ភ្នំពេញ —
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការជាសមាជិកចំនួន២០បានជំរុញដល់គណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិឱ្យធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួនដើម្បីអនុញ្ញាតឲ្យធ្វើការកែទម្រង់ការបោះឆ្នោតដោយប្រសិទ្ធភាព។
នៅក្នុងសិក្ខាសាលាមួយពេញមួយថ្ងៃអង្គារនេះដែលចូលរួមដោយតំណាងប្រទេសម្ចាស់ជំនួយដោយអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សជំទាស់ ដោយមិនមានគណបក្សកាន់អំណាច សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានស្នើឲ្យបង្កើតសុក្រិតភាពក្នុងស្ថាប័នគ្រប់គ្រងការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតនិងបញ្ជីឈ្មោះបោះឆ្នោត យន្តការដោះស្រាយវិវាទបោះឆ្នោតរួមទាំងដោះស្រាយចំណោទនៃប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត។
នៅក្នុងសំណើវិសោធនកម្មនោះរួមមានវិសោធនកម្មជំពូកមួយចំនួននៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ វិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញនិងសំណើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញ។
លោកធន់ សារ៉ាយ ប្រធានគណៈកម្មការនាយករបស់អង្គការខុមហ្វ្រែលដែលជាអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជាមានប្រសាសន៍ថាការបោះឆ្នោតមួយសេរីនិងយុត្តិធម៌គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យហើយនៅពេលនោះអ្នកដឹកនាំនឹងគិតពីប្រយោជន៍របស់ប្រទេសពិតប្រាកដ។
«ប្រសិនបើការបោះឆ្នោតមួយដែលមិនសេរីនិងយុត្តិធម៌ដែលអាចមានការបន្លំនិងការទិញសន្លឹកឆ្នោតបាននោះ អ្នកដឹកនាំនយោបាយនិងអ្នកនយោបាយនឹងមិននាំគ្នាខំប្រឹងប្រែងបម្រើប្រទេសជាតិឲ្យអស់ពីចិត្តពីថ្លើមទេគេនឹងនាំគ្នាបង្វែការយកចិត្តទុកដាក់របស់គេមកគិតពីការបន្លំ ការទិញសន្លឹកឆ្នោត នោះជាការណ៍មួយធ្វើឲ្យអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក៏ដូចជាអន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេស»។
ដោយឡែកលោកសុរិយា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថ្លែងថាទាំងរូបលោកដែលតំណាងអង្គការសហប្រជាជាតិនិងអង្គការជាតិនិងអន្តរជាតិ រួមទាំងគណៈកម្មការអឺរ៉ុបនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ផងដែរធ្លាប់បានជំរុញឲ្យការបោះឆ្នោតនៅប្រទេសកម្ពុជាប្រព្រឹត្តទៅដោយសេរីយុត្តិធម៌និងដោយសន្តិភាព។
«ប្រទេសកម្ពុជាត្រូវតែមាននយោបាយស្តីពីការបោះឆ្នោតមួយដែលមានសុវត្ថិភាព មានគណៈកម្មាធិការបោះឆ្នោតឬគណៈកម្មការបោះឆ្នោតឯករាជ្យពិតប្រាកដនិងសេវាកម្មស៊ីវិលឯករាជ្យពិតប្រាកដ ស្ថាប័ននគរបាលនិងយោធាត្រូវតែឯករាជ្យពិតប្រាកដនិងការទទួលបានព័ត៌មានប្រកបដោយសមធម៌»។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះហើយការបោះឆ្នោតនេះប្រព្រឹត្តទៅរាល់ប្រាំឆ្នាំម្តង។ ប៉ុន្តែរាល់ការបោះឆ្នោតម្តងៗតែងតែមានទំនាស់នយោបាយជានិច្ច។
ការបោះឆ្នោតចុងក្រោយកាលពីខែកក្កដាឆ្នាំ២០១៣បាននាំឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្លាយជាគណបក្សតែពីរគត់ដែលទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត។
ប៉ុន្តែគណបក្សជំទាស់បានច្រានចោលលទ្ធផលបោះឆ្នោតដោយសំអាងថាមានការគៃបន្លំសន្លឹកឆ្នោតជាច្រើនដែលខ្លួនមិនគួរចាញ់គណបក្សកាន់អំណាចនោះឡើយ។
រហូតមកទល់ពេលនេះជិតមួយឆ្នាំហើយវិបត្តិនយោបាយក្រោយពីការបោះឆ្នោតនៅតែរកច្រកចេញមិនរួច។
លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រជាប់ឆ្នោតនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិឲ្យដឹងថាគណបក្សរបស់លោកត្រៀមធ្វើសំណើអំពីគម្រោងកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
«ក្នុងកំណែទម្រង់ហ្នឹងយើងនឹងរៀបចំសរសេរពីការរៀបចំស្ថាប័នគជប»។
លោកជាម យៀប តំណាងរាស្ដ្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានលើកឡើងថាគណបក្សរបស់លោកគាំទ្រការកែទម្រង់ការបោះឆ្នោតដោយលោកចាត់ទុកថាការកែទម្រង់ដែលអាចបញ្ចប់បញ្ហាជម្លោះនោះគឺជាការផ្សះផ្សារជាតិ។
«គណបក្សប្រជាជនកម្ពុជាអត់ដែលមានពេលណាដែលប្រឆាំងនឹងការបង្រួបបង្រួមជាតិផ្សះផ្សារជាតិទេ»។
ទោះយ៉ាងណាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅតែខ្វែងកំនិតគ្នាលើវិធានការកែទម្រង់ការបោះឆ្នោតដែលនាំឲ្យជាប់គាំងក្នុងការចរចានៅក្នុងពេលនេះ។
លោកសូរិយា ប្រាសាទ ស៊ូបេឌី មានប្រសាសន៍ថាលោករីករាយនៅពេលដែលឃើញគណបក្សជាប់ឆ្នោតទាំងពីរយល់ស្របគ្នាដើម្បីកែទម្រង់ការបោះឆ្នោតនោះ៕