ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការភ័យខ្លាច​ពី​រដ្ឋឥស្លាម​ធ្វើឱ្យ​ជន​ស៊ីវិល​រាប់រយ​នាក់​ចាកចេញ​ពី​ផ្ទះ​នៅ​អាហ្វហ្គានីស្ថាន


​ស្រ្តី​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ភៀសខ្លួន​ពី​តំបន់​ជម្លោះកំពុង​ធ្វើនំប៉័ង​នៅ​ក្នុង​ជំរំ​ក្នុង​ស្រុង Khogyani
​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។
​ស្រ្តី​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ភៀសខ្លួន​ពី​តំបន់​ជម្លោះកំពុង​ធ្វើនំប៉័ង​នៅ​ក្នុង​ជំរំ​ក្នុង​ស្រុង Khogyani ​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

កាល​ពី​ពីរ​បី​សប្តាហ៍មុន​នេះ មាន​គ្រួសារ​យ៉ាង​តិចណាស់១៦០​បានចាកចេញ​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ខេត្ត Nangarhar នា​ប៉ែក​ខាង​កើត​ប្រទេសអាហ្វហ្គានីស្ថាន ដោយសារ​ការ​វាយ​ប្រហារ​ដោយ​ពួក​រដ្ឋ​ឥស្លាម និង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន គាំទ្រ​ដោយ​ស.រ.អា.និង​ពួក​ជីវពល​ផ្សេងៗគ្នា។​

គ្រួសារ​ជាង​៤០០បានចាកចេញពី​លំនៅដ្ឋាននៅ​ក្នុង​ខេត្តនេះ​កាល​ពី​១០ខែ​មុននេះ។ គ្រួសារ​នៅ​ក្នុង​ខេត្តនេះនិយាយ​ថា​ពួក​គេ​ចាកចេញ​ពីផ្ទះ​ដើម្បីរត់គេច​ខ្លួនចេញ​ពី​អំពើហិង្សា​ដោយ​ពួក​ជនសកម្មប្រយុទ្ធ។​

លោក Khan Mohammad ដែល​ជា​បុរសម្នាក់ខ្ចាត់ព្រាត់ពី​ផ្ទះសម្បែងបាន​និយាយ​ប្រាប់ VOA ថា «ក្នុង​ពេលពីរ​បីថ្ងៃ​មក​ហើយដែលពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បានលេច​មក​វិញហើយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មីក៏​បានចាប់ផ្តើមមានឡើង។​ យើង​គ្មានជម្រើសទេក្រៅពី​ទៅ​ជ្រកកោន​នៅ​ក្នុង​ទីរហោដ្ឋានក្នុង​តំបន់ត្រួតត្រា​ដោយ​រដ្ឋាភិបាល»។

គ្រួសារ​២៥០ក្នុង​បណ្តា​គ្រួសារទាំងអស់ដែល​បានចាកចេញ​ពីផ្ទះសម្បែង​មកពី​ស្រុក​ Pachir Wa Agam នៃខេត្ត Nangarhar ដែល​នៅទី​នោះ​ពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម មានសកម្មភាព​ហើយ​ប្រយុទ្ធ​នឹង​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​និង​បះបោរ​ Taliban ដើម្បី​ដណ្តើម​ការត្រួតត្រា​ដែនដី៕

XS
SM
MD
LG