ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាពអឺរ៉ុបចេញផែនការឥណ្ឌូ-ប៉ាស៊ីហ្វិកតែនិយាយថា វាមិនមែនជាការប្រឆាំងចិនទេ


រូបឯកសារ៖ ទង់ជាតិ​ចិន (ឆ្វេង) ស្ថិត​នៅ​ទន្ទឹម​នឹង​ទង់ជាតិ​សហភាព​អឺរ៉ុប ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​​-ចិន នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។
រូបឯកសារ៖ ទង់ជាតិ​ចិន (ឆ្វេង) ស្ថិត​នៅ​ទន្ទឹម​នឹង​ទង់ជាតិ​សហភាព​អឺរ៉ុប ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​​-ចិន នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

កាលពី​ថ្ងៃច័ន្ទ​ សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ពី​ផ្នែក​សន្តិសុខ​ដល់​សុខាភិបាល​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់ខ្លួន​និង​ប្រឆាំង​កំណើន​អំណាច​របស់​ចិន។​ ទោះបីជាយ៉ាងណាក៏​ដោយ​ ក៏​សហភាព​អឺរ៉ុប​ទទូច​ថា​ យុទ្ធសាស្ត្រ​របស់ខ្លួន​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។​

ដឹកនាំដោយ​បារាំង ​អាល្លឺម៉ង់​ និង​ហូឡង់ ​ដែល​បាន​ដាក់​ចេញ​វិធានការ​រឹតបន្តឹង​ចំណង​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​នានា​ដូចជា​ឥណ្ឌា​ ជប៉ុន ​និង​អូស្ត្រាលី​ ​សហភាព​អឺរ៉ុបដែលមាន​ប្រទេសចំនួន​២៧​ជាសមាជិក​ចង់​ប្រើ​ផែនការ​នេះ​ដើម្បី​បង្ហាញ​ក្រុងប៉េកាំង​ថា​ ខ្លួន​ប្រឆាំងនឹងការ​រាលដាល​នៃ​របបផ្តាច់ការ។​

រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ប្លុក​នេះ​ «ពិចារណា​ថា​ សហភាព​អឺរ៉ុប​គួរតែ​ពង្រឹង​ការ​ផ្តោត​ជាយុទ្ធសាស្ត្រ​ ដោយមាន​វត្តមាន​និង​សកម្មភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ នីតិរដ្ឋ​ សិទ្ធិ​មនុស្ស​ និង​ច្បាប់​អន្តរជាតិ»។​ ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា ផែនកា​រនេះ​មិន​មែន​ដើម្បី​«ប្រឆាំងចិន»ទេ។​

រដ្ឋមន្ត្រី​ការបរទេស​ព្រម​ព្រៀង​គ្នា​ក្នុង​សន្និសីទតាម​វីដេអូអនឡាញ​ថា​ បន្ទាប់​ពី​ឯកសារ​កម្រាស់​១០​ទំព័រ​នេះ​នឹង​មាន​យុទ្ធសាស្ត្រ​លម្អិត​បន្ថែម​ទៀត​នៅខែ​កញ្ញាដោយ​និយាយ​ថា​ ពួកគេ​នឹង​ខិតខំ​ធ្វើការ​ជាមួយ​ដៃគូ​ដែលមាន​គំនិត​ដូចគ្នា​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជាមូលដ្ឋាន​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

XS
SM
MD
LG