ភ្នំពេញ —
ម៉ោងប្រមាណជាង ៥កន្លះភ្លឺស្រាងៗ សេក វ៉ាន់ត្រូវប្រញាប់ប្រញាល់រៀបចំខ្លួន និងឧបករណ៍កីឡាសម្រាប់ហាត់ប្រាណនៅក្នុងក្លឹបកីឡាតូចមួយស្ថិតនៅក្នុងបរិវេណស្តាតអូឡាំពិក។ ការងារនេះប្រហែលជាលំបាកសម្រាប់អ្នកដទៃពីព្រោះវាតម្រូវឱ្យធ្វើការតាំងពីព្រលឹមទល់យប់ជ្រៅម៉ោងប្រហែលជាង ៩យប់។
ក៏ប៉ុន្តែសម្រាប់លោក សេក វ៉ាន់ ដែលធ្លាប់មានប្រវត្តិជូចត់ធ្វើជាកម្មករនេសាទក្នុងប្រទេសថៃដូចទាសករនោះមិនមានអ្វីជារឿងធំដុំឡើយ។ ជាកម្មករនេសាទ លោកត្រូវគេបង្ខំឲ្យធ្វើការងាររហូតដល់ជាង២០ម៉ោងក្នុងមួយថ្ងៃ។
សេក វ៉ាន់មានអាយុ ៣៤ឆ្នាំ និងមានស្រុកកំណើតមកពីខេត្តស្វាយរៀង។
លោក និងក្រុមយុវជនពេញកម្លាំងក្នុងភូមិជាង ១០នាក់ផ្សេងទៀតបានចាញ់បោកមេខ្យល់និងធ្លាក់ខ្លួនជាកម្មករនេសាទ ដូចទាសករនៅលើទូកនេសាទក្នុងប្រទេសថៃអស់រយៈពេលជាង ២ឆ្នាំ គឺចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១២។ ក្រុមហ៊ុនចិនមួយ បានចុះទៅផ្សព្វផ្សាយជ្រើសរើសពលករទៅប្រទេសចិនដោយឃោសនាថាកម្មករដែលចេញទៅធ្វើការនឹងទទួលបានប្រាក់ខែខ្ពស់ចាប់ពី ១៥០ ទៅ៣៥០ ដុល្លារក្នុងមួយខែ។
ដោយសារភាពក្រីក្រនិងការគ្មានការងារធ្វើបានធ្វើឲ្យលោកជឿស្លុងទៅនឹងការឃោសនារបស់ក្រុមហ៊ុន។
ជាអកុសលការឃោសនានោះគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ។លោកនិងមនុស្សពេញវ័យដប់នាក់ផ្សេងទៀតក្នុងភូមិរបស់លោកត្រូវដឹកជញ្ជូនតាមយន្តហោះដែលលោកជឿថាសំដៅទៅកាន់ប្រទេសចិន។ តាមពិតយន្តហោះនោះបានចុះចតនៅប្រទេសថៃហើយយុវជនទាំង១១នាក់ក្នុងនោះមានរូបលោកដែរត្រូវគេដឹកជញ្ជូនទៅឲ្យធ្វើការលើនាវានេសាទ។
រយៈពេលជាងពីរឆ្នាំតាមពិតទៅលោកសេក វ៉ាន់បានត្រឡប់មកផ្ទះវិញមានតែបាតដៃទទេតែប៉ុណ្ណោះ។
«ខ្លះបានមកវិញអាខ្លះអត់ទាន់បានមកវិញឥឡូវហ្នឹង។ ពេលខ្ញុំចូលផែមានខ្មែរយើងនិយាយថាមានខ្មែរយើងគេវាយងាប់ផង ជនជាតិគេក៏មានងាប់ដែរវាទ្រំាអត់បានឈឺធ្វើការច្រើនម៉ោងពេក ដេកដាច់ខ្យល់ស្លាប់ទៅ។ ដូចកប៉ាល់ខ្ញុំអូ៎ស! គេធ្វើបាបខ្លាំងណាស់។ និយាយទៅបាយជួនកាលវាមិនឲ្យយើងហូបក៏មានដែរ ប្រាំថ្ងៃឲ្យមីប្រាំកញ្ចប់អីហ្នឹង»។
លោកបន្ថែមថាលើទូករបស់លោកដែលមានកម្មករចម្រុះជាតិសាសន៍មកពីកម្ពុជា ភូមា វៀតណាម ជាដើមនោះ មិនមានករណីសម្លាប់កម្មករទេ ប៉ុន្តែម្ចាស់កប៉ាល់បានប្រើប្រាស់ទារុណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការដាក់ច្រវ៉ាក់ក និងដាក់ចូលទ្រុងដែក បង្អត់អាហារជាច្រើនខែក៏មាន។
«អាមួយហ្នឹងវាស្រេកទឹកតែអាថៅកែវាអត់ឱ្យទឹកវាផឹក។ ចឹងអាថៅកែហ្នឹងវាក៏វាយអាជនជាតិវៀតណាមហ្នឹង វាយទៅអានោះវាតដៃវិញ ចឹងម្ចាស់ទូកហ្នឹងវាធើ្វជាក្រឡឹងដែកដូចគុកចឹងដាក់គ្នាក្នុងហ្នឹងដាក់ច្រវ៉ាក់កអត់ឲ្យបាយស៊ីជាង ២០ថ្ងៃ ស្បែកវាហ្នឹងរលួតអស់ហើយ។ មួយថ្ងៃឲ្យបាយតិចជាមួយផ្លែប៉េងបោះពីរចំណិតលាយជាមួយស្ករស។ យើងចង់ទៅជួយវាក៏អត់បានដែរ»។
តាមពិតទៅសេក វ៉ាន់មិនមែនពលរដ្ឋខ្មែរដំបូងឡើយដែលបានចាញ់បោកក្រុមហ៊ុន និងត្រូវបានគេលក់បន្តទៅធ្វើការជាទាសករនេសាទក្រៅប្រទេស។
កាលពីសប្តាហ៍មុននេះកាសែត The Guardian ដែលជាកាសែតដ៏ល្បីនៅលើពិភពលោកបានចេញផ្សាយអត្ថបទស៊ើបអង្កេតអស់រយៈពេល ៦ខែរបស់ខ្លួនដោយបានរកឃើញពីការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់កម្មករនេសាទបង្គារដែលមកពីប្រទេសផ្សេងៗដែលក្នុងនោះមានកម្ពុជា ឲ្យធ្វើការដូចទាសករ។
កាសែតក៏បានដកស្រង់សម្តីរបស់កម្មករដោយបានឡើងពីការប្រើកម្មករឲ្យធ្វើការពី១៨ទៅ ២២ម៉ោងក្នុង១ថ្ងៃៗ ការធ្វើទារុណ្ឌកម្ម និងការសម្លាប់កម្មករនេសាទជាច្រើនករណី។ ខណៈពេលដែលផលិតផលបង្គារបស់ប្រទេសថៃជាប្រភពផ្គត់ផ្គង់យ៉ាងសំខាន់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។
ប្រទេសថៃត្រូវបានចាត់ទុកថាជាប្រទេសនាំចេញផលិតផលសមុទ្រដែលរួមមានត្រី និងបង្គារយ៉ាងធំ និងសំខាន់មួយនៅលើពិភពលោកដោយមានកម្រិតពាណិជ្ជកម្មក្នុងរង្វង់ជាង៧ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO)ចេញផ្សាយក្នុងឆ្នាំ ២០១៣។
ក៏ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត The Guardian ប្រទេសមួយនេះនៅតែត្រូវបានចាត់ទុកថាកន្លែងសំចតនិងគោលដៅនៃការជួញដូរមនុស្ស និងការប្រើកម្មករនេសាទបែបទាសភាពដោយយ៉ាងហោចណាស់មានមនុស្សប្រហែលជិតកន្លះលាននាក់បានត្រូវគេប្រើដូចជាទាសករនៅក្នុងទឹកដីក្បែរព្រំដែនរបស់ប្រទេសមួយនេះ។
យោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរថៃបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សច្រើនជាង ៣សែននាក់បាននឹងកំពុងធ្វើការក្នុងឧស្សាហ៍កម្មនេសាទក្នុងប្រទេសថៃ ហើយ ៩០%គឺជាជនចំណាកស្រុកដែលងាយរងគ្រោះនឹងការជិះជាន់កម្លាំងពលកម្ម ឬជួញដូរ។
លោកស្រី លឹម មុន្នី ប្រធានកម្មវិធីផ្នែកស្ត្រីនិងកុមារដែលធ្វើការលើគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមានប្រសាសន៍ថាករណីបោកប្រាស់ពលករពីខ្មែរទៅធ្វើការនៅក្រៅប្រទេសមិនមែនជារឿងថ្មីឡើយ។
លោកស្រីបញ្ជាក់ថាភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យពលរដ្ឋខ្មែរក្នុងគ្រួសារក្រីក្រលែងគិតពីគ្រោះថ្នាក់ និងចាប់ផ្តើមផ្សងព្រេងទៅធ្វើការក្រៅប្រទេស ទោះបីដឹងថាប្រថុយប្រថានយ៉ាងណាក្តី។
«គឺជួបច្រើនណាស់ពេលខ្លះគាត់ទូរស័ព្ទពីប្រទេសថៃមកពេលខ្លះបានបាត់ទាំងសំឡេងបាត់ទូរស័ព្ទដោយសារគាត់អត់ដឹងថាខ្លួនឯងនៅកន្លែងណា។គាត់ដឹងតែថានៅក្នុងសមុទ្រតែមិនដឹងថានៅសមុទ្រណា។ យើងសន្និដ្ឋានថាគាត់ស្លាប់។ អ្នកខ្លះបានលួចរត់មកវិញប្រាប់ថាគាត់លួចហែលទឹកចឹងទៅគ្នាគាត់ប៉ុន្មាននាក់ត្រូវបានគេវាយពន្លិចទឹក ស្លាប់ប៉ុន្មាននៅសល់តែគាត់ប៉ុន្មានចឹងទៅ»។
លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីសិទ្ធិការងាររបស់កម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍រៀបរាប់ថាកម្មករនេសាទនៅថៃត្រូវចាត់ទុកដូចជាសត្វធាតុ។
«អាចយកជីវិតអ្នកកម្មករនេសាទទាំងអស់ហ្នឹងជាល្បែងកំសាន្តទៀតផង។ ជួនកាលមេទូកឲ្យកម្មករដេកតម្រៀបជាជួរហើយគេយកកាំភ្លើងបាញ់។បាញ់ចំអ្នកណាគេសម្លាប់អ្នកហ្នឹងគឺគេទម្លាក់ចូលទឹកតែម្តង»។
យោងតាមរបាយការណ៍ចុះផ្សាយនៅឆ្នាំ ២០១២ របស់អង្គការខារ៉ាមកម្ពុជា(CARAM Cambodia) ដែលធ្វើការលើការចំណាកស្រុករបស់ពលករក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាពលករខ្មែរសរុបដែលចេញទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់មានចំនួនប្រមាណជាង ៤សែននាក់។ភាគច្រើនទៅធ្វើការជាអ្នកនេសាទ។
លោក យ៉ា ណាវុធនាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) ថ្លែងថាក្រុមថៅកែដែលជាម្ចាស់ទូកនេសាទតែងចូលចិត្តជួល ឬពេលខ្លះទិញកម្មករឆ្លងដែនខុសច្បាប់ដោយហេតុថាមានតម្លៃថោកឬពេលខ្លះមិនចាំបាច់ឲ្យថ្លៃឈ្នួលដោយធ្វើការងារដូចទាសករ។
«វាធ្វើឲ្យគាត់រងគ្រោះគឺថាធ្វើការឲ្យគេដើម្បីដោះបំណុល។ ស៊ីសងការអាណិតអាសូររបស់ថៅកែ ថៅកែអាណិតទៅគេបើកប្រាក់ខែខ្លះឲ្យ បើមិនអាណិតធ្វើការដល់ ៦ខែ ១ឆ្នាំ ឬ២ឆ្នាំបានត្រឹមតែបាយហូបទេ។ អត់មានប្រាក់កម្រៃទេ។បើសិនជាឈឺគឺឲ្យថ្នាំហូបតិចតួច បើឈឺធ្ងន់គេអាចរុញទម្លាក់ចូលក្នុងសមុទ្រ»។
រីឯរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាពលករខ្មែរស្របច្បាប់ដែលចេញទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ ២០១២មាន ១៣ម៉ឺននាក់។
ភាគច្រើនជាពលរដ្ឋទៅធ្វើការនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញចំនួននេះអាចនឹងធ្លាក់ចុះខ្លាំងមកវិញនៅប៉ុន្មានថៃចុងក្រោយនេះចំពេលដែលប្រទេសថៃបានបញ្ជូនពលករខ្មែរពីប្រទេសថៃ។
លោក ហេងសួរអ្នកនាំពាក្យក្រសួងការងារថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាក្រសួងការងារ មិនដែលព្រងើយកន្តើយក្នុងការជួយសង្រ្គោះដល់ពលរដ្ឋខ្មែរដែលរងគ្រោះធ្លាក់ខ្លួនជាប់ធ្វើជាកម្មករនេសាទនោះឡើយ។ ក៏ប៉ុន្តែលោកថ្លែងថាមុននឹងចាត់វិធានការណាមួយចាំបាច់ត្រូវប្រមូលទិន្នន័យ និងទីតាំងឲ្យបានច្បាស់លាស់ជាមុនសិន។
«យើងមិនដែលបានព្រងើយកន្តើយទេ គឺយើងរង់ចាំព័ត៌មានបន្ថែមដើម្បីធ្វើអន្តរាគមន៍ ហើយក៏ធ្លាប់ធ្វើអន្តរាគមន៍នៅពេលដែលយើងទទួលបានទីតាំងនិងចំនួនបងប្អូនប្រជាពលរដ្ឋយើងនៅទីនោះ»។
លោកហេងសួរទទួលស្គាល់ថាពិតជាមានករណីប្រើប្រាស់កម្លាំងពលករខ្មែរដូចជាទាសករក្នុងការនេសាទក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាកម្មករទាំងអស់សុទ្ធតែជួបប្រទះបញ្ហាទាំងអស់នោះទេ។
ទោះបីជាយ៉ាងណាក្តីសម្រាប់សេក វ៉ាន់លោកមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរទៅធ្វើការទាំងប្រថុយប្រថានដូចរូបលោកឡើយ។រយៈពេល២ឆ្នាំធ្វើការជាកម្មករនេសាទក្នុងប្រទេសថៃរបស់លោកជាការចងចាំមួយដែលលោកមិនអាចបំភ្លេចបាន។
«និយាយទៅវាពិបាកខ្ញុំមិនដែលជួបប្រទះអញ្ចឹងទេ ការងារអញ្ចឹងវាវេទនាណាស់ និយាយទៅខ្ញុំរាងតែម្តង សូមផ្តាំផ្ញើឲ្យអ្នកដទៃត្រូវគិតឲ្យបានច្បាស់លាស់មុននឹងទៅស្រុកគេ»។
កាលពីសប្តាហ៍មុនលោកស្រីជេន សាក់គី (Jen Psaki) អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចេញរបាយការណ៍មួយស្តីពីបញ្ហាសិទ្ធិមនុស្សសម្រាប់ប្រទេសនានាក្នុងពិភពលោក។
ក្នុងនោះដែរលោកស្រីជេន សាក់គី (Jen Psaki) ទំនងជាចង់បញ្ជាក់ថាករណីរំលោភបំពាននិងការធ្វើឲ្យកម្មករនេសាទទៅជាទាសករនៅប្រទេសថៃអាចនឹងត្រូវលើកមកនិយាយក្នុងរបាយការណ៍នោះដែរ៕