ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ចាប់​ផ្តើម​ស៊ើបអង្កេត​ភេរវកម្ម​លើ​ការ​វាយ​ប្រហារ​ក្នុង​រថភ្លើង​


A boat arrives at port in Bourj Hammoud, a district in Beirut. It has long been overlooked by a trash mountain.
A boat arrives at port in Bourj Hammoud, a district in Beirut. It has long been overlooked by a trash mountain.

ពួក​រដ្ឋអាជ្ញា​បារាំង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ពួក​គេ​បាន​បើក​ការ​ស៊ើបអង្កេតភេរវកម្មមួយ​ទៅលើ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​កាល​ពី​សប្តាហ៍​មុន​នៅ​នៅ​លើ​រទេះភ្លើង​មាន​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​បាន​ធ្វើ​ដំណើរ​ពីក្រុង​ អាមស្ទើរដាម (Amsterdam)​ ទៅ​កាន់​ក្រុង​ប៉ារីស (Paris)។

លោក​ Frederic Molins រដ្ឋអាជ្ញា​ក្រុង​ប៉ារីស ​បាន​មាន​ប្រសាសន៍​ថា បុរស​ដែល​បាន​ត្រូវ​ចាប់​ខ្លួនដោយ​មាន​ការទាក់ទិន​នឹង​ការ​វាយ​ប្រហារ​នោះ​ឈ្មោះ​ Ayoub El-Khazzani ​បាន​ត្រូវស៊ើប​អង្កេតអំពី​«ការ​សម្លាប់មនុស្ស​គិតទុក​មុន​ដោយ​មាន​ការទាក់ទង​ជាមួយ​សហគ្រាស​ភេវជន​មួយ»។

លោក Molins បាន​និយាយ​ថា ​ជនជាតិ​ម៉ារ៉ុក​អាយុ២៥ឆ្នាំ​រូបនេះ​បាន​មើល​វីដេអូ​ ឥស្លាម​ជ្រុល​និយម​មួយ​តាម​ទូរស័ព្ទ​របស់​គាត់​នៅ​មុន​ពេល​គាត់​ចាប់​ផ្តើម​ដើរ​ចូល​ក្នុង​រទេះ​ភ្លើង​នេះ​ដោយ​មាន​កាន់​កាំ​ភ្លើង​វែង​មួយ ​កាំភ្លើងខ្លី​ គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់​និង​កាំបិត​កាត់​ប្រអប់​មួយ។

គេ​រំពឹង​ថា​ អាជ្ញាធរ​នឹង​ដាក់​ពាក្យ​ចោទ​ប្រកាន់​គាត់​មិន​ឱ្យ​ហួស​ពី​យប់ថ្ងៃ​អង្គារ​ទេ​ដោយ​មាន​រួម​បញ្ចូល​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ច្រើន​នាក់​ដោយ​មាន​ការទាក់ទិន​នឹង​ភេរវកម្ម។​

ឈ្មោះ​ Khazzani ​ត្រូវ​បាន​បង្ក្រាប​ដោយ​ជន​ជាតិ​អាមេរិកាំង​បី​នាក់​ដោយ​ម្នាក់​បាន​ត្រូវ​របួស​និង​ជន​ជាតិ​អង់គ្លេស​ម្នាក់​ផងដែរ។​ បុរស​ម្នាក់ទៀត​ដែល​ជា​កូនកាត់​បារាំង​និង​អាមេរិកាំង​ដែល​បាន​ខិតខំ​ព្យាយាម​ដណ្តើម​កាំភ្លើងវែង​ពី Khazzani ​បាន​ត្រូវ​បាញ់​ហើយ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស៕

XS
SM
MD
LG