មូស្គូ —
លោក Mikhail Gorbachev ដែលជាមេដឹកនាំចុងក្រោយបង្អស់របស់សហភាពសូវៀត បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ។ នេះបើតាមទីភា្នក់ងារព័ត៌មាន AP ដែលបានយោងលើប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីកាលពីថ្ងៃអង្គារ។ លោក Gorbachev ព្យាយាមមិនបានសម្រេចដើម្បីស្រោចស្រង់មហាអំណាចសហភាពសូវៀតពីការដួលរលំ ប៉ុន្តែកិច្ចប្រឹងប្រែងរបស់លោកបាននាំឱ្យមានកំណែទម្រង់ដ៏អស្ចារ្យនានាដែលនៅទីបំផុតបាននាំឱ្យមានការបញ្ចប់សង្គ្រាមត្រជាក់។
ទីភ្នាក់ងារព័ត៌មាននានាបានដកស្រង់ពីសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យរដ្ឋ Central Clinical Hospital នៅជាយរដ្ឋធានីមូស្គូ ដែលថា លោក Gorbachev បានទទួលមរណភាពក្រោយពីមានជំងឺយ៉ាងយូរ។ សេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់ព័ត៌មានលម្អិតដទៃទៀតទេ។
ថ្វីបើលោកបានកាន់តំណែងត្រឹម៧ឆ្នាំប៉ុណ្ណោះ លោក Gorbachev បានជំរុញឱ្យមានការផ្លាស់ប្តូរខ្លាំងក្លាជាច្រើន។ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះកើតឡើងលឿនជាងអ្វីដែលលោកអាចគ្រប់គ្រងបាន ហើយបានបណ្តាលឱ្យដួលរលំសហភាពសូវៀតដែលប្រកាន់របបកុម្មុយនីស្តផ្តាច់ការ។ ព្រឹត្តិការណ៍នេះបានរំដោះបណ្តាប្រទេសនានានៅអឺរ៉ុបខាងកើត ពីការត្រួតត្រារបស់រុស្ស៊ី និងនាំឱ្យមានការបញ្ចប់នូវការប្រឈមមុខដាក់គ្នាខាងអាវុធនុយក្លេអ៊ែរជាច្រើនទសវត្សរវាងលោកខាងលិចនិងលោកខាងកើត។
ការធ្លាក់ពីអំណាចរបស់លោកជារឿងអាម៉ាស់មួយ។ អំណាចរបស់លោក Gorbachev ត្រូវបានគេដណ្តើមយកពីលោកបន្តិចម្តងៗតាមរយៈការព្យាយាមធ្វើរដ្ឋប្រហារប្រឆាំងលោកនៅខែសីហាឆ្នាំ១៩៩១ ហើយប៉ុន្មានខែចុងក្រោយនៃការកាន់តំណែងរបស់លោក លោក Gorbachev ត្រូវឈរមើលសាធារណរដ្ឋនានាដែលធ្លាប់ចំណុះសូវៀត ប្រកាសឯករាជ្យម្តងមួយៗ រហូតលោកបានលាលែងពីតំណែងកាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ១៩៩១។ មួយថ្ងៃបន្ទាប់មក សហភាពសូវៀតក៏បានរលាយបាត់សូន្យ។
២៥ឆ្នាំក្រោយការដួលរលំរបស់សហភាពសូវៀត លោក Gorbachev បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា លោកសម្រេចមិនប្រើកងកម្លាំងនៅទូទាំងប្រទេសដើម្បីព្យាយាមរក្សាដែនដីសហភាពសូវៀតកុំឱ្យបែកបាក់ ដោយសារនៅពេលនោះលោកខ្លាចមានចលាចលកើតឡើងនៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ។
លោក Gorbachev បានទទួលរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៩០ ចំពោះតួនាទីរបស់លោកក្នុងការបញ្ចប់សង្គ្រាមត្រជាក់ ប៉ុន្តែនៅប្រទេសរុស្ស៊ីវិញ លោកត្រូវប្រជាជនស្អប់៕