ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គម្រោង​ជួប​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ


 មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA Khmer)
មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA Khmer)

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គ្មាន​គម្រោង​ជួប​គ្នា​ទេ។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​និងគណបក្ស​ហ៊្វុនស៊ីនប៉ិច​គ្មាន​គម្រោង​ជួប​គ្នា​ទេ។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង ​ដោយសារ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ មេ​ដឹកនាំ​ទាំងពីរ​អាច​ជួប​ចរចា​គ្នា​នៅ​ក្រៅប្រទេស​អំពី​បញ្ហា​នយោបាយ។

លោក​ សម រង្ស៉ី​ ​មេដឹកនាំ​គណបក្ស​ជំទាស់​ បានច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ ដែល​ថា ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​នឹង​ជួប​ចរចា​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ ​នោះ។​ លោក​ចាត់​ទុក​ថា​ នោះ​ជា​រឿង​មិន​ពិត។​ លោក ​សម រង្ស៉ី​ បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​ជា​ក្តី​សង្ឃឹម​តែមួយ​គត់​ចំពោះ​ប្រជា​រាស្ត្រ​ខ្មែរ។ ​យើង​មិន​ទៅ​ចំណាយ​ពេល​ក្នុង​រឿង​ឥត​ប្រយោជន៍​ទេ»។​

ក្រុម​អ្នក​តាម​ដាន​នយោបាយ​ និង​តាម​ដាន​ព័ត៌មាន​ខ្លះ​បាន​និយាយ​ និង​សរសេរ​អំពី​ពាក្យ​ចចាមរ៉ាម​ថា មេ​ដឹកនាំ​ទាំង​ពីរ​គណបក្ស​អាច​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​ប្រទេស​អំពី​រឿង​នយោបាយ​ មុន​ការ​បោះឆ្នោត ​ឃុំសង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ស្រប​ពេល​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​កំពុង​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

មន្ត្រី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បាន​ប្រាប់​ VOA ថា​ ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែ​តុលា​ អំពី​រឿង​នេះ​ នៅ​ដំណាក់​របស់​ព្រះអង្គ​មុខ​ក្រសួង​មហា​ផ្ទៃ។​

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​បាន​និយាយ​ថា​ ការ​ផ្តុំ​កម្លាំង​នយោបាយ​បន្ថែម​ពី​គណបក្ស​រាជានិយម​មុន​ការ​បោះឆ្នោត​នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង។​ តែក្រុម​អ្នក​តាម​ដាន​នយោបាយ​ដដែល​នេះ​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​នឹង​រង​ការ​ចោទ​ប្រកាន់​ថា​ មិន​ស្មោះ​ត្រង់​នឹង​វប្បធម៌​សន្ទនា។ បើ​ទោះ​ជា​មាន​ប្រតិកម្ម​មិន​ខ្លាំង​ក្តី​ តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ​គេ​គ្មាន​ក្តី​បារម្ភ​ចំពោះ​ការ​រួម​របស់​គណបក្ស​ជំទាស់​ទេ។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​ប្រធាន​សភា ​និង​ធ្លាប់​បាន​ឈ្នះ​ឆ្នោត​សំឡេងច្រើន​នោះ ​ត្រូវ​គេ​ចោទ​សួរ​ពី​ឥទ្ធិពល​របស់​ព្រះអង្គ ​ក្រោយ​ពី​ព្រះអង្គ​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ ​និង​បក្ស​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​នាយក​រដ្ឋមន្ត្រី ​និង​ពី​ប្រធាន​គណបក្ស​នោះ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ២០១៧ និង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រនៅ​ឆ្នាំ​២០១៨​ខាង​មុខ។​ មេដឹក​នាំ​គណបក្ស​ជំទាស់ ​និង​មេដឹក​នាំ​គណបក្ស​កាន់​អំណាច​បាន​ផ្ញើសារ​អួតអាង​រៀងៗ​ខ្លួនថា​ ​នឹង​ទទួល​ជ័យ​ជម្នះ​ដូចគ្នា៕

XS
SM
MD
LG