ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសុខភាពពិភពលោកថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងកើនឡើង


រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Michael Ryan ប្រធានគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ថ្លែងនៅក្នុងសន្និសីទមួយអំពីជំងឺកូវីដ១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Michael Ryan ប្រធានគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ថ្លែងនៅក្នុងសន្និសីទមួយអំពីជំងឺកូវីដ១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

អង្គការសុខភាពពិភពលោកប្រាប់ឲ្យដឹងថា ការរាតត្បាតនៃមេរោគកូរ៉ូណាកំពុងកើនឡើងនៅឡើយនៅពេលដែលប្រទេសនានាចាប់ផ្តើមបន្ធូរបន្ថយការបិទជិតនិងការរឹតត្បិតផ្សេងទៀត។

លោកវេជ្ជបណ្ឌិត Michael Ryan ប្រធានគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក បាននិយាយថា «ការរាតត្បាតឥឡូវនេះកំពុងឡើងខ្លាំងបំផុត ឬកំពុងឆ្ពោះទៅកាន់ការឡើងខ្លាំងបំផុតនៅក្នុងប្រទេសជាច្រើន»។

ប្រទេសជាច្រើនរួមទាំងប្រទេសអាល្លឺម៉ង់ អាហ្វ្រិកខាងត្បូង និងប្រទេសឥណ្ឌា ដែលបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩១ម៉ឺន៥ពាន់ជារៀងរាល់ថ្ងៃកំពុងពិនិត្យមើលការដាក់ប្រទេសក្នុងគ្រាអាសន្នឡើងវិញនិងកំពុងប្រុងប្រៀបព្យាបាលករណីឆ្លងដែលបានមកដល់ថ្មី។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា ការឆ្លងមេរោគកូរ៉ូណា១លានករណីដំបូងរបស់ពិភពលោក ចំណាយពេល៣ខែ ក៏ប៉ុន្តែ ក្នុងរយៈពេល៨ថ្ងៃថ្មីៗនេះ គេបានរកឃើញមេរោគកូរ៉ូណា១លានករណី។

លោក Tedros បាននិយាយដោយមិនប្រាប់ឈ្មោះប្រទេសណាឬមេដឹកនាំណាចំៗថា «ការគំរាមកំហែងដ៏ធំបំផុតដែលយើងប្រឈមនៅពេលឥឡូវនេះ មិនមែនវីរុសនោះទេ។ គឺការខ្វះសាមគ្គីភាពនិងការដឹកនាំសាកលលោក»។

សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា មានការឆ្លងជាង៩លានករណីនិងមនុស្សស្លាប់ជាង៤សែន៧ម៉ឺន៤ពាន់នាក់។

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិក បានប្រាប់គណៈកម្មការសភាកាលពីថ្ងៃអង្គារថា នឹងមានការធ្វើតេស្តកាន់តែច្រើនឡើង ទោះបីលោកប្រធានាធិបតីដូណាល់ ត្រាំ បានសុំឲ្យពួកមន្រ្តីសុខាភិបាលពន្យឺតការធ្វើតេស្តក៏ដោយ៕

XS
SM
MD
LG