លោកស្រី គ្លីនតុន បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានហៅការបោះឆ្នោតនៅថ្ងៃអង្គារនេះថា ជាការសាកល្បងនៃពេលវេលារបស់យើង ខណៈដែល លោក ត្រាំ បេក្ខជនពីគណបក្សសាធារណរដ្ឋដែលជាគូប្រកួតប្រជែងរបស់លោកស្រី ប្រកាសថា«ថ្ងៃនេះជាថ្ងៃឯករាជ្យរបស់យើង»។
បេក្ខជននីមួយៗបានធ្វើសុន្ទរកថារបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះនៅពេលដែលថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដ៏មមាញឹករបស់ពួកគេបានផុតកាលពីពាក់កណ្តាលយប់ថ្ងៃចន្ទ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី គ្លីនតុន នៅក្នុងរដ្ឋ North Carolina ហើយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ ក្នុងរដ្ឋ Michiganនៅបន្តធ្វើនៅឡើយនៅពេលដែលលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃអង្គារនេះត្រូវបានគេផ្សព្វផ្សាយ។ លោកស្រី គ្លីនតុន ទទួលបានសន្លឹកឆ្នោតភាគច្រើននៅក្នុងទីក្រុង Dixville Notch នៃរដ្ឋ New Hampshire។
លទ្ធផលនៃការបោះឆ្នោតមកពីរដ្ឋ New Hampshire និងរដ្ឋ ៤៩ផ្សេងទៀតហើយនឹងស្រុក District of Columbia នឹងមិនត្រូវប្រកាសទេរហូតទាល់តែស្ថានីយបោះឆ្នោតនីមួយៗបិទនៅក្នុងរដ្ឋនីមួយៗ។ នៅម៉ោង៨យប់ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតុនការបោះឆ្នោតនឹងត្រូវបិទនៅក្នុងតំបន់ភាគច្រើននៃផ្នែកខាងលិច និងផ្នែកកណ្តាល រដ្ឋទាំងនោះមានសំឡេងច្រើនជាងពាក់កណ្តាលនៃអាសនៈសរុប៥៣៨។
លោកស្រី គ្លីនតុន បានអំពាវនាវឲ្យមានសាមគ្គីភាពនៅក្នុងសុន្ទរកថាចុងក្រោយបង្អស់របស់លោកស្រីនៅក្នុងរដ្ឋ North Karolina ដោយបានប្រាប់ពួកអ្នកគាំទ្រថា លោកស្រីចង់ធ្វើជាប្រធានាធិបតីសម្រាប់អ្នកដែលបោះឆ្នោតឲ្យលោកស្រីនិងអ្នកដែលមិនបោះឆ្នោតឲ្យលោកស្រី។
លោក Trump បានប្រាប់ក្រុមមនុស្សនៅរដ្ឋ Michigan ថា ការឈ្នះឆ្នោតរបស់លោកនឹងធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកកដនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងអនុញ្ញាតឲ្យជនជាតិអាមេរិកាំងវណ្ណៈថ្នាក់កណ្តាលកម្ចាត់អ្វីដែលលោកនិយាយថា ជាអ្នកនយោបាយពុករលួយ និងអ្នកទទួលផលប្រយោជន៍ពិសេសដែលដឹកនាំប្រទេស៕