គ្រឿងញៀនបន្តហូរចូលអាស៊ីអាគ្នេយ៍ ទោះមេគ្រឿងញៀន Tse Chi Lop ត្រូវបានចាប់ខ្លួន
Tse Chi Lop ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលគេតាមចាប់ខ្លួនខ្លាំងបំផុតនៅអាស៊ី។ ការចាប់ខ្លួនលោកកាលពីខែមុនអាចធ្វើឱ្យការជួញដូរគ្រឿងញៀនរាប់ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍ធ្លាក់ចុះ។ ប៉ុន្តែថ្នាំញៀនមេតាហ្វីតាមីនដែលជាទំនិញដ៏សំខាន់របស់ក្រុមអ្នកជួញដូរគ្រឿងញៀន និងដែលអាចរកប្រាក់បានយ៉ាងច្រើននោះនៅតែមានចរាចរណ៍។ ប្រទេសថៃកំពុងស្ថិតក្នុងជួរមុខដើម្បីបញ្ឈប់លំហូរថ្នាំញៀននេះ។ អ្នកស្រី Vijitra Duangdee រាយការណ៍អំពីរឿងនេះឱ្យ VOA ពីទីក្រុងបាងកក។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល។