សង្កាត់មួយទាំងមូលនៃភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញកំពុងបិទសកម្មភាពមួយសប្តាហ៍ ពីព្រោះតែអាជ្ញាធរភ័យខ្លាចពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ទោះបីរដ្ឋាភិបាលសហព័ន្ធបានបញ្ចប់ការបិទសកម្មភាពសង្គមនៅទូទាំងប្រទេសក៏ដោយ។
ពួកមន្រ្តីនៅក្នុងសង្កាត់ La Marina នៅក្នុងតំបន់ Galicia បានដាក់ពួកអ្នកស្រុកទាំងអស់ចំនួន៧ម៉ឺននាក់នៅក្នុងសង្កាត់នោះទាំងមូលឱ្យនៅដាច់ពីគេបន្ទាប់ពីរង្គសាលជាច្រើននៅក្នុងតំបន់នោះបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩។
ការធ្វើដំណើរសំខាន់ៗចេញចូលសង្កាត់នោះត្រូវបានអនុញ្ញាត ហើយការប្រមូលផ្តុំមនុស្សលើសពី១០នាក់ទៅត្រូវបានហាមឃាត់។ ការបិទសកម្មភាពសង្គមនេះនឹងស្ថិតនៅរហូតដល់ថ្ងៃសុក្រ។
ការដាក់សង្កាត់ La Marina ស្ថិតក្នុងភាពអាសន្ននេះបានចាប់ផ្តើមមួយថ្ងៃបន្ទាប់ពីពួកអាជ្ញាធរក្នុងក្រុង Lleida នៃតំបន់ Catalonia បានបិទសកម្មភាពសង្គមឡើងវិញដែលបានឆ្លងមនុស្សជាង២សែននាក់។ លោក Jesus Vazquez Almuina រដ្ឋមន្រ្តីក្រសួងសុខាភិបាលតំបន់ Catalonia បាននិយាយថា លោកចង់បញ្ចៀសអ្វីដែលលោកហៅថា
«ការកើនឡើងយ៉ាងខ្លាំង» នៃជំងឺកូវីដ១៩នៅក្នុងទីកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពចាប់តាំងពីមានការឆ្លង១០ករណីត្រូវបានបញ្ជាក់កាលពី២សប្តាហ៍មុនមក។
អេស្ប៉ាញជាប្រទេសឆ្លងជំងឺកូវីដ១៩ដ៏ខ្លាំងបំផុតមួយនៅក្នុងតំបន់អឺរ៉ុប ដោយមានជាង២សែន៥ម៉ឺនករណី និងមនុស្សស្លាប់២ម៉ឺន៨ពាន់នាក់។ ក៏ប៉ុន្តែរដ្ឋាភិបាលកណ្តាលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ និងវិធានការផ្សេងៗទៀត។
ពួកអាជ្ញាធរប្រទេសឥណ្ឌាបានបន្តការបិទពាណិជ្ជកម្មវិមានអនុស្សាវរីយ៍ និងកន្លែងទេសចរណ៍សំខាន់ៗផ្សេងទៀតនៅក្នុងតំបន់ Agra រួមទាំងប្រាសាទ Taj Mahal នៅពេលដែលករណីមេរោគកូរ៉ូណានៅក្នុងប្រទេសនោះបន្តកើនឡើង។
មានការឆ្លងជិត២ម៉ឺន៥ពាន់ករណី និងមនុស្សស្លាប់ជាង៦រយនាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ៕