ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីតាលី​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ច្រើន​ជាង​ប្រទេស​ចិន


បុគ្គលិក​សុខាភិបាល​ពាក់​ឈុត​ការពារ​នៅ​មន្ទីរពេទ្យ San Filippo Neri នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ពាក់​ឈុត​ការពារ​នៅ​មន្ទីរពេទ្យ San Filippo Neri នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ប្រទេស​អស្ប៉ាញ​បាន​រាយការណ៍​កាលពី​ថ្ងៃចន្ទ​ថា មាន​មនុស្ស​ស្លាប់​ថ្មី​ចំនួន​៨១២នាក់​ដោយសារ​មេរោគ​កូរ៉ូណា ​ខណៈ​ដែល​ករណី​ឆ្លងថ្មី​ចំនួន​៦ពាន់​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី៣ រួម​ជាមួយ​សហរដ្ឋអាមេរិក និង​អ៊ីតាលី​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ចិន។

អាជ្ញាធរ​អេស្ប៉ាញ​បាន​បិទ​ប្រទេស​កាលពី​២សប្តាហ៍​មុន​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​មេរោគ​នេះ។

យុទ្ធវិធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក រួម​មាន​ការ​រឹតត្បិត​ថ្មី​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នៅ​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​អនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការងារ​សំខាន់ៗ ​ទិញ​ម្ហូបអាហារ ឬ​ថ្នាំពេទ្យ ឬ​សម្រាប់​គ្រា​មាន​អាសន្ន​ខាង​សុខភាព​តែ​ប៉ុណ្ណោះ។

លោក Muhammadu Buhari ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​ប្រកាស​បទបញ្ជា​ឲ្យ​ស្ថិត​នៅ​ផ្ទះ​នៅ​ក្នុង​រដ្ឋធានី​អាប៊ូហ្សា និង​ទីក្រុង Lagos ដែល​ជា​ទីក្រុង​ធំ​បង្អស់ របស់​នីហ្សេរីយ៉ា ហើយ​បាន​និយាយ​ថា ការ​ធ្វើដំណើរ​ទៅ​កាន់​ និង​មក​ពី​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​គួរ​តែ​បញ្ចៀស។

អាជ្ញាធរ​ប្រទេស​ស៊ីមបាវ៉េ​បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​រយៈពេល​៣សប្តាហ៍​ដោយ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ខណៈ​ដែល​វិធានការ​ស្រដៀងគ្នា​ក្នុង​ប្រទេស​នេប៉ាល់ ស្លូវេនី និង​អាហ្សង់ទីន នឹង​ត្រូវ​បន្ត។

នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ករណី​មេរោគ​កូរ៉ូណា​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក រដ្ឋ​ញូវយ៉ក មាន​មនុស្ស​ស្លាប់​១ពាន់​នាក់។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​គោលការណ៍​ណែនាំ​របស់​សហរដ្ឋអាមេរិក​ឲ្យ​មនុស្ស​នៅ​ឃ្លាត​ពី​គ្នា​ដើម្បី​រារាំង​មេរោគ​នោះ​កុំ​ឲ្យ​រាលដាល​ដែល​នឹង​ត្រូវ​បន្តរហូត​ដល់​ចុង​ខែមេសា។

ប្រទេស​អ៊ីតាលី​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត ហើយ​បាន​បិទ​ប្រទេស ​អស់​រយៈពេល​អស់​ជាច្រើន​សប្តាហ៍​ បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់​ជាង​៧៥០នាក់​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ក៏ប៉ុន្តែ​ បាន​ឃើញ​សញ្ញា​នៃ​ក្តីសង្ឃឹម​ដោយ​មាន​ការ​ធ្លាក់ចុះ​នៃ​ការ​ឆ្លង៕

XS
SM
MD
LG