ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Cyril Ramaphosa ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​របស់​អាហ្វ្រិក​ខាង​ត្បូ​ង


ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង Cyril Ramaphosa ថ្លែង​បន្ទាប់ពី​បាន​ជាប់​ឆ្នោត​ជាប្រធានាធិបតី​កាលពីថ្ងៃទី១៥ កុម្ភៈ ២០១៨។
ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង Cyril Ramaphosa ថ្លែង​បន្ទាប់ពី​បាន​ជាប់​ឆ្នោត​ជាប្រធានាធិបតី​កាលពីថ្ងៃទី១៥ កុម្ភៈ ២០១៨។

សភា​អាហ្វ្រិក​ខាង​ត្បូង​បាន​ជ្រើសរើស​លោក Cyril Ramaphosa ជា​ផ្លូវការ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក Ramaphosa ត្រូវ​បាន​ជ្រើសរើស​ដោយ​គ្មាន​ការ​បោះឆ្នោត ដោយសារ​តែ​លោក​គឺ​ជា​បេក្ខជន​តែ​មួយ​រូប​គត់​ដែល​ត្រូវ​បាន​តែងតាំងនៅ​ក្នុង​សភា​ក្នុង​ទីក្រុង Cape Town។ នេះ​បើ​យោង​តាម​លោក Mogoeng Mogoeng ដែល​ជា​ចៅក្រម​ជាន់ខ្ពស់​បំផុត​នៃ​តុលាការ​ធម្មនុញ្ញ​អាហ្វ្រិក​ខាង​ត្បូង ដែល​បាន​ថ្លែងទៅ​កាន់​តំណាងរាស្ត្រ​នៅ​ក្នុង​សភា។ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ចៅក្រម​ជាន់ខ្ពស់ តំណាងរាស្ត្រ​គណបក្ស សមាជ​ជាតិ​អាហ្វ្រិក​ដែល​ហៅ​កាត់​ថា ANC បាន​នាំ​គ្នា​ច្រៀង​និង​រាំ​ដើម្បី​អបអរ​សាទរ។ ​

ការ​ជ្រើសរើស​លោក Ramaphosa ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក​ប្រធានាធិបតី Jacob Zuma បាន​លាលែង​ពី​តំណែង​ភ្លាមៗ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​គណបក្ស ANC ដែល​ជា​គណបក្ស​កាន់​អំណាច បាន​សម្រេច​បណ្តេញ​លោក​ចេញ​ពី​តំណែង​កាល​ពី​ដើម​សប្តាហ៍​នេះ ដោយសារ​តែ​រយៈពេល​៩​ឆ្នាំ​ដែល​លោក Zuma បាន​កាន់​តំណែង មាន​ការ​ចោទប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ការ​ជាប់​គាំង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់។

លោក Ramaphosa ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ដែល​ជាប់​គាំង​ផង​ដែរ៕

XS
SM
MD
LG