ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​លើ​ការ​ផ្តោត​ទៅ​លើ​សេដ្ឋកិច្ច​ និង​ពួករដ្ឋឥស្លាម


លោក​ស្រី​ Hillary Clinton (ខាង​ស្តាំ) និយាយ​ទៅ​កាន់​លោក Bernie Sanders នៅ​អំឡុងពេល​សម្រាក​នៅ​ក្នុង​ការ​ជជែកដេញដោល​សម្រាប់​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ។
លោក​ស្រី​ Hillary Clinton (ខាង​ស្តាំ) និយាយ​ទៅ​កាន់​លោក Bernie Sanders នៅ​អំឡុងពេល​សម្រាក​នៅ​ក្នុង​ការ​ជជែកដេញដោល​សម្រាប់​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ផ្តាច់​ព្រ័ត្រ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួកគេ​ផ្តោត​លើ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក ហើយ​នឹង​ផ្តួល​ក្រុមរដ្ឋ​ឥស្លាម ដែល​ការណ៍​នេះ​ជា​អាទិភាព​របស់​ពួក​គេ។

លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Vermont ​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​មិនមែន​ជាប៉ូលិសរបស់​ពិភពលោក​ទេ ​ហើយ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​ការ​ក្រុម​ចម្រុះ​ ដែល​រួមមាន​ប្រទេសរុស្ស៊ី​ និង​កងទ័ព​មូស្លីម​មក​ពី​ក្នុង​តំបន់។

លោក Bernie Sanders បាន​និយាយ​ថា «​ផែនការ​របស់​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ ​ដោយ​និយាយ​ប្រាប់​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ថា ​ក្រៅ​ពី​ទៅ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រ​ទេស​យេម៉ែន ​ពួកគេ​ជា​ប្រទេស​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​មួយ​នៅ​លើ​ផែនដី ​ដែល​នឹង​ត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ លោក​បាន​ប្រាប់​ប្រទេស​កាតាថា ​ក្រៅ​ពី​ចំណាយ​ប្រាក់​ ២០០ពាន់​លាន​ដុល្លារ​សម្រាប់ការ​ប្រកួតកីឡា​បាល់ទាត់​ពិភព​លោក ​ពួកគេ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​លើ​ក្រុមរដ្ឋ​អ៊ីស្លាម ​ដែល​ស្ថិត​នៅ​ព្រំ​ដែន​របស់​ខ្លួន។

លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​គាំទ្រ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ចម្រុះ​ដែរ ​ហើយ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​ចាំបាច់​មាន​ការ​គាំទ្រ​ពី​ពួក​អ្នកកាន់​សាសនា​អ៊ីស្លាមនិកាយ​ស៊ុននី​និង​កងទ័ព​ជន​ជាតិ​ភាគ​តិច Kurds ។ លោក​ស្រី​មាន​ប្រសាសន៍​ទៀត​ថា ​វា​នឹង​ក្លាយ​ជា​កំហុសយុទ្ធសាស្រ្ត​ក្នុង​ការបញ្ជូន​កងទ័ព​ថ្មើរ​ជើង​សហរដ្ឋ​អាមេរិក​ទៅកាន់​តំបន់​នោះ​វិញ ជាអ្វី​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​ចង់​ឃើញ។

បេក្ខជន​ទី​៣គឺ លោក Martin O'Malley អតីត​អភិបាល​រដ្ឋ​ Maryland ​បាន​សង្កត់​ពីភាព​ចាំបាច់​ដើម្បី​បង្កើត​សម្ព័ន្ធភាព​ថ្មី​សម្រាប់​ការគំរាម​កំហែង​សម័យ​ទំនើប ​ហើយ​បាន​ចង្អុល​បង្ហាញ​ដល់​ការងារ​របស់​សហភាព​អាហ្វ្រិក ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​សូម៉ាលី។

មុនពេល​ការជជែក​ដេញ​ដោល​នៅ​ក្នុង​រដ្ឋ New Hampshire ​ភាគឦសាន្ត ​ការ​ស្ទង់​មតិ​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​លោកស្រី​ Clinton ​បាន​នាំ​មុខ​លោក Sanders ជាង​២០​ពិន្ទុ ​ដែល​បាន​នាំ​មុខ​បន្តិច​នៅ​ក្នុង​រដ្ឋ Iowa ​ដែល​នៅ​ទី​នោះ​ពួក​អ្នក​បោះឆ្នោត នឹង​បោះ​ឆ្នោត​លើក​ទី​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG