អ្នកជំនាញថា លោក Putin មានមហិច្ឆតាស្ដាររុស្ស៊ីឱ្យខ្លាំងដូចកាលពីអតីតកាល
- Cindy Saine
- VOA News
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យក្រឡាប់ចាក់ដល់សន្តិភាពនិងស្ថិរភាពរាប់ទសវត្សរ៍នៅទ្វីបអឺរ៉ុប ដោយសារការឈ្លានពានដោយមិនបានបង្កហេតុរបស់លោកលើអ៊ុយក្រែន។ អ្នកជំនាញនានាបានប្រាប់ VOA ថា លោក Putin គឺជាមេដឹកនាំបែបមនោគមវិជ្ជាម្នាក់ដែលផ្ដោតលើការធ្វើឱ្យរុស្ស៊ីត្រឡប់ទៅរកឋានៈជាប្រទេសមហាអំណាចឡើងវិញ ដែលឋានៈនេះខ្លួនបានបាត់បង់នៅពេលដែលសហភាពសូវៀតដួលរលំ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូតរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក