ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​តំបន់ Dagestan


កងកម្លាំង​ពិសេស​រុស្ស៊ី​ពាក់​ស្រោម​មុខ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម នៅ​ក្នុង​ក្រុង Makhachkala តំបន់ Dagestan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។
កងកម្លាំង​ពិសេស​រុស្ស៊ី​ពាក់​ស្រោម​មុខ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម នៅ​ក្នុង​ក្រុង Makhachkala តំបន់ Dagestan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។

ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​មនុស្ស​ម្នា​ដែល​ចាកចេញ​ពី​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​តំបន់​កូកាស​ប៉ែក​ខាង​ជើង​នៃ​តំបន់ Dagestan ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​ទៀត​រងរបួស។ ​

ទីភ្នាក់ងារ​សារព័ត៌មាន Tass បាន​ឲ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​នោះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ខាង​ក្រៅ​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​ទីក្រុង Kizlyar។ ជនដៃដល់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស។

លោក Alexander Shuvalov អភិបាល​ក្រុង Kizlyar បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Tass ថា «ខ្មាន់​កាំភ្លើង​ត្រូវ​បាន​បាញ់​ស្លាប់‍» ហើយ​លោក​បាន​បន្ថែម​ថា ប៉ូលិស​ពីរ​នាក់គឺ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​រងរបួស។ ​

មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ។

តំបន់ Dagestan គឺ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម៕

XS
SM
MD
LG