ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ប្រារព្ធ​ខួប​៤ឆ្នាំ​នៃ​ការ​បាត់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី


សមាជិក​គ្រួសារ​ជនរងគ្រោះ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ MH370​កាន់ទៀន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​ក្នុង​ពិធី​គម្រប់ខួបលើក​ទី​បួន។
សមាជិក​គ្រួសារ​ជនរងគ្រោះ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ MH370​កាន់ទៀន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​ក្នុង​ពិធី​គម្រប់ខួបលើក​ទី​បួន។

សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​អ្នក​ដំណើរ​នៅ​លើ​ជើងយន្តហោះ​លេខ MH370 ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បាន​បាត់​នៅ​ក្នុង​មហាសមុទ្រឥណ្ឌា​ភាគ​ខាង​ត្បូង​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៤​នៃ​ការ​បាត់​យន្ត​ហោះ​នៅឯ​ពិធីរំលឹក​វិញ្ញាណក្ខន្ធ​មួយ​នៅ​ក្នុង​ទីក្រុងកូឡាឡាំពួ។

ខួប​នេះ​ធ្វើ​ឡើង​នៅពេល​ដែល​មាន​ការ​ខំ​ប្រឹង​ប្រែងរុករក​បន្ត​ទៀត។ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀងកាល​ពី​ខែ​មករា​ជាមួយ​ក្រុម​ហ៊ុន​រុករក​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បន្តស្វែងរក​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ។

លោក Liow Tiong ​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា ​ក្រុម​ហ៊ុន Ocean Infinityដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Houston ​សហរដ្ឋអាមេរិកនឹងស្វែងរក​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​នៅ​ក្រោម​កិច្ច​សន្យា​ថា ​«រក​មិន​ឃើញ ​មិន​យក​ប្រាក់‍» ដែល​មាន​ន័យថា ​ក្រុមហ៊ុន​នោះ​ទទួល​បាន​ប្រាក់​នៅ​ពេល​ដែល​ខ្លួន​រក​ឃើញ​យន្តហោះម៉ាក Boeing 777។

ក្រុម​ហ៊ុនរុករក​នោះ​នឹង​ទទួល​បាន​ប្រាក់​២០​លាន​ដុល្លារ ​ប្រសិន​បើ​ខ្លួន​រក​ឃើញ​យន្តហោះ​នៅ​ក្នុង​រង្វង់៥ពាន់​គីឡូម៉ែត្រ​ការ៉េ ហើយ​ទទួល​បាន​ប្រាក់​៣០លាន​ដុល្លារ ​ប្រសិន​បើ​រក​ឃើញយន្តហោះ​នៅ​ក្នុង​រង្វង់​១ម៉ឺ​នគីឡូម៉ែត្រការ៉េ ទទួល​បាន​៥០​លាន​ដុល្លារ​នៅ​ក្នុង​រង្វង់​២ម៉ឺ​ន​៥​ពាន់​គីឡូម៉ែត្រ​ការ៉េ។ ឈ្នួល​ទាំង​អស់​គឺ​៧០​លាន​ដុល្លារ ​ប្រសិន​បើ​ក្រុម​ហ៊ុន​នោះ​រក​ឃើញ​យន្តហោះ​បាត់​ខ្លួន​ហួស​ពីតំបន់​ដែល​មាន​ទំហំ២ម៉ឺ​៥​ពាន់​គីឡូម៉ែត្រការ៉េ។

​យន្តហោះលេខ MH370 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៨ ​ខែ​មិនា ​ឆ្នាំ​២០១៤ ​ក្នុង​អំឡុង​នៃការ​ហោះហើរ​ពី​ទីក្រុង​កូឡាឡាំពួ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ដោយ​មាន​អ្នក​ដំណើរ​២៣៩​នាក់​ហើយ​នឹង​ក្រុម​អ្នក​បើក​បរ​នៅ​លើ​នោះ៕


XS
SM
MD
LG