ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់បែក​ដែល​ផ្ទុះ​នៅ​ខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​៨នាក់​និង​របួស​៤០


រូបភាពឯកសារ៖ សន្តិសុខ​អាហ្វហ្គានីស្ថាន​កំពុង​ឃ្លាំ​មើល​នៅ​ទីតាំង​បំផ្ទុះ​គ្រាប់បែក​មួយ​ក្នុង​ទីក្រុង Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ ២០១៨។
រូបភាពឯកសារ៖ សន្តិសុខ​អាហ្វហ្គានីស្ថាន​កំពុង​ឃ្លាំ​មើល​នៅ​ទីតាំង​បំផ្ទុះ​គ្រាប់បែក​មួយ​ក្នុង​ទីក្រុង Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ ២០១៨។

អាជ្ញាធរ​នៅ​ក្នុង​ខេត្តមួយ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយ​ប្រាប់ VOA ​ថា​ការ​ផ្ទុះ​មួយ​ចំនួន​បានបណ្តាល​ឱ្យ​ជន​ស៊ីវិល​យ៉ាង​តិចណាស់​៨នាក់​ស្លាប់​និង​បានធ្វើឱ្យ​មនុស្សជាង​៤០នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោក Attaullah Khogyanai អ្នកនាំ​ពាក្យ​អាជ្ញាធរ​ខេត្ត Nangarhar នា​ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​បាននិយាយ​ប្រាប់ ​VOA ​ថា​ការ​ផ្ទុះ​ទាំង​នេះ​បានកើត​មាន​ឡើង​នៅ​ក្នុង​ក្រុង​ Jalalabad ដែល​ជា​ទី​រួម​ខេត្តនេះ​កាល​ពី​យប់ជ្រៅនៅ​ក្នុង​កីឡាដ្ឋាន cricket មួយ​នៅក្នុង​ការ​ប្រកួត​កីឡានេះ​។​

លោក Khogyanai បាននិយាយ​ថា​ការ​ផ្ទុះ​ទាំង​បី​បានកើត​មាន​ឡើងនៅ​ខាង​ក្នុង​កីឡាដ្ឋាននេះ​នៅប្រមាណ​ម៉ោង១១កន្លះ​យប់តាម​ពេល​វេលា​ក្នុង​មូលដ្ឋាន។

នៅ​ក្នុង​ចំណោម​ពួក​ជន​បាត់បង់ជីវិត​មាន​លោក Hedayatullah Zahir Kamawalប្រធាន​អ្នក​សម្របសម្រួល​ទាន​រង្វាន់ Ramadan ក្នុង​ការ​ប្រកួតកីឡា​ Cricket មួយចំនួន​ដែល​គ្រោង​ធ្វើ​ក្នុង​ខែ​ Ramadan។​

លោក Najibullah Kamawal នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​ Nangahar បាន​និយាយ​ប្រាប់ VOA​ ថា​ជន​ខ្លះ​ដែល​បានត្រូវ​របួស​កំពុង​ឋិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។​

អាជ្ញាធរ​នៅ​មិន​ទាន់ដឹង​អំពី​ប្រភេទ​នៃ​ការ​ផ្ទុះ​ទាំង​នេះ​នៅ​ឡើយទេ​ហើយ​បាន​និយាយ​ប្រាប់បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​ពួក​ប៉ូលិស​កំពុង​ឋិត​នៅ​កន្លែង​កើត​ហេតុហើយ​កំពុង​មាន​ការ​ស៊ើបអង្កេត។​

គ្មាន​ក្រុម​ណា​មួយ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់ការ​បំផ្ទុះគ្រាប់បែក​ទាំង​នេះ​នៅឡើយទេ ក៏​ប៉ុន្តែ​អាជ្ញាធរ​សង្ស័យ​ថា​ពួក​រដ្ឋ​ Islam ប្រហែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារនេះ។

ពួក​ភេរវជន​នេះបានធ្វើការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​មុនៗនៅ​ក្នុងខេត្តនេះ៕

XS
SM
MD
LG