គោលនយោបាយរបស់សហរដ្ឋអាមេរិកលើចិនមិនមានការប្រែប្រួលនោះទេ ចាប់តាំងពីរដ្ឋបាលលោក Donald Trump រហូតដល់រដ្ឋបាលលោក Joe Biden ដោយប្រធានា ធិបតីទាំងពីរចាត់ទុកចិនជាគូប្រជែងធំបំផុតរបស់អាមេរិក។
កាលពីឆ្នាំ ២០២២ រដ្ឋកាលីហ្វ័រញ៉ា មានអ្នកបោះឆ្នោតអាស៊ីអាមេរិកាំងនៅក្នុងសហរដ្ឋអាមេរិកច្រើនបំផុត បន្ទាប់ពីរដ្ឋញូវយ៉កនិងរដ្ឋតិចសាស។
ជាងដំដែកម្នាក់នៅកោះ Kinmen ដែលល្បីឈ្មោះដោយសារអ្វីដែលបានយកមកច្នៃ កំពុងប្រែក្លាយរបស់របរដែលសល់ពីសង្គ្រាមដ៏ហិង្សាក្នុងអតីតកាលនៅកោះនេះទៅជានិមិត្តរូបសន្តិភាព។
ជនជាតិដើមភាគតិចនៅតៃវ៉ាន់ជាផ្លូវការមានជាង ២% នៃប្រជាជននៅលើកោះនេះ។ ក្នុងពេលថ្មីៗនេះ ពួកគេជាប់ពាក់ព័ន្ធក្នុងភាពតានតឹងផ្នែកនយោបាយរវាងចិន និងតៃវ៉ាន់។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួល៕
ពលរដ្ឋតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីពីថ្ងៃទី១៣ ខែមករា។ អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោក Lai Ching-te ដែលទើបជាប់ឆ្នោតថ្មីជាប្រធានាធិបតីនិយាយថា លោកនឹងរក្សាទុកស្ថានភាពដដែលនៅកោះនេះ និងអនុវត្តការសន្ទនាជាមួយចិន។
មនុស្សប្រមាណ២ម៉ឺននាក់ត្រូវគេរំពឹងថានឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនចំនួន២១ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងជួបប្រជុំគ្នា។
ប្រទេសអាមេរិកឡាទីនជាង ២០ កំពុងចូលរួមក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មចិន រួមទាំងតាមរយៈគម្រោងពាណិជ្ជកម្ម និងការកសាងហេដ្ឋារចនាសម្ពន្ធ។