ភ្នំពេញ —
គណបក្សសង្គ្រោះជាតិបានទទូចសារជាថ្មីឲ្យមានការចាប់ផ្តើមជជែកពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជាលើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលត្រូវបានហៅកាត់ថា គ.ជ.ប.។
ចំណុចទាមទារនេះស្ថិតក្នុងចំណោមចំណុចចំនួន១៤ដែលគណបក្សគូជម្លោះនយោបាយទាំងពីរបានព្រមព្រាងគ្នាថា នឹងយកទៅជជែកពិភាក្សាដើម្បីឆ្ពោះទៅរកការកែទម្រង់ការបោះឆ្នោតដែលនាំឲ្យមានបញ្ហាជាប្រចាំនោះ។
លោក គួយ ប៊ុនរឿន តំណាងរាស្ដ្រនិងជាសមាជិកក្រុមចរចាបច្ចេកទេសនៃគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា កំណែទម្រង់គ.ជ.ប.គឺជាចំណុចអាទិភាពសម្រាប់ការចរចា។
«យើងចង់ជជែកចំណុចទី១ នៅក្នុងចំណោមចំណុចទាំង១៤នោះគឺកំណែទម្រង់ស្ថាប័នបោះឆ្នោតមុនគេសិន»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់នេះត្រូវបានធ្វើឡើងមួយសប្តាហ៍ក្រោយពីក្រុមអ្នកជំនាញការជប៉ុនបានបញ្ចប់ការសិក្សាអំពីលទ្ធភាពជួយដល់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ក្រោយពីការសិក្សានោះ តំណាងគណបក្សគូជម្លោះបានជួបគ្នាក្រៅផ្លូវការម្តងរួចហើយកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែជំនួបនោះមិនទាន់បានឈានដល់ការសម្រេចកំណត់ជួបចរចាគ្នាជាផ្លូវការណាមួយឡើងវិញនោះទេ។ ក្រុមមន្ត្រីចរចាឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានកំណត់ថា គ.ជ.ប.គឺជាស្ថាបនឯករាជ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឬមានន័យថា ស្ថាបននេះជាស្ថាបនធម្មនុញ្ញ ប៉ុន្តែវាហាក់ដូចជានៅមានការខ្វែងគំនិតគ្នានៅត្រង់ថា គណបក្សប្រជាជនកម្ពុជាចង់ឲ្យការបង្កើតគ.ជ.ប. ដោយការឯកភាពស្រុះស្រួលគ្នាជាកុងសង់ស៊ុស រវាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា រីឯគណបក្សសង្គ្រោះជាតិចង់ឲ្យការជ្រើសតាំងអង្គការបោះឆ្នោតមួយនេះដោយសំឡេពីរភាគបីនៃសមាជិកសភាសរុប។
លោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអ្នកចរចាម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែលទើបនឹងជួបជាមួយសមភាគីខាងគណបក្សជំទាស់កាលពីសប្តាហ៍មុនបានឆ្លើយតបថា ការចរចាបន្ទាប់នឹងត្រូវផ្អែកលើលទ្ធផលនៃការចរចាគ្នាដោយផ្ទាល់តាមទូរសព្ទរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ ជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែ មេសា។
«ខ្ញុំបានជម្រាបគាត់មុនហើយថា ត្រូវផ្អែកលើឯកសារនៃអ្នកដឹកនាំទាំងពីរជួបគ្នាក្នុងរយៈពេល៤០នាទីកាលពីថ្ងៃទី ៩។ ហើយទី២ ចំណុចណាដែលព្រមព្រាងគ្នាហើយ ត្រូវតែបន្ត ហើយកុំនិយាយឡើងវិញ»។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិហាក់ដូចជារក្សាជំហរដាច់ខាតក្នុងការទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ និងទាមទារសេរីភាពនៃការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាពិសេសវិទ្យុនិងទូរទស្សន៍ផងដែរ៕