ភ្នំពេញ —
អង្គការសង្គមស៊ីវិលជាច្រើន ស្ថាប័នដែលធ្វើការលើផ្នែកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសនានាគួរតែត្រួតពិនិត្យឱ្យបានដិតដល់លើការនេសាទនៅក្នុងប្រទេសថៃដែលប្រើប្រាស់កម្មករមកពីកម្ពុជាឱ្យធ្វើការក្នុងស្ថានភាពស្ទើរតែដូចជាទាសករ។
កាលពីប៉ុន្មានថ្ងៃមុននេះកាសែតThe Guardian ដែលជាកាសែតដ៏ល្បីមួយក្នុងប្រទេសអង់គ្លេសបានចេញផ្សាយអត្ថបទស៊ើបអង្កេតរយៈពេលប្រាំមួយខែរបស់ខ្លួនដោយរកឃើញថា មានការជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរ និងការប្រើប្រាស់កម្លាំងពលករជាទាសករក្នុងផ្នែកនេសាទបង្គាក្នុងប្រទេសថៃ។
ខណៈពេលដែលផលិតផលបង្គារបស់ថៃជាប្រភពផ្គត់ផ្គង់យ៉ាងសំខាន់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប លោក យ៉ា ណាវុធនាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) ថ្លែងថា លោកគាំទ្រប្រសិនបើអាមេរិក និងបណ្តាអ្នកបញ្ជាទិញផលនេសាទធំៗលើពិភពលោកដាក់សម្ពាធក្រុមហ៊ុននេសាទក្នុងប្រទេសថៃឲ្យគោរពសិទ្ធិមនុស្ស និងបញ្ចប់ទាសភាពកម្មករនេសាទ។
«កាលណាអ្នកបញ្ជាទិញលោកដាក់លក្ខខណ្ឌតឹងតែងមិនឲ្យជួលពលករខុសច្បាប់ មិនឲ្យមានការរំលោភសិទ្ធិមនុស្ស ខ្ញុំជឿជាក់ថា ស្ថានភាពវានឹងអាចមានការកែប្រែលម្អ ការងារបែបទាសភាពវានឹងកាត់បន្ថយ។ ទោះបីមិនអាចលុបបានក៏ដោយក៏វានឹងថយមកតិចជាងមុន»។
លោកស្រី លឹម មុន្នី ប្រធានកម្មវិធីផ្នែកស្ត្រីនិងកុមារដែលធ្វើការលើគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា អ្នកស្រីយល់ស្របអ្វីដែលរកឃើញដោយកាសែត The Guardianនេះ។
«កម្មករពលករទាំងនោះភាគច្រើនជាអ្នកទៅពីប្រទេសកម្ពុជា។ ហេតុអ្វីបានខ្ញុំថាល្អ។ ល្អត្រង់ថា ឲ្យម្ចាស់កប៉ាល់ហ្នឹងសើរើឡើងវិញនូវការដែលគាត់ត្រូវតែបំពេញកាតព្វកិច្ចជាអ្នកប្រើគេត្រូវឲ្យសិទ្ធ អ្វីខ្លះ ហើយកុំឲ្យរំលោភបំពានគេ»។
ដោយឡែកលោក ហ៊ុយ ពេជ្យសុវណ្ណ មន្ត្រីសិទ្ធិការងាររបស់កម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា ការដាក់សម្ពាធណាមួយពីសហគមន៍អន្តរជាតិនឹងមានឥទ្ធិពលលើក្រុមហ៊ុននាំចេញអាហារនៅក្នុងប្រទេសថៃ។
ក្រសួងការបរទេសអាមេរិកនៅមិនទាន់បញ្ជាក់ពីចំណាត់ការអ្វីជាក់លាក់ទៅលើប្រទេសថៃនៅឡើយទេ។ នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធលោកស្រី ជេន សាក់គី (Jen Psaki) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា៖
«យើងនឹងចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្សក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដូច្នេះខ្ញុំមិនចង់ផ្តល់នូវព័ត៌មានជាមុនពីបញ្ហានេះទេ។ ខ្ញុំសូមស្នើអស់លោករង់ចាំដល់ពេលរបាយការណ៍នោះ ចេញសិន»។
លោក ហេង សួង អ្នកនាំពាក្យនៃក្រសួងការងារថ្លែងថាលោកបានដឹងអំពីការចុះផ្សាយរបស់កាសែតThe Guardian នេះ។ លោកបន្ថែមថា ក្នុងតំណាក់កាលដំបូងនេះ ក្រសួងរួមទាំងស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបាននឹងកំពុងចាត់វិធានការដើម្បីប្រមូលទិន្នន័យឲ្យជាក់លាក់បន្ថែមទៀតមុននឹងផ្តើមជួយសង្គ្រោះ។
«ក្រសួងឬអាជ្ញាធរស្ថានទូតខ្មែរយើងនៅថៃហ្នឹងកំពុងយកចិត្តទុកដាក់ក្នុងការតាមដានទីតាំងនិងក្រុមហ៊ុនពិតប្រាកដដែលអាចមានបងប្អូនពលករខ្មែរយើងទៅធ្វើការនៅទីនោះ។ យើងអាចជួប ឬវិធានការជួប ឬអន្តរាគមន៍ក្នុងស្ថានភាពដែលយើងដឹងពីទីតាំងក្រុមហ៊ុន និងចំនួនពិតប្រាកដ»។
របាយការណ៍ដែលត្រូវបានចុះផ្សាយនៅឆ្នាំ ២០១២របស់អង្គការខារ៉ាមកម្ពុជា (CARAM Cambodia) ដែលធ្វើការលើការចំណាកស្រុករបស់ពលករក្នុងប្រទេសកម្ពុជាបង្ហាញថា ពលករខ្មែរសរុបដែលចេញទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់មានចំនួនប្រមាណជាង៤សែននាក់។ភាគច្រើនទៅធ្វើការជាអ្នកនេសាទ។ រីឯរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ពលករខ្មែរស្របច្បាប់ដែលចេញទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ ២០១២មាន១៣ម៉ឺននាក់។ ភាគច្រើនជាពលរដ្ឋទៅធ្វើការនៅក្នុងប្រទេសថៃ៕