ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ទុយណេស៊ី៖ ជន​ប្រដាប់​អាវុធ​ទីបី​នៅ​ក្នុង​ការ​វាយប្រហារ​លើ​សារមន្ទីរ​រត់​រួច​នៅ​ឡើយ​


At a protest in Tunisia, activists are defiant, saying terrorism will not change their way of life, Tunis, March 19, 2015. (Mohamed Krit/VOA)
At a protest in Tunisia, activists are defiant, saying terrorism will not change their way of life, Tunis, March 19, 2015. (Mohamed Krit/VOA)

លោក​ប្រធានាធិបតី​ទុយណេស៊ី​ Beji Essebsi បានមាន​ប្រសាស​ន៍​កាលថ្ងៃ​អាទិត្យថា ជន​ប្រដាប់អាវុធ​ទី​បី​នៅក្នុង​ការ​សម្លាប់រង្គាល​ក្រុម​អ្នក​ទេសចរនៅ​ឯសារមន្ទីរ​ជាតិ​របស់​ប្រទេស​រត់​រួច​នៅ​ទ្បើយ។​

លោក Essebsi បាន​និយាយ​ប្រាប់​ក្រុម​អ្នក​ធ្វើ​កិច្ចសម្ភាសន៍របស់​ទូរទស្សន៍​បារាំង​នៅ​ក្នុង​សារមន្ទីរជាតិ Bardo ក្នុង​ក្រុង​ Tunis ថា​ «ជន​ប្រដាប់អាវុធពីរ​នាក់បានត្រូវ​ប្រហារជីវិត ក៏​ប៉ុន្តែ​ម្នាក់​ទៀតមិនទាន់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ទ្បើយទេ។ក៏ប៉ុន្តែ​បុគ្គល​រូប​នោះ​មិន​ទៅ​ឆ្ងាយ​ណាស់​ណា​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់ប្រធានាធិបតី​ទុយណេស៊ី​ជា​ការ​និយាយ​លើកដំបូង​ដោយ​ក្រុមមន្ត្រី​ ដែល​ថា​មាន​ជន​ប្រដាប់អាវុធ​បី​នាក់​នៅ​ក្នុងការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃពុធ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​២១​នាក់​ស្លាប់​ដែល​ទាំងអស់​គ្នា​លើកលែង​តែ​ម្នាក់​ចេញ​ សុទ្ធតែ​ជា​ក្រុម​ទេសចរ​បរទេស។

ក្រសួងមហា​ផ្ទៃនៃ​ប្រទេស​ទុយណេស៊ី បាន​ចេញ​ផ្សាយ​វីដេអូកាមេរ៉ា​សន្តិសុខ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស​ពីរ​នាក់​មាន​កាំភ្លើងវែង​ដើរ​ចូល​ក្នុង​សារមន្ទីរ​នោះ។​នៅ​ចំណុចមួយ​ ពួកគេ​បា​នជួប​បុរសទី​បី​ដែល​មាន​កាបូប​ស្ពាយ​មួយ​។ពួក​គេ​បាន​ស្គាល់​គ្នា​ទៅវិញទៅ​មក​ក្នុង​រយៈពេល​ខ្លីហើយបន្ទាប់មក​បានដើរ​ទៅ​កាន់​ទិស​ផ្សេងគ្នា។

លោក​ Essebsi បាន​មាន​ប្រសាសន៍​ប្រាប់​ទស្សនា​វដ្តី Paris Match កាល​ពី​ថ្ងៃ​សៅរ៍​ថា​ មាន​បរាជ័យ​ខាង​សន្តិសុខ​នៅ​ក្នុង​សារមន្ទីរ​នោះ​ដែល​ជា​ស្ថាប័ន​វប្បធម៌​សំខាន់​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក៕

XS
SM
MD
LG