បេក្ខជនប្រធានាធិបតីទើបជាប់ឆ្នោតថ្មីនៃគណបក្ស DPP បង្កើតប្រវត្តិសាស្ត្រនៅកោះតៃវ៉ាន់
ពលរដ្ឋតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីពីថ្ងៃទី១៣ ខែមករា។ អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោក Lai Ching-te ដែលទើបជាប់ឆ្នោតថ្មីជាប្រធានាធិបតីនិយាយថា លោកនឹងរក្សាទុកស្ថានភាពដដែលនៅកោះនេះ និងអនុវត្តការសន្ទនាជាមួយចិន។ អ្នកស្រី Elizabeth Lee នៃវីអូអេរាយការណ៍អំពីប្រតិកម្មនានាចំពោះលទ្ធផលនៃការបោះឆ្នោតនេះពីជុំវិញពិភពលោក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕