ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ជំរុញការ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​តំបន់​មេឌីទែរ៉ាណេ


ជនភៀសខ្លួន​ស៊ីរី​ពីរនាក់​ព្យាយាម​សែង​ស្ត្រីចំណាស់​ម្នាក់​ចេញពី​កូនទូក​តូច​មួយ​នៅ​ពេល​មក​ដល់​កោះ Lesbos ​របស់​ប្រទេសក្រិច ដោយ​ចាកចេញ​ពី​ឆ្នេរ​នៃ​ប្រទេស​តួកគី កាល​ពីថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០១៥។
ជនភៀសខ្លួន​ស៊ីរី​ពីរនាក់​ព្យាយាម​សែង​ស្ត្រីចំណាស់​ម្នាក់​ចេញពី​កូនទូក​តូច​មួយ​នៅ​ពេល​មក​ដល់​កោះ Lesbos ​របស់​ប្រទេសក្រិច ដោយ​ចាកចេញ​ពី​ឆ្នេរ​នៃ​ប្រទេស​តួកគី កាល​ពីថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០១៥។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ថ្មី​មួយ​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​ត្បូង​ដើម្បី​ទប់​ស្កាត់​សកម្មភាព​រត់​ពន្ធ​មនុស្ស​តាម​ទូក​ហើយ​ព្យាយាម​ចូល​ទៅ​ក្នុង​ប្លុក​នៃ​ប្រទេស​ទាំង​នោះ​ដោយ​ខុស​ច្បាប់។​

កម្មវិធីដែល​មាន​ឈ្មោះ​ថា​ «ប្រតិបត្តិការ​ Sophia‍» ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃពុធ​នេះ​ ដោយ​មាន​នាវា​ដែល​ត្រូវ​ផ្តល់​សិទ្ធិ​ឱ្យ​ឡើង​ឆែកឆេរ​ និង​រឹប​អូស​យក​នាវា​ណា​ដែល​សង្ស័យ​ថា​កំពុង​រត់​ពន្ធ​មនុស្ស។

កាល​ពី​ពេល​មុន​ សហភាព​អឺរ៉ុប​បាន​ផ្តោត​តែ​លើ​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ​ក្នុ​ងតំបន់​សមុទ្រប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ពេល​មាន​ចំនួន​ជនភៀស​ខ្លួន​ហូរ​ចូល​យ៉ាង​ច្រើ​ន​ពី​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​តំបន់​ដទៃ​ទៀត មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ ក្នុង​ពេល​ដែល​ពួក​គេ​ព្យាយាម​ដើម្បី​បាន​ទៅ​ដល់​ច្រាំង​នៅ​ទ្វីប​អឺរ៉ុប។​

លោក​ស្រី​អធិការបតី ​Angela Merkel ​នៃ​ប្រទេស​អាល្លឺម៉ង់​ និង​លោក​ហ្វ្រង់​ស្វ ហូឡង់ ប្រធានាធិបតី​ប្រទេស​បារាំង គ្រោង​នឹង​មក​បង្ហាញ​ខ្លួន​នៅ​ពីមុខ​សភា​សហភាព​អឺរ៉ុប​នៅ​ថ្ងៃពុធ​នេះ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​អន្តោប្រវេសន៍​ដោយសារ​មាន​ជន​ចំណាកស្រុក​ច្រើន​បំផុត​បាន​មក​ដល់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២។​

របាយការណ៍​នានា​ឱ្យ​ដឹង​ថា​ មាន​ជន​ចំណាក​ស្រុក​ជាង​១៣០.០០០នាក់​បាន​ឆ្លងដែន​ចូល​មក​ដល់​តំបន់​អឺរ៉ុប​តាម​ច្រក​សមុទ្រ​អាហ្វ្រិក​ខាងជើង​នៅ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​មាន​មនុស្ស​ប្រហែល​២.៧០០នាក់​ត្រូវ​បាន​គេ​ជឿថា​ បាន​លង់​ទឹក​ស្លាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​មក៕

XS
SM
MD
LG