប្រទេស​អ៊ីស្រាអែល​ នៅ​ថ្ងៃ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​រៀង​រាល់​អាទិត្យ។

អាជ្ញាធរ​សុខាភិបាលប៉ាឡេស្ទីន​ បាន​និយាយ​ថា​ យុវជនពីរ​នាក់​អាយុ​ ១៧ ​ឆ្នាំ ​បាន​ត្រូវ​បាញ់​ស្លាប់​ដោយ​ពួក​ទាហាន​អ៊ីស្រាអែល​ នៅ​ក្នុង​ថ្ងៃ​ធ្វើ​បាតុកម្ម​នោះ ចំណែក​ឯ​បាតុករ​ម្នាក់​ទៀត​អាយុ​ ២១ ឆ្នាំ​ បាន​បាត់​បង់​ជីវិត ​នៅ​ក្រោយ​ពេល​បាន​ត្រូវ​បាញ់​នៅ​ជិត​របង​ព្រំដែន​នេះ​ កាល​ពី​យប់​មិញ។

ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ កាល​ពី​ថ្ងៃសៅរ៍។​ កងទ័ព​អ៊ីស្រាអែលបាន​និយាយ​ថា​ ក្រុម​បាតុករ​បាន​គប់​ដុំ​ថ្ម​និង​គ្រឿង​ផ្ទុះ​តម្រង់​ទៅ​កាន់​ព្រំដែន​អ៊ីស្រាអែល។​ កងទ័ព​អ៊ីស្រាអែល​ក៏​បាន​ថ្លែង​ដែរ​ថា​ ក្រុម​បាតុករ​ក៏​បាន​ដុត​កង់​ឡាន​ផង​ដែរ។​

ការ​ធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​បាន​ត្រូវ​រៀប​ចំ​ឱ្យ​មាន​ឡើង​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​រាំង​ខ្ទប់​តំបន់​ Gaza​ ដោយ​អីស្រាអែល​ និង​អេហ្ស៊ីប​ ដែល​មាន​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧​ មក​ នៅ​ពេល​ដែល​ពួក​ Hamas ​ដែល​ជា​ក្រុមអ្នក​គោរព​សាសនា​ឥស្លាម​តឹងរ៉ឹង​តាម​គម្ពីរ​ បាន​ក្លាយ​ទៅ​ជា​អាជ្ញាធរ​គ្រប់​គ្រង​ដែនដី​ Gaza។​

ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ទាំង​នេះ​ចង់​បាន​សិទ្ធិ​វិល​ត្រឡប់​ទៅ​កាន់​ដែន​ដី​ដែល​ពួក​គេ​បាន​ចាក​ចេញ​នៅ​ពេល​បង្កើត​ប្រទេស​អ៊ីស្រាអែល។ ប្រទេស​អ៊ីស្រាអែល​បាន​ប្រឆាំង​នឹង​គំនិត​នេះ។​

ជន​ជាតិ​ប៉ាឡេស្ទីន​ប្រមាណ​ ២០០​ នាក់​ និង​ទាហាន​អ៊ីស្រាអែល​ ម្នាក់​បាន​បាត់​បង់​ជីវិត​កាល​ពី​ឆ្នាំ​ទៅ​មិញ​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​បែប​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG