ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ប្រកាស​ការ​ឈប់​បាញ់​គ្នា​មាន​កំណត់


រូបភាព​ឯកសារ៖ កងទាហាន​អាហ្វហ្គានីស្ថាន​ស្រែក​ទៅកាន់​តាលីបង់​បន្ទាប់ពី​បាញ់​កាំជ្រួច​ផ្លោង​ទៅកាន់​ទីតាំង​របស់​របស់​តាលីបង់​នៅជាយក្រុង​ Kunduz ភាគ​ខាងជើង​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​១៦ មេសា ឆ្នាំ ២០១៦។
រូបភាព​ឯកសារ៖ កងទាហាន​អាហ្វហ្គានីស្ថាន​ស្រែក​ទៅកាន់​តាលីបង់​បន្ទាប់ពី​បាញ់​កាំជ្រួច​ផ្លោង​ទៅកាន់​ទីតាំង​របស់​របស់​តាលីបង់​នៅជាយក្រុង​ Kunduz ភាគ​ខាងជើង​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​១៦ មេសា ឆ្នាំ ២០១៦។

ក្រុម​តាលីបង់​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​ខ្លួន​នឹង​បញ្ឈប់​កិច្ច​ប្រតិបត្តិការ​វាយប្រហារ​ប្រឆាំង​នឹង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេសអាហ្វហ្គានីស្ថានក្នុង​រយៈពេល​នៃ​ពិធី​បុណ្យEid al Fitr រយៈពេល​៣​ថ្ងៃ​ដែល​កត់​សម្គាល់​នៃការ​បញ្ចប់​ខែ​តម​អាហារពេលថ្ងៃនៃ​ពិធី​បុណ្យ​ Ramadan ​នៃ​សាសនា​ឥស្លាម។

​ការ​ឈប់​បាញ់​គ្នា​នេះ​ស្រប​គ្នា​នឹង​ការ​បញ្ឈប់​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​តាលីបង់​ជា​ឯកតោភាគី​រយៈ​ពេលមួយ​សប្តាហ៍​ដោយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ។

សេចក្តីថ្លែង​ការណ៍​របស់​ពួក​បះបោរ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មេដឹកនាំ​តាលីបាន​ក៏​បាន​បញ្ជា​ពួក​អ្នក​ប្រយុទ្ធរបស់​ខ្លួន​មិនឲ្យធ្វើ​ការ​ជួប​ប្រជុំ​នៅ​ក្នុង​តំបន់​ជន​ស៊ីវិល​រស់​នៅ​ក្នុង​អំឡុង​នៃ​ពិធី​ឈប់​សម្រាក​ដើម្បី​អាចឲ្យ​ប្រជា​ពលរដ្ឋអបអរពិធី​នោះ​ដោយ​សន្តិវិធី។​ ក៏ប៉ុន្តែ ក្រុម​នោះ​បាន​សន្យា​បន្ត​វាយ​ប្រហារ​លើកងទ័ព​បរទេស​ដែល​ដឹក​នាំដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នោះ។

ការឈប់​បាញ់​គ្នានេះ​ជាលើកទី១​ចាប់​តាំង​ពី​ឆ្នាំ២០០២មកដែល​ពួក​បះបោរ​ឥស្លាម​នឹង​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​នៅ​ទី​នោះពួកគេបាន​ត្រួត​ត្រា​ស្រុក​ជិត​ពាក់​កណ្តាល​នៃ​ស្រុក​ទាំងអស់៤០៧​របស់អាហ្វហ្គានី​ស្ថាន។

លោក Omar Zakhilwal ឯក​អគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​នៅ​ប្រទេស​ប៉ាគី​ស្ថាន​បាន​ស្វាគមន៍​កាយវិការ​របស់​ក្រុម​បះបោរ​នេះ។

លោក Zakhilwal ​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ​ Twitter ថា «ការណ៍​នេះ​ជា​វិធានការ​លើក ទឹក​ចិត្ត​និង​មាន​សារៈ​សំខាន់​មួយឆ្ពោះ​ទៅកាន់​សន្តិភាព។ សង្ឃឹម​ថាភាព​សប្បាយ​រីក​រាយ​ដោយ​គ្មានការ​បង្ហូឈាម​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ក្នុង​ពិធី​បុណ្យ Eid ក្នុង​រយៈ​ពេល​មួយ​ឆ្នាំនេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG