ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​បង្កើត​កម្មវិធី​ដែល​មាន​ប្រាក់​កន្លះ​លាន​លាន​អឺរ៉ូ​ដើម្បី​ជួយ​សមាជិក​ដោះស្រាយ​ជំងឺ​កូវីដ១៩


បុគ្គលិក​ពេទ្យ​ពាក់​សម្លៀក​បំពាក់​ការពារ​កំពុង​​រុញ​រទេះ​អ្នក​ជំងឺ​កូវីដ១៩ ទៅ​កាន់​ឡាន​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ Severo Ochoa ក្នុង​ទីក្រុង Leganes ជាយ​ក្រុង​មាឌ្រីដ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី៧ មេសា ២០២០។
បុគ្គលិក​ពេទ្យ​ពាក់​សម្លៀក​បំពាក់​ការពារ​កំពុង​​រុញ​រទេះ​អ្នក​ជំងឺ​កូវីដ១៩ ទៅ​កាន់​ឡាន​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ Severo Ochoa ក្នុង​ទីក្រុង Leganes ជាយ​ក្រុង​មាឌ្រីដ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី៧ មេសា ២០២០។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​ចំនួន​១៩ ​ដែល​ប្រើ​ប្រាក់​អឺរ៉ូ​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ បាន​ព្រម​ព្រៀង​គ្នា​លើ​កម្មវិធី​ដែល​មាន​ទឹក​ប្រាក់​ជាង​កន្លះ​លាន​លាន​អឺរ៉ូ​ដើម្បី​ជួយ​ក្រុមហ៊ុន​នានា​ កម្មករ​និង​ប្រព័ន្ធ​សុខាភិបាល​បន្ធូរ​បន្ថយ​ផលវិបាក​សេដ្ឋកិច្ច​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា។

លោក ​Mario Centeno ប្រធាន​របស់​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ បាន​ហៅ​វិធានការ​នៃ​កម្មវិធី​នេះ​ថា ​ជា​ការណ៍​មិន​ដែល​ធ្លាប់​មាន​កាល​ពី​ពេលមុន។ លោក​និយាយ​ថា​ «កម្មវិធី​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​នេះ​ មាន​ទំហំ​ជិត​៤​ភាគ​រយ​នៃផលិត​ផល​សរុប​ក្នុង​ស្រុក​ឬ GDP​ របស់​អឺរ៉ុប។ ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ជាស្វ័យ​ប្រវត្តិ​ ជា​កម្លាំង​ដ៏​ខ្លាំង​មួយ​ដើម្បី​ការពារ​សេដ្ឋកិច្ច​អឺរ៉ុប​ក្នុង​ករណី​មាន​វិបត្តិ។​ការណ៍​នេះ​មិន​ដែល​មាន​កាល​ពី​ពេល​មុន​ទេ។ យើង​ មិន​ដែល​មាន​ប្រតិកម្ម​ដ៏​ឆាប់​រហ័ស​ដល់​វិបត្តិ​ដូច​នៅ​ពេល​នេះ​ទេ»។​

កម្មវិធី​ប្រាក់​ជំនួយ​នេះ​ ផ្តល់​ឲ្យ​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ​ដែល​រងផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​មេរោគ​កូរ៉ូណា​ទទួល​បាន​ថវិកា​ជំនួយ​របស់​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​រហូត​ដល់​២៤០​ពាន់​លាន​អឺរ៉ូ​ និង​ប្រាក់​ដែល​ត្រូវ​ប្រើ​សម្រាប់​តម្រូវ​ការ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ទាំង​២។

កម្មវិធី​របស់​ក្រុម​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​នោះ​ ក៏​រួម​បញ្ចូល​ទាំង​ប្រាក់​រហូត​ដល់​២០០​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ធានា​ឥណទាន​តាម​រយៈ​ធនាគារ​វិនិយោគ​អឺរ៉ុប​ដើម្បី​ជួយ​ ក្រុម​ហ៊ុន​នានា​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នេះ​ និង​ប្រាក់​១០០​ពាន់​លាន​អឺរ៉ូ​ដើម្បី​ទូទាត់​ការ​បាត់​បង់​ប្រាក់​ឈ្នួល​របស់​ពួក​កម្មករ​ដែល​ត្រូវ​បង្ខាំង​នៅ​ផ្ទះ​ហើយ​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវ​កាត់​បន្ថយ​ការងារ៕

XS
SM
MD
LG