ភ្នំពេញ —
ក្រុមអាជ្ញាធរបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធាថៃបានបញ្ជូនពលករកម្ពុជាខុសច្បាប់ប៉ុន្មានថ្ងៃចុងក្រោយនេះកើនដល់ជាង២ម៉ឺននាក់ហើយ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សប៉ាន់ប្រមាណថា ពលករកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់ពីប្រទេសថៃវិញអាចកើនរហូតដល់៤ម៉ឺននាក់យ៉ាងតិច។
ពលករទាំងនេះធ្វើការនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់និងជំនួយការផ្នែកលក់ដូរជាដើមត្រូវបានបញ្ជូនមកកាន់កម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចាប់តាំងពីក្រុមយោធាថៃ បានឡើងកាន់អំណាចក្រោយពីបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ កាលពីថ្ងៃទី ២២ ខែ ឧសភា។
ក្រុមអាជ្ញាធរនិងមន្ត្រីសិទ្ធិមនុស្សអះអាងដូចគ្នាថា ពលករកម្ពុជាត្រូវបានដឹកជញ្ជូនដោយរថយន្តនិងទម្លាក់នៅទីប្រជុំជនក្រុងប៉ោយប៉ែត។ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ថៃបានបញ្ជូនពលករខ្មែរត្រឡប់មកវិញចំនួនជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ។
លោក គោ ស៊ុំសារឿន អភិបាលខេត្តបន្ទាយមានជ័យបានប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានបញ្ជូនពលករខ្មែរខុសច្បាប់យ៉ាងតិចចំនួន២ម៉ឺននាក់។
«គឺយើងដោះស្រាយទី១ឲ្យមានបាយមួយកញ្ចប់និងទឹកមួយដបពេលដែលគាត់អញ្ជើញមកដល់។ហើយមានពេទ្យជំនួយប្រសិនបើគាត់មានការឈឺថ្កាត់។ ហើយទី២គឺមធ្យោបាយដឹកជញ្ជូនគឺខាងអង្គការ OM ជួយ រថយន្តជាង៣០គ្រឿង។ ហើយមកដល់ថ្ងៃនេះគាត់បន្តជួយទៀត។ ខាងអគ្គស្នងការនគរបាលជាតិជួយប្រាំគ្រឿង ខាងវិស្វកម្មជួយមក១០គ្រឿង និងខាងអគ្គអន្តោប្រវេសន៍គ្រោងជួយប្រាំគ្រឿង»។
អ្នកនាំពាក្យយោធាថៃត្រូវស្រង់សម្តីក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសថា អន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃគឺជាការគំរាមកំហែងមួយដល់រដ្ឋាភិបាលក្រុងបាងកកដែលកើតចេញពីរដ្ឋប្រហារនោះ។ ក្រុងបាងកកនឹងបញ្ជូនពលករខុសច្បាប់ចេញពីប្រទេសថៃ។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យឲ្យដឹងថា អាជ្ញាធរយោធាថៃបានបញ្ជូនពលករខ្មែរយ៉ាងគំហុកត្រឡប់មកវិញក្នុងអំឡុងសប្តាហ៍នេះ។
«យើងឃើញថា មានការបញ្ជូនមកច្រើនគឺរយៈពេលពីថ្ងៃទី ៩ ដល់ទី ១០ ទី ១១ និងទី១២។ម្សិលមិញយើងសម្ភាស មានឃើញទាក់ទងគឺមានមេខ្យល់យកលុយហើយនឹងមកដល់កន្លែងទាហានគេយកលុយគាត់ទៀតនិងបានវាយធ្វើបាបទៀត»។
របាយការណ៍ពីអង្គការនានាឲ្យដឹងថា ពលករកម្ពុជាខុសច្បាប់និងស្របច្បាប់នៅប្រទេសថៃមានចំនួនប្រមាណ៤០ម៉ឺននាក់។ ពលករទាំងនេះធ្វើការភាគច្រើននៅក្នុងខេត្តជាប់ព្រំដែនកម្ពុជាដូចជាខេត្តឈុនបូរី ខេត្តបូរីរ៉ាំ និងខេត្តសាប៊ីនជាដើម។
លោក គង់ វាសនា អាយុ៤៧ឆ្នាំ មានដើមកំណើតនៅខេត្តព្រៃវែង។ លោកទៅធ្វើការជាកម្មកររោងចក្រប្លាស្ទិកអស់រយៈពេលបីឆ្នាំហើយដោយមិនមានច្បាប់អនុញ្ញាតនោះទេ។ លោកត្រូវបានបញ្ជូនមកដល់ក្រុងប៉ោយប៉ែតវិញនៅថ្ងៃព្រហស្បតិ៍នេះ។ លោកបញ្ជាក់តាមទូរសព្ទពីខេត្តបន្ទាយមានជ័យថា កម្មករមួយចំនួនត្រូវកងយោធាថៃចាប់បណ្តេញចេញមកវិញ ប៉ុន្តែកម្មករមួយចំនួនបានវិលត្រឡប់មកដោយខ្លួនឯងដោយសារការភ័យខ្លាច។
«នៅស្រុកនោះ រកស៊ីអីមិនបានជំពាក់បំណុលគេ។ អញ្ចឹងទាល់តែទៅធ្វើខ្ញុំគេនៅទីនោះទៅ ទើបអាចរួចដោះបំណុលខ្លះ។ ដល់ពេលថៅកែថៃធ្វើបាបខ្លះដែរ ចឹងខ្លាចគេក៏នាំគ្នាមកវិញ»។
លោក សេង ឡា អាយុ២៨ឆ្នាំមកពីខេត្តតាកែវ។
«មានគេចាប់យើងខ្លះ។ ហើយប្រហែលជាដប់ឡានផ្សេងទៀតគឺមកដោយស្ម័គ្រចិត្តព្រោះនៅក្នុងនោះមានគេចាប់។ គេបិទកន្លែងធ្វើការ គេចុះចាប់យើង»។
មន្ត្រីផ្លូវការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕