កងកម្លាំងប៉ូលិសរាប់ពាន់នាក់នៅកោះជ្វាភាគខាងកើត ត្រូវបានដាក់ពង្រាយនៅមុនថ្ងៃបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មី ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងភេរវកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ស្នងការព័ត៌មាននៃប៉ូលិសកោះជ្វាភាគខាងកើតបាននិយាយថា ការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជាភេវរករនៅក្នុងទីក្រុងចំនួន២នៃកោះជ្វាភាគខាងកើត គឺជាវិធានការទប់ស្កាត់មួយដើម្បីរក្សាសន្តិសុខសាធារណៈ។
លោកស្នងការប៉ូលិស Argo Yuwoni បានជំរុញឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះអាកប្បកិរិយាដែលគួរឲ្យសង្ស័យនានាដែលអាចគំរាមកំហែងដល់សុវត្ថិភាពសហគមន៍នីមួយៗ។ ខណៈពេលជាមួយគ្នានេះដែរ សកម្មជនម្នាក់និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យឥស្លាមនៅទីក្រុង Surabaya បានមានប្រសាសន៍ថា ការចាប់ខ្លួនជនសង្ស័យភេរវករទាំង៤នាក់នៅក្នុងតំបន់នោះបានបង្ហាញថា ស្ទើរតែគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសប្រឈមនឹងភេរវកម្ម។
អភិបាលកោះជ្វាខាងកើតក៏បានជំរុញឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នក្នុងរដូវកាលឈប់សម្រាក។ លោកអភិបាល Soekarwo បានស្នើកុំឲ្យប្រជាជនទាំងអស់ប្រារព្ធថ្ងៃបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីហួសហេតុពេក៕