ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្មី៖ ការ​ស៊ើប​អង្កេត​របស់​ហូឡង់​រក​ឃើញ​ថា​យន្តហោះ​ម៉ាឡេស៊ី MH17 ត្រូវ​​បាញ់​​ធ្លាក់​ដោយ​​ម៊ីស៊ីល​ផលិត​នៅ​រុស្ស៊ី

លោក Tjibbe Joustra ប្រធាន​ក្រុមប្រឹក្សា​សុវត្ថភាព​ហូឡង់​បង្ហាញ​ពី​​​របាយការណ៍​ចុង​ក្រោយ​ដែល​ក្រុមប្រឹក្សា​របស់​លោក​បាន​រក​ឃើញ​​អំពី​​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​នៅ​ Gilze-Rijen ប្រទេស​ហូឡង់​កាល​ពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១៥។

មន្ត្រី​ហូឡង់​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ថ្មី​នេះ​កាល​​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ឡាអេ ដោយ​មាន​​​បំណែក​យន្តហោះ​ផ្គុំ​ជា​រូប​សំណាក​គ្រោង​យន្តហោះ​នៅ​ពី​ក្រោយ​ផង។

ក្រុមប្រឹក្សាដឹក​នាំ​ប្រទេស​ហូឡង់មួយ ​ដែល​ស៊ើប​អង្កេត​ទៅ​លើ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ពីលើដែនដី​អ៊ុយក្រែន​ភាគ​ខាង​កើត​កាល​ពី​ឆ្នាំ​ពាក់​កណ្តាល​ឆ្នាំ២០១៤ បាន​និយាយ​ថា យន្តហោះ​នេះ​ត្រូវ​បាន​បាញ់ធ្លាក់​ដោយ​គ្រាប់​ម៊ីស៊ីល​បាញ់​ពី​ដី​យានយន្ត​បាញ់​ដែល​ផលិត​ដោយ​រុស្ស៊ី ប្រភេទ Buk missile launcher។

មន្ត្រី​ហូឡង់​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ថ្មី​នេះ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ឡាអេ ដោយ​មាន​បំណែក​យន្តហោះ​ផ្គុំ​ជា​រូប​សំណាក​គ្រោង​យន្តហោះ​នៅ​ពី​ក្រោយ​ផង។

សូម​រង់​ចាំ​ព័ត៌មាន​ VOA បន្ថែម​ទៀត​នៅ​ក្នុង​ទំព័រ​នេះ​នៅ​ក្នុង​ពេល​ខាង​មុខ​។

អាន​ព័ត៌មាន​មុនៗ​ឡើង​វិញ សូម​ចូល​ទៅ​ទំព័រ​ពិសេស «យន្តហោះ​ម៉ាឡេស៊ី‍»៖ khmer.voanews.com/Malaysia

ផែនទី​ផ្លូវ​ហោះហើរ​និង​កន្លែង​ធ្លាក់​របស់​យន្តហោះ MH17
ផែនទី​ផ្លូវ​ហោះហើរ​និង​កន្លែង​ធ្លាក់​របស់​យន្តហោះ MH17

XS
SM
MD
LG